ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គួរ​ឱ្យ​រន្ធត់​ណាស់! ម៉ា​ស៊ីន​ក្រឡុក​ថ្ម​កិន​កម្មករ​សំប៉ែត

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ កម្មករ​រោងចក្រ​លាយ​បេតុង​អេ​ស៊ា​ម្នាក់​ត្រូវ​ម៉ាស៊ីន​ក្រឡុក​បេតុង​កិន​សំប៉ែត​ដូច​ចេកចៀន ស្លាប់​យ៉ាង​អាណោចអាធ័ម ខណៈ​កម្មករ​នោះ​កំពុង​តែ​សំអាត​ធុង ម៉ាស៊ីន ហើយ​ត្រូវ​កម្មករ​ផ្នែក​បើករថយន្ត​ម្នាក់​មក​ចុក​កុងតាក់​បញ្ជា ធ្វើ​ឱ្យ​ម៉ាស៊ីន​ក្រឡុក ដំណើរការ​ក៏​ស្រូប​ទាញ​យក​កម្មករ​ម្នាក់​នោះចូល​ទៅ​ក្នុង​ម៉ាស៊ីន ។…

រាជធានី​ភ្នំពេញ ៖ កម្មករ​រោងចក្រ​លាយ​បេតុង​អេ​ស៊ា​ម្នាក់​ត្រូវ​ម៉ាស៊ីន​ក្រឡុក​បេតុង​កិន​សំប៉ែត​ដូច​ចេកចៀន ស្លាប់​យ៉ាង​អាណោចអាធ័ម ខណៈ​កម្មករ​នោះ​កំពុង​តែ​សំអាត​ធុង
ម៉ាស៊ីន ហើយ​ត្រូវ​កម្មករ​ផ្នែក​បើករថយន្ត​ម្នាក់​មក​ចុក​កុងតាក់​បញ្ជា ធ្វើ​ឱ្យ​ម៉ាស៊ីន​ក្រឡុក
ដំណើរការ​ក៏​ស្រូប​ទាញ​យក​កម្មករ​ម្នាក់​នោះចូល​ទៅ​ក្នុង​ម៉ាស៊ីន ។ បន្ទាប់​ពី​កើតហេតុ ជន​បង្ក​ត្រូវ​បាន​កម្លាំង​នគរបាល​ខណ្ឌឫស្សីកែវ​ឃាត់ខ្លួន កាលពី​វេលា​ម៉ោង​៨​ព្រឹក​ថ្ងៃ​ទី​២០ តុលា នៅ​ក្នុង​បរិវេណ​រោងចក្រ​ដែល​ស្ថិត​នៅ​ក្នុងភូមិ ខ​.១ សង្កាត់​ច្រាំង​ចំរេះ​ទី​២ ខណ្ឌឫស្សីកែវ នៅ​ខាងត្បូង​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ។

ជន​រង​គ្រោះ​ត្រូវ​បាន​នគរបាល​ប្រាប់​ថា​ឈ្មោះ ភាព ប៊ុ​ន​ហៀ​ង អាយុ​១៩​ឆ្នាំ ជា​កម្មករ​ផ្នែក​សំអាត​ធុង​ក្រឡុក​ស៊ីម៉ង់ត៍ មាន​លំនៅ​ភូមិ​បួន​មុខ សង្កាត់​ព​ន្សាំ​ង ខណ្ឌព្រែក​ព្នៅ ត្រូវ​បាន​ម៉ាស៊ីន​កិន​សំប៉ែត​ដូច​ចេកចៀន​ស្លាប់​គួរ​ឱ្យ​អនិច្ចា ។ ចំណែក​ជន​បង្ក​ដែល​ត្រូវ​ឃាត់ខ្លួន​ឈ្មោះ អេ​ម ឌី ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ ជា​អ្នកបើកបរ​រថយន្ត​លាយ​បេតុង មាន​លំនៅ​ភូមិ​រាំង​កេ​សី ឃុំ​រាំង​កេ​សី ស្រុក​សង្កែ ខេត្តបាត់ដំបង ។

តាម​ព័ត៌មាន​ឱ្យ​ដឹង​ថា នៅ​ព្រឹក​ថ្ងៃ​កើតហេតុ​នោះ​កម្មករ​រង​គ្រោះ រួម​ជាមួយ​កម្មករ​ម្នាក់​ទៀត​បាន​នាំ​គ្នា​សំអាត​កម្ទេច​ស៊ីម៉ង់ត៍ និង​ខ្សាច់​ថ្ម​ដែល​នៅ​ជាប់​ម៉ាស៊ីន​ក្រឡុក ។ ខណៈ​ពេល​កំពុងធ្វើការ​ ស្រាប់តែ​មាន​អ្នកបើកបរ​រថយន្ត​ក្រឡុក​នោះ​មក​ចុក​កុងតាក់​បញ្ជា​ម៉ាស៊ីន​ឱ្យ​ដំណើរការ​ជា​ហេតុ​ធ្វើ​ឱ្យ​ម៉ាស៊ីន​ស្រូប​ទាញ​ជន​រង​គ្រោះ​ចូល​ទៅ​ខាងក្នុង​ហើយ​កិន​កៀប​សំប៉ែត​ស្លាប់់​ក្នុង​ម៉ាស៊ីន​មួយ​រំពេច ។

បន្ទាប់​ពី​កើតហេតុ​ភ្លាម​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​ហើយ​បុគ្គលិក​រោងចក្រ​ក៏​បាន​នាំ​គ្នា យក​រថយន្ត​មក​ស្ទួ​ច​លើក​គម្រប និង​ដោះ​យក​ម៉ាស៊ីន​មក​ក្រៅ​ដើម្បី​ទាញ​យក​សព​ចេញ។ នៅ​ព្រឹក​នោះ​សមត្ថកិច្ច​នគរបាល​ខណ្ឌឫស្សីកែវ បាន​ចុះ​ទៅ​កន្លែង​កើតហេតុ និង​ឃាត់ខ្លួន​អ្នក​ចុច​កុងតាក់​អនាធិបតេយ្យ​នេះ​បញ្ជូន​ទៅ​កាន់​អធិការដ្ឋាន​ខណ្ឌ​ដើម្បី​ចាត់ការ​តាម​ផ្លូវច្បាប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ