ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បា.ញ់​សម្លា.ប់​ទៀត​ហើយ មិនដឹង​ថា​គាត់​បំរុង​រត់​ចុះ​ឬ​ឃាតករ​អូស​ដៃ​យក​ទៅ​បា.ញ់

6 ឆ្នាំ មុន
  • កំពង់ធំ

ខេត្តកំពង់ធំ ៖ ករណី​ឃាតកម្ម​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​០៩​នឹង​២៣​នាទី​យប់ ថ្ងៃ​ទី​២០ ខែតុលា ឆ្នាំ​២០១៧ ស្ថិត​នៅ​ចំណុច​អូរ​សាជូ ក្នុងភូមិ​សាស្ត្រ​ភូមិ​ដងក្តា ឃុំ​ក្រយា ស្រុក​ស​ន្ទុ​ក…

ខេត្តកំពង់ធំ ៖ ករណី​ឃាតកម្ម​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​០៩​នឹង​២៣​នាទី​យប់ ថ្ងៃ​ទី​២០ ខែតុលា ឆ្នាំ​២០១៧ ស្ថិត​នៅ​ចំណុច​អូរ​សាជូ ក្នុងភូមិ​សាស្ត្រ​ភូមិ​ដងក្តា ឃុំ​ក្រយា ស្រុក​ស​ន្ទុ​ក ខេត្តកំពង់ធំ ។

លោក​ឧត្តមសេនីយ៍ត្រី កែ ខាន​ណា​រ៉ា ស្នងការ​រង​នគរបាល​ខេត្ត​ទទួល​ខាង​ព្រហ្មទណ្ឌ​បាន​ប្រាប់ កោះសន្តិភាព ឲ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃ​ទី​២១ ខែតុលា ថាបើ​យោង​តាម​ការ​ចុះ​ស្រាវជ្រាវ​របស់​លោក​អាច​ធ្វើការ​សន្និដ្ឋាន​ជា​ជំហាន​ដំបូង​ថា ក្រុម​ជនសង្ស័យ​មាន​គ្នា​ប្រហែលជា​ពីរ ឬ​បី​នាក់​បាន​ពួនស្ទាក់​ផ្លូវ​បាញ់​សម្លាប់​ជន​រង​គ្រោះ​ពីរ​នាក់​ប្តី​ប្រពន្ធ​នៅ​ចំណុច​កើតហេតុ​ខាងលើ​សង្ស័យ​រឿង​គំនុំ ។

ជន​រង​គ្រោះជា​ប្រពន្ធ​ឈ្មោះ លី ចាន់​ធឿ​ន អាយុ​៣៨​ឆ្នាំ ត្រូវ​បាន​ឃាតករ​បាញ់​សម្លាប់​នៅ​ក្នុង​រថយន្ត​របស់​ខ្លួន​ម៉ាក​ហា​យ​ឡែ​ន​ឌ័​រ ព​ណ៍​ទឹកប្រាក់ ពាក់​ស្លាក​លេខ ភ្នំពេញ ២B-៥៤៤៤ ចំណែក​បុរស​ជា​ប្តី​ឈ្មោះ សឿ​ន ប្រុ​ញ អាយុ​៤១​ឆ្នាំ អ្នក​ទាំង​ពីរ​នាក់​ប្តី​ប្រពន្ធ​មានស្រុក​កំណើត​រស់នៅ​ភូមិ​ក្រែក ឃុំ​ក្រែក ស្រុក​ពញាក្រែក ខេត្ត​ត្បូងឃ្មុំ បច្ចុប្បន្ន​មក​ស្នាក់​នៅ​បណ្តោះអាសន្ន​នៅ​ក្នុងភូមិ​-​ឃុំ​កើតហេតុ​ខាងលើ ដោយសារ​តែ​ជន​រង​គ្រោះ​មាន​ចំការ​កៅស៊ូ​ជា​ច្រើន​ហិ​កតា​នៅ​ទី​នោះ ។ ត្រូវ​បាន​ឃាតករ​បាញ់​សម្លាប់​នៅ​ខាងក្រៅ​រថយន្ត​មិនដឹង​ថា​ជន​រង​គ្រោះ​បំរុង​ចុះ​រត់ ឬ​មួយ​​ក៏​ក្រុម​ឃាតករ​អូស​ដៃ​យក​មក​បាញ់​សម្លាប់​នៅ​ខាងក្រៅ​រថយន្ត​នោះ​ទេ បន្ទាប់​ពី​ធ្វើ​សកម្ម​ភាព​​បាញ់​សម្លាប់​រួច​ក្រុម​ឃាតករ​បាន​រត់គេច​ខ្លួន​បាត់​អស់​សង្ស័យ​ថា ជា​រឿង​គំនុំ សមត្ថកិច្ច​កំពុង​តែ​​ដុតដៃដុតជើង​ស្រាវជ្រាវ​រក​ក្រុម​ឃាតករ​ដើម្បី​យក​មក​ផ្តន្ទាទោស​ចំពោះ​មុខ​ច្បាប់ ៕