ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បាត់​កូន​​ម្តាយខំដើររក ស្រាប់តែ​គេ​រត់​មក​ប្រាប់​ស្ទើរ​តែ​សន្លប់

6 ឆ្នាំ មុន
  • បាត់ដំបង

ខេត្ត​បាត់​ដំបង ៖ បើ​តាម​សេចក្តី​រាយ​ការណ៍​បាន​ឱ្យដឹងថា មាន​ការភ្ញាក់​ផ្អើលឆោឡោ​យ៉ាង​ខ្លាំង​​ ខណៈ​​ត្រូវបាន​​គេ​ឃើញ​​អណ្តែត​ទឹក​នៅ​ខាង​ក្រោយផ្ទះ ហេតុ​ការណ៍​កើត​ឡើង​កាល​ពី​វេលា​ម៉ោង​៨​ព្រឹក ថ្ងៃទៅ​២២ ខែតុលា ឆ្នាំ​២០១៧ ត្រង់​ចំណុច​ស្រះ​ទឹក​ក្រោយ​ផ្ទះ…

ខេត្ត​បាត់​ដំបង ៖ បើ​តាម​សេចក្តី​រាយ​ការណ៍​បាន​ឱ្យដឹងថា មាន​ការភ្ញាក់​ផ្អើលឆោឡោ​យ៉ាង​ខ្លាំង​​ ខណៈ​​ត្រូវបាន​​គេ​ឃើញ​​អណ្តែត​ទឹក​នៅ​ខាង​ក្រោយផ្ទះ ហេតុ​ការណ៍​កើត​ឡើង​កាល​ពី​វេលា​ម៉ោង​៨​ព្រឹក ថ្ងៃទៅ​២២ ខែតុលា ឆ្នាំ​២០១៧ ត្រង់​ចំណុច​ស្រះ​ទឹក​ក្រោយ​ផ្ទះ ស្ថិត​ក្នុង​ភូមិ​បល័ង្គ សង្កាត់​វត្តគរ ក្រុង​បាត់​ដំបង ខេត្ត​បាត់​ដំបង ។

ជន​​រងគ្រោះ​ឈ្មោះ ដាំ ឈឿង ភេទ​ប្រុស អាយុ​៤០​ឆ្នាំ រស់​នៅ​ក្នុង​ក្រុម​ទី៦ ភូមិ​បល័ង្គ សង្កាត់​វត្តគរ ខេត្ត​បាត់​ដំបង ចំណែក​ម្តាយ​ជនរងគ្រោះ​ឈ្មោះ ជា ឈៀង ភេទ​ស្រី អាយុ​៧២​ឆ្នាំ ។

បើ​តាម​ស្ត្រី​ជា​ម្តាយ​បាន​ឱ្យដឹងថា កូន​របស់​គាត់​បាន​ហូប​ស្រា​ថ្នាំ​ជា​រៀង​រាល់​ថ្ងៃ ហើយ​មាន​សតិ​មិន​ល្អ ហើយ​មុន​ពេល​កើតហេតុ កូន​របស់​បាន​ចុះ​រាយ​ម៉ងដាក់​ត្រី​​ លុះ​ដល់​ព្រឹក​ម៉ោង​៨ ថ្ងៃ​ទី​២០ តុលា ​​បាត់​មិន​ឃើញ​កូន​ត្រឡប់​មក​វិញទេ គាត់​ក៏​ដើរ​រក រហូត​ដល់​ថ្ងៃទី​២២ តុលា វេលា​ម៉ោង​៨​ព្រឹក ស្រាប់តែ​​អ្នក​ភូមិ​ម្នាក់​ឈ្មោះ ឡេង សឹង​ហេន ហៅ​ប៉ា បាន​រត់​មក​ប្រាប់​ថា កូន​របស់​គាត់​បាន​លង់​ទឹក​ស្លាប់​ហើយ គឺ​អណ្តែត​ក្នុង​ទឹក​ស្រះ​​ក្រោយ​ផ្ទះ ។ ពេល​​ឮដូច្នេះ គាត់​រត់​ទៅ​មើល​ ស្រាប់តែ​ឃើញ​កូនរបស់​គាត់​ពិត​ជា​ស្លាប់​អណ្តែត​ក្នុង​ទឹក​ស្រះ​មែន ។

បើ​តាម​សមត្ថកិច្ច​បាន​ឱ្យដឹងថា ក្រោយ​ពេល​​​កើត​ហេតុ​សមត្ថកិច្ច​​បាន​ចុះ​ទៅ​ពិនិត្យ​ហើយ​សន្និ​ដ្ឋាន​​ថា ជនរងគ្រោះ​​ពិត​ជា​ស្លាប់​ដោយ​សារ​លង់​ទឹក​ប្រាកដ​មែន ដោយ​សង្ស័យ​ថា​បណ្តាល​មក​ជនរងគ្រោះ​ស្រវឹង​ ហើយ​ចុះ​ទៅ​រាយ​ម៉ង ទើប​បណ្តាល​ឱ្យ​លង់​ស្លាប់​បែប​នេះ​តែម្តង ។ ក្រោយ​ពី​ពិនិត្យ​រួច​​សមត្ថកិច្ច​បាន​ប្រគល់​សព​ជនរងគ្រោះ​ឱ្យ​ម្តាយ​យក​ទៅ​ធ្វើ​បុណ្យ​តាម​ប្រពៃណី ។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ