ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រៃ.ផ្សៃ​ពេក​ហើយ ចូល​បន្ទប់​ចាប់រំលោ.ភ​នាង​ហើយ​យក​ដង​អំបោស​រុក​ប្រដាប់​ភេទ​នាង​ទៀត

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ កម្មការិនី​ម្នាក់​ចេញពី​ធ្វើការ​រោងចក្រ​មក​ដល់​បន្ទប់​ជួល​ចាក់​បើក​សោ​បន្ទប់​រួច​អត់​បិទទ្វារ​ត្រូវ​ជនសង្ស័យ​ម្នាក់​ចូល​ទៅ​ចាប់​ចងដៃ​ហើយ​ស្រាត​សំលៀក​បំពាក់​ចេញ​ធ្វើ​សកម្ម​ភាព​​រំលោភ ថែម​ទាំង​យក​ដង​អំបោស​ដាក់​ក្នុង​ប្រដាប់​ភេទ បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​​៥​ល្ងាច ថ្ងៃ​ទី​១៩ ខែតុលា ឆ្នាំ​២០១៧ នៅ​បន្ទប់​ជួល​ភូមិ​ទួល​ពង្រ សង្កាត់​ចោម​ចៅ…

រាជធានី​ភ្នំពេញ ៖ កម្មការិនី​ម្នាក់​ចេញពី​ធ្វើការ​រោងចក្រ​មក​ដល់​បន្ទប់​ជួល​ចាក់​បើក​សោ​បន្ទប់​រួច​អត់​បិទទ្វារ​ត្រូវ​ជនសង្ស័យ​ម្នាក់​ចូល​ទៅ​ចាប់​ចងដៃ​ហើយ​ស្រាត​សំលៀក​បំពាក់​ចេញ​ធ្វើ​សកម្ម​ភាព​​រំលោភ ថែម​ទាំង​យក​ដង​អំបោស​ដាក់​ក្នុង​ប្រដាប់​ភេទ បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​​៥​ល្ងាច ថ្ងៃ​ទី​១៩ ខែតុលា ឆ្នាំ​២០១៧ នៅ​បន្ទប់​ជួល​ភូមិ​ទួល​ពង្រ សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។


នារី​រង​គ្រោះ​មានឈ្មោះ ជ ស អាយុ​២២​ឆ្នាំ មុខរបរ​កម្មការិនី​រោងចក្រ ស្នាក់​នៅ​បន្ទប់​ជួល​ភូមិ​ទួល​ពង្រ សង្កាត់​ចោម​ចៅ ខណ្ឌ​សែន​ជ័យ មានស្រុក​កំណើត​នៅ​ស្រុក​ប្រាសាទ​ប​ល័​ង្ល ខេត្តកំពង់ធំ ។ ចំណែក​ជនសង្ស័យ​ឈ្មោះ គុយ សុ​គុណ ភេទ​ប្រុស អាយុ​២៤​ឆ្នាំ មុខរប​លើក​អីវ៉ាន់​នៅ​ម្តុំ​គិរី​រម្យ ស្នាក់​នៅ​មិន​ពិតប្រាកដ មានស្រុក​កំណើត​នៅ​ភូមិ​ជាមួយ​ជន​រង​គ្រោះ ។

 

តាម​សំដី​នារី​រង​គ្រោះ​បាន​រៀបរាប់​ប្រាប់​ថា បន្ទប់​ជួល​គាត់​ស្នាក់​នៅ​ជាមួយ​មិត្តភក្តិ​ស្រី​នៅ​ស្រុក និង​ធ្វើការ​ជាមួយ​គ្នា​មាន​គ្នា​៥​នាក់ ។ ចំណែក​ជនសង្ស័យ​ខាងលើ​មានស្រុក​កំណើត​ជាមួយ​គ្នា​ដែរ​តែ​នៅផ្ទះ​ឆ្ងាយ​ពី​គ្នា​ហើយ​មិនសូវ​រាក់ទាក់​ជាមួយ​គ្នា​ឡើយ ។ នៅ​មុន​ពេល​កើតហេតុ រូប​នាង​ទើប​ចេញ​មក​ពី​ធ្វើការ​រោងចក្រ​ព្រោះ​មិន​បាន​ថែម​ម៉ោង​ទេ ចំណែក​មិត្តភក្តិ និង​អ្នក​នៅ​បន្ទប់​ជា​មួយ​គ្នា​នៅ​ថែម​ម៉ោង​ទាំងអស់​គ្នា​នាង​ចេញ​មុនគេ​តែឯង ។ ពេល​ចេញពី​ធ្វើការ​ហើយ​នាង​បាន​ទៅ​ទិញ​ម្ហូប​រួច​ទើប​មក​ដល់​បន្ទប់​ជួល​បាន​ចាក់សោ​បន្ទប់​ហើយ​ចូល​ទៅ​បើកភ្លើង​ដោយ​មិន​បាន​បិទទ្វារ​ទេ ស្រាប់តែ​ជនសង្ស័យ​ខាងលើ​បាន​ចូល​មក​ពីក្រោយ​ហើយ​បិទទ្វារ​ចាក់​គន្លឹះ​ពី​ខាងក្នុង​ជាប់ ភ្លាម​ៗ​នោះ​នាង​ស្ទុះ​ទៅ​បើកទ្វារ​ដែរ​តែ​ជនសង្ស័យ​នៅ​ជិត​ទ្វារ​ទាញ​នាង​មិន​ឲ្យ​បើកទ្វារ ។

 

ពេល​នោះ​ជនសង្ស័យ​បាន​ចាប់​ច្របាច់​.​ក ហើយ​ខ្ទប់មាត់​មិន​ឱ្យ​ស្រែក តែ​ខ្លួន​នៅ​តែ​ស្រែក​ទើប​ជនសង្ស័យ​វាយ​ទៅ​នារី​រង​គ្រោះ​៤​ដៃ​ធ្វើ​ឱ្យ​នាង​ភ័យ​លែង​ស្រែក រួច​ហើយ​ជនសង្ស័យ​បាន​យក​ក្រមា​ចងដៃ​ទៅ​ក្រោយ​ហើយ​ចាប់​ស្រាត​សំលៀក​បំពាក់​នាង​ចេញ​អស់ ជនសង្ស័យ​បាន​យក​ប្រដាប់​ភេទ​យក​មក​ដាក់​ក្នុង​ប្រដាប់​ភេទ​នាង​តែ​ប្រដាប់​ភេទ​ជនសង្ស័យ​ទន់​ដាក់​មិន​អាច​ដាក់​ចូល ស្រាប់តែ​ជនសង្ស័យ​បាន​យក​ប្រដាប់​ភេទ​ទៅ​ដាក់​ក្នុង​មាត់​នាង​តែ​នាង​បិទ​មាត់ជិត​ក៏​ត្រូវ​ជនសង្ស័យ​​យកដៃ​ច្របាច់​ដោះ​ហើយ​យក​អំបោស​បោស​សំរាម​ដែល​មាន​ដង​ជ័រ​យក​ទៅ​ដាក់​ចូល​ក្នុង​​ប្រដាប់​ភេទ​នារី​រង​គ្រោះ​បណ្តា​យ​ឱ្យ​ហូរ​ឈាម​ហូរ ហើយ​ជនសង្ស័យ​ខាងលើ​បាន​ចូល​បន្ទប់ទឹក​នាង​ឃើញ​ឱកាសល្អ​បាន​រត់​ទាំង​ដៃ​ជាប់​ចំណង​និង​អាក្រាត​កាយ​ទៅ​ដក​គន្លឹះរ​ត់ទៅ​បន្ទប់​មិត្តភក្តិ​នៅ​ក្បែរ​នោះ​ឱ្យ​គេ​ជួយ​កាត់​ចំណង ភ្លាម​ៗ​ជនសង្ស័យ​រត់គេច​ខ្លួន​បាត់​ស្រមោល ។ ក្រោយ​ពេល​កើតហេតុ នារី​រង​គ្រោះ និង​មិត្តភក្តិ​ដែល​នៅ​បន្ទប់​ជាមួយ​គ្នា​បាន​នាំ​គ្នា​ទៅ​ដាក់​ពាក់​បណ្តឹង​នៅ​ប៉ុ​សិ៍្ត​នគរបាល​រដ្ឋបាល​ចោម​ចៅ​ដើម្បី​ឱ្យ​សមត្ថកិច្ច​រកមុខ​សញ្ញា​ខាងលើ​មក​ផ្តន្ទាទោស​តាម​ច្បាប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ