ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថយន្ត​បែន​ដឹក​ដី​ពន្លះ​ម៉ូតូ​ពីក្រោយ បណ្តាល​ឲ្យ​នារី​ម្នាក់​រង​របួសធ្ងន់

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ រថយន្ត​បែន​ដឹក​ដី​មួយ​គ្រឿង បាន​បើកបរ​ក្នុង​ល្បឿន​លឿន ជ្រុល​ទៅ​បុក​ពីក្រោយ​ម៉ូតូ​ម៉ាក SUZUKI NEX មួយ​គ្រឿង​ពីក្រោយ ក្នុង​ខណៈ​ពេល​កំពុង​បើកបរ​ធ្វើ​ដំណើរ​ក្នុង​ទិស​គ្នា បណ្តាល​ឲ្យ​ស្ត្រី​ម្នាក់​ដែល​ជា​អ្នក​ជិះ​ម៉ូតូ​នោះ​រង​របួសធ្ងន់…

រាជធានី​ភ្នំពេញ ៖ រថយន្ត​បែន​ដឹក​ដី​មួយ​គ្រឿង បាន​បើកបរ​ក្នុង​ល្បឿន​លឿន ជ្រុល​ទៅ​បុក​ពីក្រោយ​ម៉ូតូ​ម៉ាក SUZUKI NEX មួយ​គ្រឿង​ពីក្រោយ ក្នុង​ខណៈ​ពេល​កំពុង​បើកបរ​ធ្វើ​ដំណើរ​ក្នុង​ទិស​គ្នា បណ្តាល​ឲ្យ​ស្ត្រី​ម្នាក់​ដែល​ជា​អ្នក​ជិះ​ម៉ូតូ​នោះ​រង​របួសធ្ងន់ បន្ទាប់​មក​ត្រូវ​បាន​រថយន្ត​សង្គ្រោះ​ដឹក​ទៅ​កាន់​មន្ទីរពេទ្យ​ភ្លាម​ៗ​ដែរ និង​យុវជន​ម្នាក់​ទៀត​ដែល​ជា​អ្នក​រួម​ដំណើរ បាន​រង​របួសស្រាល ។ ក្រោយ​ពេល​កើតហេតុ រថយន្ត​បង្ក​មិន​បាន​បើក​រត់​នោះ​ទេ គឺ​ស្ថិត​នៅ​កន្លែង​កើតហេតុ​នោះ ប៉ុន្តែ​អ្នកបើកបរ​បាន​ចុះ​រត់គេច​ខ្លួន​ទៅ​បាត់​ដោយ​សុវត្ថិភាព ចោល​រថយន្ត​នៅ​នឹង​កន្លែង ត្រូវ​នគរបាល​ចុះ​ទៅ​វាស់វែង នាំ​យក​រថយន្ត និង​ម៉ូតូ​ទៅ​រក្សា​ទុក​រង់ចាំ​ការ​ដោះស្រាយ​គ្នា​នៅ​ផ្នែក​សណ្ដាប់ធ្នាប់​ចរាចរណ៍​ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

ឧប្បត្តិហេតុ​គ្រោះថ្នាក់​ចរាចរ​ខាងលើ​នោះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១០​និង​៤០​នាទី​ព្រឹក ថ្ងៃ​ទី​២១ ខែតុលា ឆ្នាំ​២០១៧ នៅ​លើ​កំណាត់​ផ្លូវ​បេតុង ស្ថិត​នៅ​ក្នុងភូមិ​គោក​ចំបក់ សង្កាត់​ចោម​ចៅ​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។ ស្ត្រី​ដែល​ជា​ជន​រង​គ្រោះ​ខាងលើ​ឈ្មោះ ហេង រចនា អាយុ​ជាង​២០​ឆ្នាំ ស្នាក់​នៅ​ក្នុង​ទួល​ពង្រ សង្កាត់​ចោម​ចៅ​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។ ឬ​ឯ​យុវជន​ដែល​ជា​អ្នក​រួម​ដំណើរ​រង​របួសស្រាល មិន​ត្រូវ​បាន​គេ​ស្គាល់ឈ្មោះ​នោះ​ទេ អ្នក​ទាំង​ពីរ​នាក់​នោះ​ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក SUZUKI NEX ពណ៌​ក្រហម ពាក់​ស្លាក​លេខ ភ្នំពេញ ១CF-៦៨៥២ ចំណែក​រថយន្ត​បង្ក​ចង្កូត​ស្ដាំ ពណ៌​ស ពាក់​ស្លាក​លេខ ចង្កូត​ស្ដាំ PP-២៥២២ បើកបរ​ដោយ​ជន​ស្ទាវ​មិន​ស្គាល់ឈ្មោះ​ម្នាក់ បាន​រត់គេច​ខ្លួន​បាត់ ។

តាម​ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ ជន​រង​គ្រោះ​ទាំង​២​នាក់ បាន​ជិះ​ម៉ូតូឌុប​គ្នា​ធ្វើ​ដំណើរ​ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង លុះ​ពេល​ទៅ​ដល់​ត្រង់​ចំណុច​កើតហេតុ ស្រាប់តែ​មាន​រថយន្ត​បែន​ដឹក​ដី​បង្កហេតុ​ខាងលើ បើកបរ​ក្នុង​ល្បឿន​លឿន ក្នុង​ទិស​ដៅ​ស្របគ្នា​បុក​ពីក្រោយ​ពេញទំហឹង និង​កិន​បណ្តាល​ឲ្យ​ស្ត្រី​រង​គ្រោះ​ដែល​ជា​អ្នក​ជិះ​ម៉ូតូ​រង​របួស​ត្រង់​ជើង​ខាងឆ្វេង ចំណែក​យុវជន​ដែល​ជា​អ្នក​រួម​ដំណើរ​របួសស្រាល ។ ក្រោយ​កើតហេតុ ជន​រង​គ្រោះ​ដែល​រង​របួសធ្ងន់​ត្រូវ​បាន​រថយន្ត​សង្គ្រោះ​ដឹក​ទៅ​មន្ទីរពេទ្យ​ភ្លាម​ៗ ឬ​ឯ​អ្នកបើកបរ​រថយន្ត​បង្ក​បាន​គេចខ្លួន​បាត់ បន្ទាប់​មក​នគរបាល​ចរាចរណ៍​ខណ្ឌ​ពោធិ៍​សែន​ជ័យ បាន​ចុះ​ទៅ​ធ្វើការ​វាស់វែង និង​នាំ​យក​រថយន្ត និង​ម៉ូតូ ទៅ​រក្សា​ទុក​រង់ចាំ​ដោះស្រាយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ