ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម៉េចចឹង ! ថ្នាក់​ខេត្ត​ថា​ចាប់​បាន​មនុស្ស​7​នាក់ តែ​ថ្នាក់​ស្រុក​ថា​ចាប់​អត់​បាន​មនុស្ស​ទេ

6 ឆ្នាំ មុន
  • ព្រៃវែង

ខេត្តព្រៃវែង ៖ កាលពី​រសៀល​ថ្ងៃ​ទី​២០ ខែតុលា ឆ្នាំ​២០១៧ កំលាំង​ការិយាល័យ​ព្រហ្មទណ្ឌ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តព្រៃវែង​សហការ​ជាមួយ​កំលាំង​អធិការដ្ឋាន​នគរបាល​ស្រុក​បាភ្នំ បាន​បើក​ប្រតិបត្តិការ​ចុះ​បង្ក្រាប​វង់ល្បែង​ស៊ីសង​មួយ​កន្លែង ស្ថិត​នៅ​ភូមិ​មាត់ព្រៃ ឃុំ​ជើងភ្នំ ស្រុក​បាភ្នំ…

ខេត្តព្រៃវែង ៖ កាលពី​រសៀល​ថ្ងៃ​ទី​២០ ខែតុលា ឆ្នាំ​២០១៧ កំលាំង​ការិយាល័យ​ព្រហ្មទណ្ឌ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តព្រៃវែង​សហការ​ជាមួយ​កំលាំង​អធិការដ្ឋាន​នគរបាល​ស្រុក​បាភ្នំ បាន​បើក​ប្រតិបត្តិការ​ចុះ​បង្ក្រាប​វង់ល្បែង​ស៊ីសង​មួយ​កន្លែង ស្ថិត​នៅ​ភូមិ​មាត់ព្រៃ ឃុំ​ជើងភ្នំ ស្រុក​បាភ្នំ ដោយ​បាន​ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ​មានការ​អបអរសាទរ និង​គាំទ្រ​ជា​ខ្លាំង​ចំពោះ​ចំណាត់ការ​នេះ ។

ប៉ុន្តែ​នៅ​ក្នុង​របាយការណ៍​ស្តី​ពី​លទ្ធផល​នៃ​ការ​បង្ក្រាប​នេះ​បែរជា​ត្រូវ​បាន​គេ​មើលឃើញ​ថា មាន​ភាព​មិន​ប្រក្រតី​មួយ​បាន​កើតឡើង​ដោយសារ​តែ​របាយការណ៍​លទ្ធផល​នៃ​ការ​បង្ក្រាប​របស់​ថ្នាក់​ខេត្ត និង​ថ្នាក់​ស្រុក មានការ​ខុស​គ្នា​ស្រឡះ ដោយ​កំលាំង​ជំនាញ​ខេត្ត​បញ្ជាក់​ថា ចាប់​បាន​ក្រុម​អ្នកលេង​ល្បែង​ចំនួន​៧​នាក់ ព្រម​ជាមួយ​ម៉ូតូ​៦​គ្រឿង ប៉ុន្តែ​សមត្ថកិច្ច​ស្រុក​បាភ្នំ​អះអាង​ថា ចាប់​មនុស្ស​មិន​បាន​ទេ គឺ​ចាប់​បាន​តែ​ម៉ូតូ​៦​គ្រឿង ដោយឡែក​មនុស្ស​រត់​រួច​ទាំងអស់ ។ ចំពោះ​ករណី​នេះ​បាន​ធ្វើ​ឱ្យ​មហាជន​មានការ​ងឿងឆ្ងល់​ជា​ខ្លាំង ព្រោះ​ពេល​ចុះ​ទៅ​បង្ក្រាប​នោះ កំលាំង​នគរបាល​ខេត្ត និង​នគរបាល​ស្រុក គឺ​ចុះ​ទៅ​ជាមួយ​គ្នា​ធ្វើការ​ជាមួយ​គ្នា ហេតុ​អ្វី​លទ្ធផល​ដែល​ចេញ​មក​ស្រាប់តែ​ខុស​គ្នា​បែប​នេះ​ទៅ​វិញ ។

កំលាំង​នគរបាល​ខេត្ត​បាន​អះអាង​ថា ចាប់​មនុស្ស​បាន​៧​នាក់ ដោយ​មាន​ទាំង​រូបថត​មនុស្ស​ទាំង​៧​នាក់​ឈរ​ថត​ជាមួយ​ម៉ូតូ​ដែល​ចាប់​បានជា​អំណះអំណាង​ផង​ដែរ ប៉ុន្តែ​បែរជា​លោក​អធិការ​ស្រុក​បាភ្នំ​អះអាង​ថា ចាប់​មនុស្ស​អត់​បាន​ទេ អ​ញ្ចឹ​ង​តើ​មនុស្ស​៧​នាក់​នោះ​ជា​នរណា? ចំពោះ​ច​ម្ង​ល់​មួយ​នេះ ត្រូវ​បាន​មន្ត្រី​តូចតាច​ម្នាក់​នៅ​ក្នុងស្រុក​បាភ្នំ​លួច​បង្ហើប​ឱ្យ​ដឹង​ថា នៅ​ក្នុង​ប្រតិបត្តិការ​ចុះ​បង្ក្រាប​ទីតាំង​បើក​លេងល្បែង​ខាងលើ​នោះ ភ្លាម​ៗ​គឺ​សមត្ថកិច្ច​ចាប់​បាន​តែ​ម៉ូតូ​៦​គ្រឿង​ប៉ុណ្ណោះ ប៉ុន្តែ​ពេល​នាំ​យក​ម៉ូតូ​មក​ដល់​អធិការ​ស្រុក​សមត្ថកិច្ច​ស្រាវជ្រាវ​ស្គាល់​ម្ចាស់​ម៉ូតូ ក៏​ទាក់ទង​ហៅ​ម្ចាស់​​ម៉ូតូ​មក​កាន់​អធិការ​ស្រុក​ធ្វើការ​អប់រំ​ណែនាំ រួច​ក៏​ចាប់​ឱ្យ​ម្ចាស់​ម៉ូតូ​បង់លុយ​លោះ​យក​ម៉ូតូ​ទៅ​វិញ ហើយ​លុយ​ដែល​បាន​មក​គឺ​ខាង​សមត្ថកិច្ច​ខេត្ត​យក​ទៅ​ទាំងអស់ ដោយឡែក​ខាង​ស្រុក​បាន​ត្រឹមតែ​ហត់​ប៉ុណ្ណោះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ