ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មនុស្សយ៉ាង​ច្រើន​កុះករ​មក​ចោមរោម ខណៈ​ប្រទះឃើញបុរសម្នាក់

6 ឆ្នាំ មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ មានការ​ភ្ញាក់ផ្អើល​ឆោឡោ​យ៉ាង​ខ្លាំង ខណៈ​អ្នកនេសាទ​ម្នាក់​ប្រទះ​ឃើញ​បុ​រ​ម្នាក់​ក្នុង​ទឹក ហេតុការណ៍​នេះ​កើតឡើង​កាលពី​ម៉ោង​៩​និង​១០​នាទី ព្រឹក ថ្ងៃ​ទី​២២ ខែតុលា ឆ្នាំ​២០១៦ នៅ​ចំណុច​លូ​ជប៉ុន…

ខេត្តកំពង់ឆ្នាំង ៖ មានការ​ភ្ញាក់ផ្អើល​ឆោឡោ​យ៉ាង​ខ្លាំង ខណៈ​អ្នកនេសាទ​ម្នាក់​ប្រទះ​ឃើញ​បុ​រ​ម្នាក់​ក្នុង​ទឹក ហេតុការណ៍​នេះ​កើតឡើង​កាលពី​ម៉ោង​៩​និង​១០​នាទី ព្រឹក ថ្ងៃ​ទី​២២ ខែតុលា ឆ្នាំ​២០១៦ នៅ​ចំណុច​លូ​ជប៉ុន ស្ថិត​ក្នុងភូមិ​កណ្តាល សង្កាត់​កំពង់ឆ្នាំង ក្រុង​កំពង់ឆ្នាំង ។

សមត្ថកិច្ច​បានដឹង​ថា ជន​រង​គ្រោះ​ឈ្មោះ ហេង ស្រឿ​ន អាយុ​៣៣​ឆ្នាំ មុខរបរ​ជា​កម្មករ​លី​សែង​នៅ​កំពង់​ផែ​ផ្សារ​ក្រោម មាន​ទីលំនៅ​ភូមិ​អណ្តូង​ឬ​ស្សី ឃុំ​ស្រែ​ថ្មី ស្រុក​រលាប្អៀរ ។

តាម​ប្រភព​ពី​កើតហេតុ​បានឱ្យ​ដឹង​ថា ជា​រៀងរាល់ថ្ងៃ គេ​តែងតែ​ឃើញ​ជន​រង​គ្រោះ​ជិះ​កង់​ត្រឡប់​ទៅ​ផ្ទះ​វិញ ដោយពេល​ខ្លះ​ឃើញ​ស្រវឹង​បណ្តើរ​កង់​ដើរ​តាម​ផ្លូវ​ក៏​មាន ស្រាប់​តែ​នៅ​ថ្ងៃ​កើតហេតុ ក៏​ប្រទះ​ឃើញ​បុរស​រង​គ្រោះ​ស្លាប់​អណ្តែត​ទឹកតែ​ម្តង​។

ក្រោយ​ពី​ស្រង់​សព​បុរស​ខាងលើ​ចេញពី​ក្នុង​ទឹក ដើម្បី​ពិនិត្យ និង​ធ្វើ​កោសល្យ​ពិ​ច្ច័​យ សមត្ថកិច្ច​បាន​សន្និដ្ឋាន​ថា ជន​រង​គ្រោះ​អាច​ជា​ស្រវឹង​ដើរ​វង្វេងផ្លូវ ហើយ​ធ្លាក់​ចូល​ទឹក បណ្តាល​ឱ្យ​លង់​ស្លាប់ បន្ទាប់​មក​ក៏​ប្រគល់​សព​ទៅ​គ្រួសារ​ជន​រង​គ្រោះ​ដើម្បី​ធ្វើបុណ្យ​តាម​ប្រពៃណី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ