ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឮ​សំឡេង​ស្រែកតែ​ស្ងាត់វិញ​ ស្រាប់តែ​បើក​ទ្វារក្រោយ

6 ឆ្នាំ មុន
  • កំពង់ចាម

ខេត្ត​ត្បូងឃ្មុំ ៖ មាន​អំពើ​ឃាតកម្ម​យ៉ាង​សាហាវព្រៃផ្សៃ ដោយ​ពីរ​នាក់​ប្តី​ប្រពន្ធ​ត្រូវ​បាន​ជន​​មិន​ស្គាល់​មុខ​ឡើង​មក​កាប់​ប្រហារ​ជា​ច្រើន​កាំបិត​ឡើង​សុសសាច់ ហេតុការណ៍​នោះ​កើតឡើង​អាច​តាំងពី​ច​ម្លោះ​ម៉ោង​៧​ទៅ​៨​យប់ ថ្ងៃ​ទី​២០ ខែតុលា ឆ្នាំ​២០១៧ ស្ថិត​នៅ​ភូមិ​ទី​៥ ឃុំ​រកា​ខ្នុរ…

ខេត្ត​ត្បូងឃ្មុំ ៖ មាន​អំពើ​ឃាតកម្ម​យ៉ាង​សាហាវព្រៃផ្សៃ ដោយ​ពីរ​នាក់​ប្តី​ប្រពន្ធ​ត្រូវ​បាន​ជន​​មិន​ស្គាល់​មុខ​ឡើង​មក​កាប់​ប្រហារ​ជា​ច្រើន​កាំបិត​ឡើង​សុសសាច់ ហេតុការណ៍​នោះ​កើតឡើង​អាច​តាំងពី​ច​ម្លោះ​ម៉ោង​៧​ទៅ​៨​យប់ ថ្ងៃ​ទី​២០ ខែតុលា ឆ្នាំ​២០១៧ ស្ថិត​នៅ​ភូមិ​ទី​៥ ឃុំ​រកា​ខ្នុរ ស្រុក​ក្រូចឆ្មារ ហើយ​រហូត​មក​ដល់​វេលា​ម៉ោង​១០​ព្រឹក ថ្ងៃ​ទី​២១ តុលា ទើប​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​សមត្ថកិច្ច​ចុះ​ទៅ​ពិនិត្យ​សព​។

លោក​វរសេនីយ៍ឯក សាំ ហេង ប្រាប់​ឲ្យ​ដឹង​ថា អ្នក​ដែល​ស្លាប់ ១-​ប្តី​ឈ្មោះ គឹ​ម សេង​គាង អាយុ​៤៨​ឆ្នាំ មានមុខ​របរ​ទិញ​-​លក់​ម៉ូតូ ស្លាប់​នៅ​រាន​ផ្ទះបាយ និង​២-​ប្រពន្ធ​ឈ្មោះ ហួយ ពៅ អាយុ​៤៥​ឆ្នាំ មាន​របរ​លក់​ខោអាវ​ជជុះ បាន​ស្លាប់​នៅ​មាត់ទ្វារ​លើ​ផ្ទះ ។

លោក​ប្រាប់​បន្ត​ថា កាលពី​យប់​កើតហេតុ​ពលរដ្ឋ​ក្បែរ​ខាង​បានឮ​សូរ​សំលេង​ស្ត្រី​ជា​ប្រពន្ធ​ស្រែក​ខុស​ពី​ធម្មតា​ក៏​នាំ​គ្នា​ដើរទៅ​មើល​ជិត​ដល់ ស្រាប់តែ​ស្ងាត់​នឹក​ស្មាន​តែ​ប្តី​ប្រពន្ធ​នេះ​ឈ្លោះ​គ្នា រួច​នាំ​គ្នា​ត្រឡប់​វិញ​។ លុះដល់​ព្រឹក​ថ្ងៃ​ទី​២១ ប្អូនប្រុស​របស់​ស្ត្រី​រង​គ្រោះ​មិនឃើញ​បង​យក​ខោអាវ​មក​លក់​នឹក​ឆ្ងល់​ក៏​មក​តាម​រក​ដល់​ផ្ទះ ។ ពេល​នោះ​រុញ​ទ្វារ​ខាង​មុខ​ជាប់​គន្លឹះ​ក៏​ដើរទៅ​ឡើង​តាម​ជណ្តើរ​ខាងក្រោយ ស្រាប់តែ​រុញ​ទៅ​ឃើញ​បងស្រី និង​បងថ្លៃ​ស្លាប់​ក្នុង​ថ្លុកឈាម​យ៉ាង​រន្ធត់ ទើប​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​តែ​ម្តង ។ ចំពោះ​របស់ទ្រព្យ​ជន​រង​គ្រោះ ក្នុង​នោះ​មាន​រថយន្ត​ម៉ាក​ហា​យ​ឡិន​ឌ័​រ​១​គ្រឿង ម៉ូតូ​៤​គ្រឿង លុយ​៣.៧០០​ដុល្លារ ព្រមទាំង​គ្រឿងអលង្ការ​មិន​បាន​បាត់​នោះ​ទេ ។

រហូត​មក​ដល់​រសៀល​ថ្ងៃ​ទី​២២ តុលា សមត្ថកិច្ច​បាន​សន្និដ្ឋាន​ថា មិនមែន​ជា​ករណី​ប្លន់​សម្លាប់​ទេ តែ​អាច​រឿង​គំនុំ​ច្រើន​ជាង ។ ហើយ​ប្តី​ប្រពន្ធ​ដែល​ស្លាប់​នេះ​មានកូន​ពីរ​នាក់ តែ​កូន​ៗ​មិន​បាន​នៅ​ជាមួយ​នោះ​ទេ គឺ​កំពុង​តែ​សិក្សា​នៅ​រាជ​ភ្នំពេញ ។ ចំណែក​ស្នាម​កាប់​នោះ ឃាតករ​អាច​ប្រើ​កាំបិត​ត្នោត ឫ​កាំបិតប៉័ងតោ ដោយ​កាប់​ត្រូវ​សុសសាច់​១៥​កន្លែង រីឯ​ប្រពន្ធ​វិញ​ក៏​ត្រូវជា​ច្រើន​កាំបិត​ដែរ ។ ហើយ​ខណៈ​ពេល​នេះ​សមត្ថកិច្ច​កំពុង​តែ​ស្រាវជ្រាវ​តាម​ប្រមាញ់​ឃាតករ​មក​ផ្តន្ទារ​ទោស​តាម​ច្បាប់​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ