ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កងពលតូច​លេខ​៧០ បា.ញ់​សាកល្បង​អាវុធ PKM

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ កងពលតូច​លេខ​៧០ ៖ យើងខ្ញុំ​ជា​មេបញ្ជាការ មេបញ្ជាការ​រង នាយទាហាន នាយទាហានរង និង​ពល​ទាហាន​ទាំងអស់ នៃ​កងពលតូច​លេខ​៧០…

រាជធានី​ភ្នំពេញ ៖ កងពលតូច​លេខ​៧០ ៖ យើងខ្ញុំ​ជា​មេបញ្ជាការ មេបញ្ជាការ​រង នាយទាហាន នាយទាហានរង និង​ពល​ទាហាន​ទាំងអស់ នៃ​កងពលតូច​លេខ​៧០ សូម​ប្រឆាំង​ដាច់ខាត​នូវ​សម្តី​របស់ ទណ្ឌិត សម រ​ង្ស៊ី ឬ​ជន​ណា​ដែល​ប៉ុនប៉ង ញុះញង់​ឲ្យ​កងកម្លាំងប្រដាប់អាវុធ បែរ​ចុង​កាណុង ផ្តួលរំលំ​រាជរដ្ឋាភិបាល​ស្របច្បាប់ ។

យើងខ្ញុំ​សូម​ចាត់​ទុក​សម្តី​ញុះញង់​បែប​នេះ ថា​ជាស​ម្តី​ក្បត់ជាតិ​ទាំងស្រុង ដែល​មិន​អាច​លើកលែង​បាន និង​ត្រូវ​តែ​ថ្កោលទោស​ឲ្យ​ធ្ងន់​បន្ថែម​ទៀត បើ​ទោះបីជា​សម្តី​នេះ បាន​ធ្វើ​កាលពី​ឆ្នាំ​២០១១​នោះ​ក្តី ។ យើងខ្ញុំ​ទាំងអស់​គ្នា ក៏​សូម​បន្ត​អនុវត្ត​យ៉ាង​ម៉ឺងម៉ាត់​ក្នុង​ការ​រក្សា​ការពារ​បូរណភាព​ទឹកដី ការពារ​រដ្ឋធម្មនុញ្ញ និង​ការពារ​រាជរដ្ឋាភិបាល​ស្របច្បាប់ ដែល​បាន​កំពុង​អភិវឌ្ឍន៍​ប្រទេស ឲ្យ​មាន​សុខ​សន្តិភាព​ពេញលេញ​នេះ និង​ប្រឆាំង​ដាច់ខាត​មិន​ឲ្យ​មានការ​ធ្វើ​បដិវត្តន៍​ពណ៌ ផ្តួលរំលំ​រាជរដ្ឋាភិបាល​ស្របច្បាប់ ដឹកនាំ​ដោយ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា​នោះ​ឡើយ និង​ក៏​សូម​គាំទ្រ សម្ដេច ដឹកនាំ​ប្រទេស​បន្ត​ទៅ​ថ្ងៃ​មុខជា​រៀង​រហូត ។

អាវុធ PKM ដែល​បំពាក់​ចាប់​ជាប់​នៅ​លើ​រថយន្ត របស់​កងពលតូច​លេខ​៧០ ត្រូវ​បាន​ដឹកនាំ​ទៅ​បាញ់​សាកល្បង​នៅ​តំបន់​ភ្នំ​ធំ​ម្រះព្រៅ នៅ​ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ ។ ការ​បាញ់​សាកល្បង​ដែល​ប្រព្រឹត្តិ​ទៅ​នៅ​ព្រឹក​ថ្ងៃ​ទី​២០ ខែតុលា នេះ គឺ​ដើម្បី​ពិនិត្យ​កម្រិត​គុណភាព​របស់​អាវុធ និង​ភាព​លំ​ញ័រ​របស់​រថយន្ត ក្រោម​ការ​ដឹកនាំ​បញ្ជា​ផ្ទាល់​ពី​មេបញ្ជាការ​កងពលតូច​លេខ​៧០ លោក​ឧត្តមសេនីយ៍ឯក ម៉ៅ សុ​ផា​ន់ និង​ជួរ​បញ្ជាការ​រង ដឹកនាំ​កម្លាំង​ទ័ព​ពិសេស ដើម្បី​ដំណើរការ​បាញ់​សាកល្បង​នេះ ។ លោក​ឧត្តមសេនីយ៍ឯក ម៉ៅ សុ​ផា​ន់ បាន​បញ្ចា​ក់ថា ក្រោយ​ពី​បាន​បាញ់​រួច គឺ​អាវុធ​ដំណើរការ​បាន​យ៉ាង​ល្អ ហើយ​មាន​ប្រសិទ្ធភាព​បម្រើ​ឲ្យ​ការ​ប្រយុទ្ធ ប្រកបដោយ​ប្រសិទ្ធភាព ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ