ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជិះ​ម៉ូតូ​ធ្លាក់​ជង្ហុក​បុក​ចិញ្ចើម​ផ្លូវ​ដួល​បាក់ជើង​ឆ្វេង

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​វ័យ​ជាង​៣០​ឆ្នាំ​ជិះ​ម៉ូតូ​ហុងដា​សេ​១២៥ ព​ណ៍​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ ១GG-១២៧៨ ស៊េរី​ឆ្នាំ​២០១៦ ជិះ​ម៉ូតូ​ធ្លាក់​ជង្ហុក​ជ្រុល​ចង្កូត​បុក​ចិញ្ចើម​ផ្លូវ​បណ្ដាល​ឱ្យ​ដួល​បាក់ជើង​ឆ្វេង ត្រូវ​រថយន្ត​សង្គ្រោះ​ឯកជន​ដឹក​យក​ទៅ​ព្យាបាល…

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​វ័យ​ជាង​៣០​ឆ្នាំ​ជិះ​ម៉ូតូ​ហុងដា​សេ​១២៥ ព​ណ៍​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ ១GG-១២៧៨ ស៊េរី​ឆ្នាំ​២០១៦ ជិះ​ម៉ូតូ​ធ្លាក់​ជង្ហុក​ជ្រុល​ចង្កូត​បុក​ចិញ្ចើម​ផ្លូវ​បណ្ដាល​ឱ្យ​ដួល​បាក់ជើង​ឆ្វេង ត្រូវ​រថយន្ត​សង្គ្រោះ​ឯកជន​ដឹក​យក​ទៅ​ព្យាបាល កាល​វេលា​ម៉ោង​៩​នឹង​៣០​នាទី​យប់​ថ្ងៃ​ទី​២១ ខែតុលា ឆ្នាំ​២០១៧ នៅ​ចំណុច​ផ្លូវ​ម៉ៅ​សេ​ទុង​កែង​ផ្លូវ​៥៧ សង្កាត់​បឹង​កេងកង​ទី​១ ខណ្ឌចំការមន ។

តាម​ប្រភព​ព័​ត៍​មាន​ពី​ប្រជាពលរដ្ឋ​ធ្វើ​ដំណើរ​ប្រទះ​ឃើញ​បុរស​ម្នាក់​ជិះ​ម៉ូតូ​ហុងដា​ឌ្រី​ម​សង់​សេ​១២៥ ព​ណ៍​ខ្មៅ ម្នាក់​លុះ​មក​ដល់​ចំណុច​កើតហេតុ​ក៏​ត្រូវ​ធ្លាក់​ច​ង្ហុ​ក​ដែល​ការដ្ឋាន​ជួល​ជុល​ផ្លូវ​មិន​បាន​ដាក់​សញ្ញា​ឱ្យ​អ្នកដំណើរ​មានការ​ប្រុង​ប្រយ័ត្ន​រេ​ចង្កូត​ទៅ​បុក​ចិញ្ចើម​ផ្លូវ​បណ្ដាល​ដួល​បាក់ជើង​ឆ្វេង ក្រោយ​កើតហេតុ​ក៏​ទូរស័ព្ទ​ប្ដឹង​សមត្ថកិច្ច​ដើម្បី​ជួយ​ហៅ​រថយន្ត​សង្គ្រោះ បន្តិច​ក្រោយមក​មិន​ទាន់​ឃើញ​សមត្ថកិច្ច​ក៏​មាន​រថយន្ត​សង្គ្រោះ​មន្ទីរពេទ្យ​ឯកជន​មក​ដឹក​យក​ទៅ​សង្គ្រោះ​ហើយ​ប្រជាពលរដ្ឋ​ដែល​ធ្វើ​ដំណើរ​តាម​ផ្លូវ​បាន​រិះគន់​ទៅ​លើ​ការដ្ឋាន​មន្ទីរ​សាធារណៈ​ដែល​ជួសជុល​ផ្លូវ​ហើយ​ធ្វើ​មិន​ទាន់​រួច​គ្រាន់តែ​កាយ​កៅស៊ូ​ចាស់​ចេញ​ទុក​សុទ្ធតែ​គ្រាប់​គ្រួ​ស និង​មិន​មាន​ដាក់​ផ្លា​ក​សញ្ញា​ដែល​ឱ្យ​អ្នក​ធ្វើ​ដំណើរ​ដឹង​ថា មាន​ការដ្ឋាន​ជួល​ផ្លូវ​បង្ក​ឱ្យ​បុរស​ម្នាក់​របួស​បាក់ជើង​យ៉ាង​អាណិតអាសូរ​ដល់​បុរស​រង​គ្រោះ ។

សមត្ថកិច្ច​នគរបាល​ផ្នែក​វាស់វែង​ខណ្ឌចំការមន​បាន​ប្រាប់​ថា ដោយ​មាន​បុរស​ម្នាក់​បើក​ម៉ូតូ​ធ្លាក់​ច​ង្ហុ​ក​​ដែល​ការដ្ឋាន​ជួសជុល​ផ្លូវ​ហើយ​រេ​ចង្កូត​ជ្រុល​ទៅ​បុក​ចិញ្ចើម​ផ្លូវ​បណ្ដាល​បាក់ជើង​ឆ្វេង​ហើយ​ម៉ូតូ​​ខូចខាត​បែក​ម៉ាស៊ីន និង​បាក់​កង់​មុខ​ហើយ​ក្រោយ​កើតហេតុ​ក៏​ត្រូវ​រថយន្ត​សង្គ្រោះ​ឯកជន​ដឹក​យក​​ទៅ​សង្គ្រោះ ចំណែក​ម៉ូតូ​រង​គ្រោះ​បាន​យក​មក​រក្សា​ទុក​នៅ​អធិការដ្ឋាន​ខណ្ឌ​ជា​បណ្ដោះ​អាសន្ន​​រង​ចាំ​ក្រុម​គ្រួសារ​យក​ឯកសារ​ពាក់ព័ន្ធ​យក​ត្រលប់​ទៅ​វិញ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ

ប៉ុស្តិ៍ទាក់ទង