ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម្នាក់​ៗ​ភ័យរន្ធត់ ខ្លះ​រើ​អីវ៉ាន់ ខ្លះ​ទាញ​ទុយោ​យ៉ាង​ស្លន់ស្លោ

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ អណ្តាតភ្លើង​យ៉ាង​សន្ធោសន្ធៅ​បាន​ឆាបឆេះ​ឃ្លាំង​ស្តុក​ថ្នាំលាប​ផ្ទះ និង​សាំង​ក្រអូប ហេតុការណ៍​នេះ​បង្ក​ការ​ភ្ងា​ក់​ផ្អើល​យ៉ាង​ខ្លាំង​កាលពី​វេលា​ម៉ោង​១​និង​៣០​នាទី​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​២២ ខែតុលា ឆ្នាំ​២០១៧ នៅ​ចំណុច​ភូមិ​៦ សង្កាត់​បឹង​ទំពុន​២ ខណ្ឌមានជ័យ…

រាជធានី​ភ្នំពេញ ៖ អណ្តាតភ្លើង​យ៉ាង​សន្ធោសន្ធៅ​បាន​ឆាបឆេះ​ឃ្លាំង​ស្តុក​ថ្នាំលាប​ផ្ទះ និង​សាំង​ក្រអូប ហេតុការណ៍​នេះ​បង្ក​ការ​ភ្ងា​ក់​ផ្អើល​យ៉ាង​ខ្លាំង​កាលពី​វេលា​ម៉ោង​១​និង​៣០​នាទី​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​២២ ខែតុលា ឆ្នាំ​២០១៧ នៅ​ចំណុច​ភូមិ​៦ សង្កាត់​បឹង​ទំពុន​២ ខណ្ឌមានជ័យ ។

ប្រភព​ពី​ប្រជាពលរដ្ឋ​រស់នៅ​ជិត​កន្លែង​ឆេះ​ប្រាប់​ដឹង​ថា មុន​ពេល​កើតហេតុ គេ​ឃើញ​មាន​ភ្លើង​ឆេះ​ចេញពី​ឃ្លាំង​ស្តុក​ថ្នាំលាប​ផ្ទះ និង​សាំង​ក្រអូប​យ៉ាង​សន្ធោសន្ធៅ​បង្ក​ការ​ឱ្យ​ភ្ងា​ក់​ផ្អើល​ដល់ ពលរដ្ឋ​នាំ​គ្នា​ជួយ​យក​បំពង់​ពន្លត់​អគ្គិភ័យ​មក​បាញ់​ពន្លត់ តែ​មិន​រលត់​ទេ ទើប​ទូរស័ព្ទ​ប្រាប់​សមត្ថកិច្ច​ឱ្យ​ជួយ​ហៅ​រថយន្ត​ពន្លត់​អគ្គិភ័យ​មក​ជួយ​បាញ់​ពន្លត់​រហូត​ជាង​១​ម៉ោង ទើប​ភ្លើង​រលត់​អស់​ទៅ​វិញ​។ ក្នុង​ហេតុការណ៍​ភ្លើង​ឆេះ​ឃ្លាំង​នេះ គឺ​មិន​មាន​អ្នក​គ្រោះថ្នាក់​ដល់​អាយុជីវិត​មនុស្ស​ឡើយ គឺ​គ្រាន់តែ​ខូចខាត​សម្ភារៈ និង​ឃ្លាំង​អស់ទាំង​ស្រុង ដោយសារ​តែ​សម្ភារៈ​ដែល​ស្តុក​ក្នុង​ឃ្លាំង​សុទ្ធតែ​ជា​សាំង​ក្រអូប និង​ថ្នាំលាប​ផ្ទះ​ងាយ​នឹង​ឆាបឆេះ ហើយ​ទីតាំង​ខាងលើ​នេះ​មាន​ផ្លូវ​ចេញចូល​តូច​ចង្អៀត ដូច្នេះ​រថយន្ត​ពន្លត់អគ្គីភ័យ​ចូល​ម្តង​បាន​តែ​មួយ​គ្រឿង​ទេ ។

 សម្ថ​ត​កិច្ច​បាន​ប្រាប់​ឱ្យ​ដឹង​ថា ម្ចាស់​ទីតាំង​ខាងលើ​ឈ្មោះ ឈឹ​ត សុ​កន ភេទ​ប្រុស អាយុ​៤៥​ឆ្នាំ មុខរបរ​មន្ត្រី​នគរបាល​នៅ​ក្រសួងមហាផ្ទៃ ។ ក្នុង​ហេតុការណ៍​នេះ​ម្ចាស់​ទីតាំង​មិន​បាន​សហការ​ជាមួយ​កម្លាំង​សមត្ថកិច្ច​ពេល​ដែល​ភ្លើង​ឆេះ​ឡើយ ។ ករណី​ភ្លើង​ឆេះ​ខាងលើ​នេះ ប្រើប្រាស់​ឡានទឹក​សរុប​អស់​២០​គ្រឿង ក្នុង​នោះ​ឡាន​របស់​ស្នងការ​រាជធានី​ភ្នំពេញ​១៥​គ្រឿង គឺ​ស្នើ​នឹង​៣០​ជើង ចំណែក​ឡានទឹក​របស់​ស្រា​បៀរ​កម្ពុជា​១​គ្រឿង និង​ឡានទឹក​របស់​ខណ្ឌ​ជ្រាយ​ចង្វារ​មក​៤​គ្រឿង​បាញ់​អស់ ទាំង​៤​គ្រឿង​តែ​ម្តង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ