ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដល់​.​ក ! ជនបរទេស​៦​សញ្ជាតិ​សុទ្ធតែ​ជា​ជន​ចាប់ជំរិត​ទារប្រាក់​តាម​អ៊ី​ន​ធើ​ណេ​ត

6 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្ត​ព្រះ​សីហ​នុ ៖ ជនបរទេស​ចំនួន​៤១​នាក់ ស្រី​១១​នាក់ មាន​៦​សញ្ជាតិ នា​ថ្ងៃ​ទី​២១ ខែតុលា ឆ្នាំ​២០១៧ ត្រូវ​បាន​កម្លាំង​នគរបាល​នាយកដ្ឋាន​ស៊ើបអង្កេត និង​អនុវត្ត​នីតិវិធី…

ខេត្ត​ព្រះ​សីហ​នុ ៖ ជនបរទេស​ចំនួន​៤១​នាក់ ស្រី​១១​នាក់ មាន​៦​សញ្ជាតិ នា​ថ្ងៃ​ទី​២១ ខែតុលា ឆ្នាំ​២០១៧ ត្រូវ​បាន​កម្លាំង​នគរបាល​នាយកដ្ឋាន​ស៊ើបអង្កេត និង​អនុវត្ត​នីតិវិធី នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ សហកា​ជាមួយ​កម្លាំង​គណៈ​បញ្ជាការ​ឯកភាព​ខេត្ត​ព្រះ​សីហ​នុ​ដឹកនាំ​ដោយ​លោក លឹ​ម ប៊ុ​ន​ហេង ព្រះរាជអាជ្ញា​រង អម​សាលាដំបូង​ខេត្ត​ព្រះ​សីហ​នុ បាន​ប្រតិបត្តិការ​បង្ក្រាប​ជនបរ​ទេស​ចំនួន​៤​គោលដៅ ស្ថិត​នៅ​ផ្លូវ​៧០៥ ភូមិ​២ សង្កាត់​៣ ខណ្ឌ​មិត្តភាព ក្រុងព្រះសីហនុ ខេត្ត​ព្រះ​សីហ​នុ ។

ជុំវិញ​ការ​ចុះ​បង្ក្រាប​ទីតាំង​របស់​ជនជាតិ​ចិន និង​៥​សញ្ជាតិ​ផ្សេង​ទៀត​នេះ យោង​តាម​ប្រភព​ពីសមត្ថកិច្ច​បានឱ្យ​ដឹង​ថា នៅ​ម៉ោង​១០​នឹង​៣៥​នាទី ថ្ងៃ​ទី​២១ ខែតុលា ឆ្នាំ​២០១៧ ក្រុម​ប្រតិបត្តិការ​នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ សហការ​ជាមួយ​សមត្ថកិច្ច​មូលដ្ឋាន​ដឹកនាំ​ដោយ​លោក លឹ​ម ប៊ុ​ន​ហេង ព្រះរាជអាជ្ញា​រង អម​សាលាដំបូង​ខេត្ត​ព្រះ​សីហ​នុ បាន​ប្រតិបត្តិការ​បង្ក្រាប​ជនបរ​ទេស​ចំនួន​៤​គោលដៅ ស្ថិត​នៅ​ផ្លូវ​៧០៥ ភូមិ​២ សង្កាត់​៣ ខណ្ឌ​មិត្តភាព ក្រុងព្រះសីហនុ ខេត្ត​ព្រះ​សីហ​នុ ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​៤១​នាក់ ស្រី​១១​នាក់ មាន ៦​សញ្ជាតិ ។

 

ប៉ុន្តែ​បើ​ទោះបីជា​យ៉ាងណា​ក៏​ដោយ​ចំពោះ​ការ​កំណត់​ទោស​បទល្មើស​យ៉ាងណា​នោះ គេ​នោះ​ពុំ​ទាន់​ដឹង​នៅឡើយ​ទេ គិត​មក​ដល់​ព្រលប់​ថ្ងៃ​ទី​២១ ខែតុលា ឆ្នាំ​២០១៧ សមត្ថកិច្ច​បាន​បញ្ជូន​ជនសង្ស័យ​ទាំងនោះ​ទៅ​រាជធានី​ភ្នំពេញ​ដើម្បី​កសាង​នីតិវិធី​តាម​ផ្លូវច្បាប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ