ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចេញពី​ខារ៉ាអូខេ​មិនដឹង​យ៉ាងម៉េច​បានជា​នៅ​លើ​គំរប​លូ​វិញ

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បុរស​២​នាក់​បាន​ចូល​ច្រៀង​ខារ៉ាអូខេ ខណៈ​ចេញ​មក​វិញ​មិន​រក​ផ្ទះសំណាក់​ដេក​បែរ​ទៅ​ដេក​លើ​គំរប​លូ​ក្បែរ​ចិញ្ចើម​ផ្លូវ​ទៅ​វិញ ត្រូវ​សមត្ថកិច្ច​ប្រទេះ​ឃើញ​កាលពី​វេលា​ម៉ោង​០៣​នឹង​៣០​នាទី​ទាប​ភ្លឺ ថ្ងៃ​ទី​២២ ខែតុលា ឆ្នាំ​២០១៧ ត្រង់​ចំណុច​ផ្លូវ​១០១៩ ភូមិ​រោងចក្រ…

រាជធានី​ភ្នំពេញ ៖ បុរស​២​នាក់​បាន​ចូល​ច្រៀង​ខារ៉ាអូខេ ខណៈ​ចេញ​មក​វិញ​មិន​រក​ផ្ទះសំណាក់​ដេក​បែរ​ទៅ​ដេក​លើ​គំរប​លូ​ក្បែរ​ចិញ្ចើម​ផ្លូវ​ទៅ​វិញ ត្រូវ​សមត្ថកិច្ច​ប្រទេះ​ឃើញ​កាលពី​វេលា​ម៉ោង​០៣​នឹង​៣០​នាទី​ទាប​ភ្លឺ ថ្ងៃ​ទី​២២ ខែតុលា ឆ្នាំ​២០១៧ ត្រង់​ចំណុច​ផ្លូវ​១០១៩ ភូមិ​រោងចក្រ សង្កាត់​គោក​ឃ្លាង ខណ្ឌ​សែន​សុខ ។

បុរស​ដែល​ចេញពី​ច្រៀង​ខារ៉ាអូខេ​ដេក​តាម​ចិញ្ចើម​ផ្លូវ​មានឈ្មោះ អ.ធ អាយុ​២៨​ឆ្នាំ មុខរបរ​កម្មករ ស្នាក់​នៅ​បណ្តោះអាសន្ន​ភូមិ​គោក​ឃ្លាង សង្កាត់​គោក​ឃ្លាង ខណ្ឌ​សែន​សុខ មានស្រុក​កំណើត​ខេត្តកំពង់ចាម និង​ម្នាក់​ទៀត​មានឈ្មោះ ច.ន.ស អាយុ​២៧​ឆ្នាំ មុខរបរ​កម្មករ​ស្នាក់​នៅ​បណ្តោះអាសន្ន​ភូមិ​គោក​ឃ្លាង សង្កាត់​គោក​ឃ្លាង ខណ្ឌ​សែន​សុខ មានស្រុក​កំណើត​នៅ​ខេត្តកំពង់ឆ្នាំង ។


តាម​សំដី​បុរស​ទាំង​២​នាក់​បាន​ប្រាប់​ទាំង​ខ្មាស់​អៀន​ថា មុន​កើតហេតុ​រូបគេ​ទាំង​២​នាក់​បាន​នាំ​គ្នា​ដើរទៅ​ច្រៀង​ខា​រ៉ា​អូរ​ខេ​នៅ​ម្តុំ​ផ្សារ​ដី​ហ៊ុយ ក្រោយ​ពី​ផឹក​ស្រវឹង​ហើយ​បាន​នាំ​គ្នា​ចេញ​មក​វិញ​ដើរ​តាម​ដងផ្លូវ​ហាណូយ ១០១៩ ពី​ត្បូង​ទៅ​ជើង​គោលបំណង​ត្រឡប់​ទៅ​សម្រាក​នៅ​កន្លែងធ្វើការ​វិញ ។ បុរស​ដដែល​បាន​ប្រាប់​ទៀត​ថា ពួក​ខ្លួន​មិនដឹង​ថា​មក​ដេក​លើ​គំរប​លូ​ក្បែរ​ចិ​ញ្ជើ​ម​ផ្លូវ​ខាងលើ​តាំងពី​ពេល​ណា​ដែល​ទេ លុះ​ដឹងខ្លួន​វិញ​ស្រាប់តែ​ឃើញ​សមត្ថកិច្ច​មក​ដាស់​បាត់​ទៅ​ហើយ ។

តាម​សំដី​សមត្ថកិច្ច​បាន​ប្រាប់​ថា ក្រោយ​ពី​មាន​ប្រជាពលរដ្ឋ​ជិះ​ម៉ូតូ​ឆ្លងកាត់​ផ្លូវ​ខាងលើ​ក៏​ឃើញ​បុរស​​ទាំង​២​នាក់​មក​ដេក​នៅ​ចំណុច​ខាងលើ​ដោយ​មើលទៅ​មិន​សម​ភ្នែក​ក៏​រាយការណ៍​ប្រាប់​លោក​​វរសេនីយ៍ឯក ម៉ក់ ហុង អធិការ​ខណ្ឌ ពេល​នោះ​លោក​អធិការ​ក៏​បញ្ជា​បន្ត​ឱ្យ​ចុះ​ទៅ​ពិនិត្យ​ជាក់​ស្តែង​ស្រាប់តែ​ឃើញ​បុរស​ខាងលើ​កំពុង​ដេក​មែន និង​បាន​ដាស់​ឱ្យ​ត្រឡប់​ទៅ​ដេក​នៅ​កន្លែងធ្វើការ​វិញ​ទៅ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ