ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អុញ ! ម៉េច​បានជា​រថយន្ត​នេះ​ចូល​ហាង​ធ្វើ​ក្រ​ចង​ចឹ​ង

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បុរស​ចំណាស់​ម្នាក់​សង្ស័យ​ស្រវឹងស្រា​បើករថយន្ត​រេ​ចង្កូត​បង្ក​ការ​ភ្ញាក់ផ្អើល កាលពី​វេលា​ម៉ោង​១​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​២២ ខែតុលា ឆ្នាំ​២០១៧ នៅ​ចំណុច​ហាង​រចនា​ម៉ូ​ក្រចក សុភា នែ​ល តាម​ផ្លូវ​៥១​បេ​តេ…

រាជធានី​ភ្នំពេញ ៖ បុរស​ចំណាស់​ម្នាក់​សង្ស័យ​ស្រវឹងស្រា​បើករថយន្ត​រេ​ចង្កូត​បង្ក​ការ​ភ្ញាក់ផ្អើល កាលពី​វេលា​ម៉ោង​១​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​២២ ខែតុលា ឆ្នាំ​២០១៧ នៅ​ចំណុច​ហាង​រចនា​ម៉ូ​ក្រចក សុភា នែ​ល តាម​ផ្លូវ​៥១​បេ​តេ ស្ថិត​នៅ​ភូមិ​សន្សំ​កុសល​១ សង្កាត់​បឹង​ទំពុន​ទី​១ ខណ្ឌមានជ័យ ។

បុរស​ជា​អ្នក​បើករថយន្ត​មានឈ្មោះ យ៉ែ​ម ទិវា អាយុ​៣៦​ឆ្នាំ មុខរបរ​បើកបរ​រថយន្ត​ដឹក​ភ្ញៀវ ស្នាក់​នៅផ្ទះ​លេខ​១០៥ តាម​ផ្លូវ​លេខ​១៣ បុរី​ពិភព​ថ្មី សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ​បាន​ប្រាប់​អ្នក​យក​ព័​ត៍​មាន​ថា គាត់​បាន​បើករថយន្ត​ម៉ាក​កាម​រី​ហា​យ​ប្រ៊ី​ត ព​ណ៍​ស ស៊េរី​ឆ្នាំ​២០១២ ពាក់​ស្លាក​លេខ ភ្នំពេញ ២AF-៧៣១៥ តាម​ផ្លូវ​៥១​បេ​តេ​ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិច​លុះ​មក​ដល់​ចំណុច​កើតហេតុ​ក៏​មាន​ម៉ូតូ​១​គ្រឿង​មិន​ចាំ​ម៉ាក​បើក​បញ្ច្រាសទិស​ជាមួយនឹង​រថយន្ត​របស់​គាត់​ក៏​ចាំង​ភ្លើង​ម៉ូតូ​ក៏​បើក​គេច​ទើប​ជ្រុល​ចង្កូត​ទៅ​បុក​ហាង​ធ្វើ​ក្រចក​តែ​ម្ដង ។

សមត្ថកិច្ច​នគរបាល​ផ្នែក​វាស់វែង​ខណ្ឌ​បាន​ប្រាប់​ថា រថយន្ត​បង្ក​បើកបរ​ដោយ​បុរស​វ័យចំណាស់​​ម្នាក់​​សង្ស័យ​ស្រវឹងស្រា​ទើប​រេ​ចង្កូត​បុក​ចូល​ហាង​ធ្វើ​ក្រចក​ធ្លុះ​ចូល​ក្នុង​ហាង ដោយ​បុក​បាក់​ទ្វារ និង​​បែក​ជ​ញ្ចាំ​ង​ធ្វើ​ឲ្យ​បែកបាក់​ទូកញ្ចក់​ដាក់​តាំង​ថ្នាំលាបក្រចក និង​សម្ភារ​ផ្សេង​ៗ​ទៀត តែ​សំណាង​ល្អ​មិន​មាន​ម្ចាស់​ស្នាក់​នៅ​បើ​មាន​អ្នក​ស្នាក់​នៅ​អាច​មាន​របួស​ជា​មិន​ខាន ។

សមត្ថកិច្ច​បាន​បន្ត​ទៀត​ថា ម្ចាស់​ហាង​មានឈ្មោះ ឡុ​ង លាភ ភេទ​ប្រុស អាយុ​២០​ឆ្នាំ តំណាង​ឱ្យ​ឪពុក​​បាន​ទាមទារ​ថ្លៃ​ខូចខាត​ហាង​ក្នុង​តំលៃ​ជា​ទឹកប្រាក់​៣៥០០​ដុល្លារ តែ​ម្ចាស់​រថយន្ត​គ្មាន​លទ្ធភាព​​សង​ថ្លៃ​ខូចខាត​ក៏​ហៅ​ការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវគោក​ស្នងការ​រាជធានី​ភ្នំពេញ​ឱ្យ​មក​​​វាស់​យក​រក្សា​ទុក​រួម​ទាំង​អ្នកបើកបរ​រថយន្ត​បង្កហេតុ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ

ប៉ុស្តិ៍ទាក់ទង