ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ត្រួតពិនិត្យ​កម្លាំង​ប្រចាំការ​ដើម្បី​ពង្រឹង សន្តិសុខ​សុវត្ថិភាព

6 ឆ្នាំ មុន
  • បន្ទាយមានជ័យ

បន្ទាយ​មាន​ជ័យ ៖ លោក​ឧត្តមសេនីយ៍ទោ អាត់ ខែ​ម ស្នងការ​នគរបាល​ខេត្តបន្ទាយមានជ័យ រួម​ដំណើរ​ដោយ​លោក​វរសេនីយ៍ឯក រ៉ែ​ម វី​រៈ ស្នងការ​រង​នៅ​យប់​ថ្ងៃ​ទី​២០…

បន្ទាយ​មាន​ជ័យ ៖ លោក​ឧត្តមសេនីយ៍ទោ អាត់ ខែ​ម ស្នងការ​នគរបាល​ខេត្តបន្ទាយមានជ័យ រួម​ដំណើរ​ដោយ​លោក​វរសេនីយ៍ឯក រ៉ែ​ម វី​រៈ ស្នងការ​រង​នៅ​យប់​ថ្ងៃ​ទី​២០ ខែតុលា ឆ្នាំ​២០១៧ ទទួល​ផែន​ព្រំដែន នាយ​-​នាយ​រង​ការិយាល័យ​ការពារ​អន្តរាគមន៍​បាន​ចុះ​ល្បាត និង​នាំ​យក​មី ទឹក​សុទ្ធ ទឹកក្រូច ចែក​ដល់​កងកម្លាំង​នគរបាល​ឈរជើង​តាម​គោលដៅ ក្នុង​ខេត្ត​ចំនួន​៨​គោលដៅ និង​ស្រុក​មង្គល​បូ​រី​ចំនួន​៥​គោលដៅ ។

លោក​បាន​ថ្លែង​ថា បញ្ហា​សន្តិសុខ គឺជា​កត្តា​សំខាន់​ណាស់​ដូច្នេះ​កងកម្លាំង​នគរបាល គឺ​មាន​តួនាទី​ភារកិច្ច​របស់​ខ្លួន បម្រើ​ការ​រស់នៅ​សុខសាន្ត​របស់​ប្រជាពលរដ្ឋ គឺ​ការពារ​សន្តិសុខ​នេះឯង ទន្ទឹម​នឹង​ពេល​ថ្ងៃ ធ្វើ​កិច្ច​ការងារ​ស្នូល ពេល​យប់ គឺ​ត្រូវ​ចេញ​ល្បាត​ការពារ​តាម​គោលដៅ​ដែល​បាន​កំណត់ ។ ចំពោះ​បញ្ហា​យាម ប្រចាំការ​តាម​គោលដៅ​ពេល​យប់​នេះ គឺ​ផ្លាស់​ប្តូរ​វេន​គ្នា ទៅ​តាម​ផែន​នីមួយ​ៗ ជាមួយ​គ្នា​នោះ​ដែរ​លោក​ឧត្តមសេនីយ៍​ស្នងការ​បាន​ណែនាំ​ដល់​កងកម្លាំង​ប្រចាំ​វេន ត្រូវ​យកចិត្តទុកដាក់​បំពេញភារកិច្ច​របស់​ខ្លួន ក្នុង​នោះ​ក៏​ត្រូវ​ដើរ​ល្បាត​តាម​ភូមិសាស្ត្រ ដែល​ខ្លួន​ទទួលខុសត្រូវ និង​រួសរាន់​នូវ​ពេល​ដែល​មាន​បណ្តឹង​ពី​ប្រជាពលរដ្ឋ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ