ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ត្រី​មាន​ផ្ទៃពោះ​​គួរ​ដឹង ការ​ដេក​ផ្ងារប្រឈម​មុខ​អ្វី​ខ្លះ​​ពេល​សម្រាល

6 ឆ្នាំ មុន

ការ​ស្រាវជ្រាវ​ថ្មី​មួយ​បាន​បង្ហាញ​ថា ​ស្ត្រី​មាន​ផ្ទៃពោះ​នៅ​ត្រីមាស​ចុង​ក្រោយ​គួរតែ​ដេក​ចំហៀង ។ ការ​ស្រាវជ្រាវ​បាន​រក​ឃើញ​ថា​ទម្លាប់​នៃ​ការ​គេង​របស់​ស្ត្រី​មាន​ផ្ទៃពោះ​មាន​ឥទ្ធិពល​យ៉ាង​ខ្លាំង​ចំពោះ​អត្រា​បេះដូង​របស់​ទារក ។ បេះដូង​របស់​ទារក​ក្នុង​ផ្ទៃ​នឹង​មិនសូវ​សកម្ម​ទេ​នៅ​ពេល​ម្តាយ​របស់​ពួក​គេ​គេង​ផ្ងារ ។ ការ​ស្រាវជ្រាវ​ពី​មុន​បាន​បង្ហាញ​ថា ការ​គេង​ផ្ងារ​ក្នុង​ត្រីមាស​ចុង​ក្រោយ​អំឡុង​ពេល​មាន​ផ្ទៃពោះ​ដាក់​សម្ពាធ​កាន់តែ​ខ្លាំង​ទៅ​លើ​សរសៃឈាម​ដែល​ផ្គត់ផ្គង់​ដល់​ស្បូន​ដែល​ជា​ហេតុ​នាំ​ឱ្យ​មានការ​កាត់​បន្ថយ​ការ​ផ្គត់ផ្គង់​អុក​ស៊ី​សែន​ដល់​ទារក ។…

ការ​ស្រាវជ្រាវ​ថ្មី​មួយ​បាន​បង្ហាញ​ថា ​ស្ត្រី​មាន​ផ្ទៃពោះ​នៅ​ត្រីមាស​ចុង​ក្រោយ​គួរតែ​ដេក​ចំហៀង ។ ការ​ស្រាវជ្រាវ​បាន​រក​ឃើញ​ថា​ទម្លាប់​នៃ​ការ​គេង​របស់​ស្ត្រី​មាន​ផ្ទៃពោះ​មាន​ឥទ្ធិពល​យ៉ាង​ខ្លាំង​ចំពោះ​អត្រា​បេះដូង​របស់​ទារក ។ បេះដូង​របស់​ទារក​ក្នុង​ផ្ទៃ​នឹង​មិនសូវ​សកម្ម​ទេ​នៅ​ពេល​ម្តាយ​របស់​ពួក​គេ​គេង​ផ្ងារ ។

ការ​ស្រាវជ្រាវ​ពី​មុន​បាន​បង្ហាញ​ថា ការ​គេង​ផ្ងារ​ក្នុង​ត្រីមាស​ចុង​ក្រោយ​អំឡុង​ពេល​មាន​ផ្ទៃពោះ​ដាក់​សម្ពាធ​កាន់តែ​ខ្លាំង​ទៅ​លើ​សរសៃឈាម​ដែល​ផ្គត់ផ្គង់​ដល់​ស្បូន​ដែល​ជា​ហេតុ​នាំ​ឱ្យ​មានការ​កាត់​បន្ថយ​ការ​ផ្គត់ផ្គង់​អុក​ស៊ី​សែន​ដល់​ទារក ។

អ្នកដឹកនាំ​ការ​ស្រាវជ្រាវ​លោក​សាស្ត្រាចារ្យ Peter Stone ពី​សាកលវិទ្យាល័យ Auckland បាន​ថ្លែង​ថា​៖«​ឥឡូវនេះ​មាន​ភស្តុ​តាង​គ្រប់គ្រាន់​ដើម្បី​ណែនាំ​ឱ្យ​ម្តាយ​ចៀសវាង​ក្នុង​ការ​គេង​ផ្ងារ​នៅ​ពេល​មាន​ផ្ទៃពោះ​នៅ​ត្រីមាស​ចុង​ក្រោយ »​។

ក្រុម​អ្នក​ស្រាវជ្រាវ​បាន​វិភាគ​លើ​ស្ត្រី​ដែល​មាន​សុខភាព​ល្អ​ចំនួន​២៩​នាក់​ដែល​មាន​ផ្ទៃពោះ​ពី​៣៤​ទៅ​៣៨​ស​ប្តា​ហ៍ ។ អត្រា​បេះដូង​របស់​ទារក​ត្រូវ​បាន​កត់ត្រា​ជា​បន្តបន្ទាប់​ពេញ​មួយ​យប់ ។ ការ​គេង​របស់​អ្នកចូលរួម​ត្រូវ​បាន​តាមដាន​តាម​រយៈ​ការ​ថត​វី​ដេ​អូ ។

លទ្ធផល​បង្ហាញ​ពី​ការ​គេង​របស់​ស្ត្រី​មាន​ផ្ទៃពោះ​មាន​ឥទ្ធិពល​ខ្លាំង​ទៅ​លើ​ការ​ប្រែប្រួល​នៃ​អត្រា​បេះដូង​របស់​ទារក ។ នៅ​ពេល​ស្ត្រី​គេង​ផ្ងារ ទារក​ក្នុង​ផ្ទៃ​ចាប់ផ្តើម​លែង​សកម្ម​ជាង​ពេល​ដែល​ម្តាយ​របស់​ពួក​គេ​គេង​ចំហៀង ។

ប្រសិនបើ​ម្តាយ​របស់​ពួក​គេ​ផ្លាស់​ប្តូរ​ទីតាំង​ក្នុង​ពេល​គេង ដូច​ជា​ប្តូរ​ពី​ការ​គេង​ខាងឆ្វេង​ទៅ​គេង​ផ្ងារ នោះ​ទារក​ក្នុង​ផ្ទៃ​ចាប់ផ្តើម​លែង​កម្រើក ។

លោក​សាស្ត្រាចារ្យ Stone បាន​និយាយ​ថា​៖« ក្នុង​ស្ថានភាព​ដែល​ទារក​មិន​មាន​សុខភាព​ល្អ​ដូច​ជា​ទារក​ដែល​មិនសូវ​លូតលាស់ ទារក​នោះ​អាច​នឹង​មិន​អាច​ទ្រាំទ្រ​ចំពោះ​ផល​ប៉ះពាល់​នៃ​ការ​គេង​ផ្ងារ​របស់​ម្តាយ » ។

ឥឡូវនេះ​មាន​ភស្តុ​តាង​គ្រប់គ្រាន់​ដើម្បី​ណែនាំ​ឱ្យ​អ្នក​ម្តាយ​ចៀសវាង​ក្នុង​ការ​គេង​ផ្ងារ​ពេល​មាន​ផ្ទៃពោះ​នៅ​ត្រីមាស​ចុង​ក្រោយ មិន​ត្រឹមតែ​ដោយសារ​តែ​ទិន្នន័យ​អេ​ពី​ដេ​មី​ទេ ប៉ុន្តែ​ដោយសារ​តែ​អ្នក​ស្រាវជ្រាវ​បាន​បង្ហាញ​ថា​វា​មាន​ឥទ្ធិពល​យ៉ាង​ច្បាស់​លើ​ទារក ។

ការ​ស្រាវជ្រាវ​ពី​មុន​បាន​បង្ហាញ​ថា​ស្ត្រី​មាន​ផ្ទៃពោះ​គេង​ផ្ងារ​ប្រឈម​មុខ​នឹង​ការ​កើនឡើង​ហានិភ័យ​នៃ​ការ​បង្កើតកូន​មក​ស្លាប់ ។ ដោយសារ​តែ​ទម្ងន់​របស់​ទារក​ដាក់​សម្ពាធ​លើ​សរសៃឈាម​ដែល​ចិញ្ចឹម​ស្បូន បន្ទាប់​មក​វា​នឹង​កាត់​បន្ថយ​ការ​ផ្គត់ផ្គង់​អុក​ស៊ី​សែន​ដល់​ទារក ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ