ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រដ្ឋបាល​រាជធានី​ភ្នំពេញ​ត្រៀម​រួច​ហើយ​ក្នុង​ព្រះរាជ​ពិធីបុណ្យ​អុំទូក​ខាង​មុខ​នេះ

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ការងារ​ជា​ច្រើន​ត្រូវ​បាន​រៀបចំ​ឡើង​ដោយ​សាលា​រាជធានី​ភ្នំពេញ​តាម​រយៈ​ការ​បែង​ចែក​ភារកិច្ច​ក្នុង​គណៈកម្មការ និង​អនុ​គណៈកម្មការ​ទទួលខុសត្រូវ​រៀង​ៗ​ខ្លួន​ដើម្បី​អបអរសា​ទរ​​បុណ្យអុំទូក បណ្តែតប្រទីប សំពះ​ព្រះ​ខែ និង​អកអំបុក​នា​ថ្ងៃ​ទី​២-៣ -៤ ខែវិច្ឆិកា ឆ្នាំ​២០១៧…

រាជធានី​ភ្នំពេញ ៖ ការងារ​ជា​ច្រើន​ត្រូវ​បាន​រៀបចំ​ឡើង​ដោយ​សាលា​រាជធានី​ភ្នំពេញ​តាម​រយៈ​ការ​បែង​ចែក​ភារកិច្ច​ក្នុង​គណៈកម្មការ និង​អនុ​គណៈកម្មការ​ទទួលខុសត្រូវ​រៀង​ៗ​ខ្លួន​ដើម្បី​អបអរសា​ទរ​​បុណ្យអុំទូក បណ្តែតប្រទីប សំពះ​ព្រះ​ខែ និង​អកអំបុក​នា​ថ្ងៃ​ទី​២-៣ -៤ ខែវិច្ឆិកា ឆ្នាំ​២០១៧ ខាង​មុខ ហើយ​ការងារ​ទាំងអស់​ត្រូវ​បាន​ត្រៀមលក្ខណៈ​រួច​ជា​ស្រេច ។

លោក ឃួ​ង ស្រេង អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ​រួម​ជាមួយ​មន្ត្រី​ពាក់ព័ន្ធ បាន​អញ្ជើញ​​ទៅ​ពិនិត្យ​មើល​សកម្មភាព​ការងារ​មួយ​ចំនួន​ដើម្បី​ត្រៀម​អបអរ​ព្រះរាជ​ពិធីបុណ្យ​អុំទូក ។ លោក​​បាន​អញ្ជើញ​ទៅ​ពិនិត្យ​មើល​សកម្មភាព​ស្ថាបនា​ប្រទីប​របស់​សាលា​រាជធានី​ភ្នំពេញ​ស្ថិត​នៅ​ក្នុង​​បរិវេណ​វត្ត​ប្រជុំ​សារ​គរ​ដើម្បី​ត្រៀម​បង្ហាញខ្លួន​ក្នុង​បុណ្យអុំទូក​ខាង​មុខ ។

អ្នកគ្រប់គ្រង​ការងារ​ស្ថាបនា​ប្រទីប​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ​ឲ្យ​ដឹង​ថា ប្រទីប​នេះ​យក​លំនាំ​ជា Logo របស់​សាលា​រាជធានី​ភ្នំពេញ អម​ដោយ​ការ​តុបតែង​លម្អ​អំ​ពូ​ល​ភ្លើង​ជាង​៤​ម៉ឺន​គ្រាប់ ។ យ៉ាង​​យូ​នៅ​ត្រឹម​ថ្ងៃ​ទី​២៥ ខែតុលា ឆ្នាំ​២០១៧ ប្រទីប​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ​នឹង​ស្ថាបនា​រួច ហើយ​​ដាក់​សាកល្បង​នៅ​លើ​សាឡា​ង​ដែល​បាន​ត្រៀម​រួច​ជា​ស្រេច ។

លោក ឃួ​ង ស្រេង បាន​ណែនាំ​ឲ្យ​មានការ​លើ​កក​ម្អ​ស់ការ​ទទួលខុសត្រូវ​លើ​ភារកិច្ច​របស់​ខ្លួន និង​ស្ថាប​នា​ឲ្យ​បាន​រួចរាល់​តាម​ការ​គ្រោងទុក​ប្រកបដោយ​ស្តង់ដារ​បច្ចេកទេស និង​ត្រូវ​ជៀសវាង​ឲ្យ​បាន​​នូវ​ហា​នី​ភ័យ​ណាមួយ​ជាយថាហេតុ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ