ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពិតមែន! មានកូន​មុន​អាយុ​30​ឆ្នាំ​ បន្ថយ​អត្រា​មហារីកបាន

6 ឆ្នាំ មុន

តាម​ទិន្នន័យ​របស់​ស្ថាប័ន​មហារីក​ជាតិ​នៃ​ប្រទេស​ថៃ​បង្ហាញ​ថា មហារីក​សុដន់​រាប់​បាន​ថា​ជា​មហារីក​លំដាប់​ទី​១ ក្នុង​ចំណោម​ជំងឺមហារីក​ទាំងអស់ ។ ផ្នែក​វះកាត់ និង​មហារីក​សុដន់ នៃ​មន្ទីរពេទ្យ​វេជ្ជ​ថា​នី ប្រចាំ​ប្រទេស​ថៃ​ឱ្យ​ដឹង​ថា តាម​ទិន្នន័យ​បង្ហាញ​ថា ស្ត្រី​ដែល​មានកូន​មុន​អាយុ​៣០​ឆ្នាំ…

តាម​ទិន្នន័យ​របស់​ស្ថាប័ន​មហារីក​ជាតិ​នៃ​ប្រទេស​ថៃ​បង្ហាញ​ថា មហារីក​សុដន់​រាប់​បាន​ថា​ជា​មហារីក​លំដាប់​ទី​១ ក្នុង​ចំណោម​ជំងឺមហារីក​ទាំងអស់ ។ ផ្នែក​វះកាត់ និង​មហារីក​សុដន់ នៃ​មន្ទីរពេទ្យ​វេជ្ជ​ថា​នី ប្រចាំ​ប្រទេស​ថៃ​ឱ្យ​ដឹង​ថា តាម​ទិន្នន័យ​បង្ហាញ​ថា ស្ត្រី​ដែល​មានកូន​មុន​អាយុ​៣០​ឆ្នាំ អាច​កាត់​បន្ថយ​ការ​កើត​ជំងឺមហារីក​សុដន់ ។

បច្ចុប្បន្ន​មាន​កត្តា​ជា​ច្រើន​ដែល​បណ្តាល​ឲ្យ​កើត​មាន​មហារីក​សុដន់ ទាំង​អាច​ការពារ​បាន និង​មិន​អាច​ការពារ​បាន ដូច​ជា​៖

-​កត្តា​អាយុ ជា​ពិសេស​ស្ត្រី​ដែល​មាន​អាយុ​លើស​ពី​៤០​ឆ្នាំ​ឡើង​ទៅ ។
-​ស្ត្រី​ដែល​មក​រដូវ​លឿន ។
-​ស្ត្រី​ដែល​អស់​រដូវ ហើយ​លេបថ្នាំ​អ៊័​រ​ម៉ូ​ន​ឲ្យ​មក​រដូវ​លើស​ពី​៥​ឆ្នាំ ។

ការ​ព្យាបាល​មហារីក​សុដន់ ត្រូវ​ព្យាបាល​ដោយ​ការ​វះកាត់ ហើយ​មាន​ចំនួន​តិច​ប៉ុណ្ណោះ ដែល​មិន​អាច​ព្យាបាល​ដោយ​ការ​វះកាត់ ដូច​ជា អ្នកជំងឺ​ដែល​ជួប​ពេទ្យ​នៅ​ដំណាក់កាល​ចុង​ក្រោយ ដែល​ជា​ដំណាក់កាល​មហារីក​រីក​រាលដាល ។ ក្នុង​ដំណាក់កាល​នេះ​គ្រូពេទ្យ​នឹង​ព្យាបាល​ដោយ​ការ​ប្រើ​គីមី​បំបាត់ និង​ថ្នាំ​អ៊័​រ​ម៉ូ​ន រីឯ​អ្នកជំងឺ​ដែល​មក​មុន​ដំណាក់កាល​ចុង​ក្រោយ តែ​ដុំ​មហារីក​ធំ​ពេក គ្រូពេទ្យ​មិន​អាច​វះកាត់​បាន គ្រូពេទ្យ​នឹង​ប្រើ​វិធី​គីមី​បំបាត់​​ជា​មុន​ដើម្បី​ឲ្យ​ដុំ​រួម​តូច​ហើយ​ទើប​វះកាត់​។

ការ​វះកាត់​មហារីក​សុដន់​មាន​៣​ប្រភេទ​៖
-​ការ​វះកាត់​ដោយ​ការ​រក្សា​ដើមទ្រូង ហើយ​កាត់​ផ្នែក​ដុំ​មហារីក​ចេញ ។ ករណី​នេះ​អាច​ធ្វើ​បាន​ចំពោះ​អ្នកជំងឺ​ដំណាក់កាល​ដំបូង ព្រោះ​ដុំ​មហារីក​នៅ​តូច ហើយ​អាច​កាត់​យក​ចេញ​​អស់​។ ការ​វះកាត់​នេះ​ត្រូវធ្វើ​រួម​គ្នា​ជាមួយ​ការ​ប្រើ​កាំរស្មី​ដុត​សម្លាប់​កោសិកា​មហា​រីក​នៅ​បរិវេណ​ដុំ​សាច់​ទើប​អាច​ប្រាកដ​ថា​អស់​កោសិកា​មហារីក ។

-​ការ​វះកាត់​ដើមទ្រូង​ទាំងមូល ដែល​ជា​វិធី​ចាស់ ។

-​ការ​វះកាត់​ដើមទ្រូង​ទាំងមូល និង​ដាក់​ដើមទ្រូង​សិប្បនិមិត្ត ។ ការ​ដាក់​ដើមទ្រូង​សិប្បនិ​មិត្ត​អាច​ធ្វើ​ទៅ​បាន​២​ប្រភេទ គឺ​ដាក់​ដោយ​ប្រើ​ស៊ី​លី​ខូ​ន ឬ​ដាក់​ដោយ​ប្រើ​សាច់ដុំ​នៅ​ក្នុង​រាង​កាយ​ដែល​មាន​២​ផ្នែក​ដែល​អាចយ​កមក​បាន​គឺ​៖

១-​សាច់ដុំ​ខ្នង​ជា​សាច់ដុំ​ដែល​ខ្នង និង​រាង​កាយ​មិនសូវ​ប្រើប្រាស់ ។

២-​សាច់​ដុំ ​និង​ខ្លាញ់​ពោះ ហើយ​ការ​ធ្វើ​នេះ អាច​ធ្វើ​តាំងពី​ពេល​ក្រោយ​ការ​វះកាត់​ដុំ​មហា​រីក​ភ្លាម ។

ដើម្បី​ការពារ​ពី​ជំងឺ​នេះ ស្ត្រី​ដែល​មាន​អាយុ​ចាប់ពី​២០​ឡើង​ទៅ គួរ​ចាប់ផ្តើម​ពិនិត្យ​សុខ​ភាព​សុដន់​របស់​ខ្លួនឯង ដោយ​ប្រើ​ដៃ​ចាប់​ស្ទាប​ដើមទ្រូង​របស់​ខ្លួនឯង​ឲ្យ​សព្វ ។ អ្នក​អាច​ស្ទាប​ចាប់ពី​ក្នុង​ចេញ​ក្រៅ និង​រាង​ជា​គូទ​ខ្យង ឬ​ប្រើ​វិធី​ញែក​ដើមទ្រូង​ជា​៤​ផ្នែក រួច​ចាប់​ស្ទាប​ឲ្យ​សព្វ​ចុះឡើង​អំឡុង​ពេល​ថ្ងៃ​ទី​៧​ទៅ​ទី​១០​ក្រោយមក​រដូវ (​រាប់​ចាប់ពី​ថ្ងៃ​ទី​១​ដែល​មក​រដូវ​) ព្រោះ​ជា​ពេល​ដែល​ដើមទ្រូង​មិនសូវ​តឹង ធ្វើ​ឲ្យ​អាច​ស្ទាប​ប៉ះ​ដុំ​សាច់​បាន​ច្បាស់។

ចំពោះ​ស្ត្រី​ដែល​មាន​អាយុ​៣៥​ឆ្នាំ​ឡើង​ទៅ​គួរ​ទៅ​ពិនិត្យ X-ray​ដើមទ្រូង​ឲ្យ​បាន​យ៉ាងតិច​១​ឆ្នាំ​ម្តង​ទើប​ជា​ការ​ប្រសើរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ