ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្រុក​ចុះ​បា.ញ់​ទឹក​សម្អាត​មាត់ច្រាំង​ទន្លេ​ត្រៀម​ពិធីបុណ្យ​អុំទូក

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ទន្ទឹម​នឹង​ពិធីបុណ្យ​អុំទូក អកអំបុក និង​បណ្តែតប្រទីប ដែល​ឈាន​មក​ដល់​ឆាប់​ៗ​ខាង​មុខ​នេះ​អភិបាល​ខណ្ឌដូនពេញ បាន​សម្រុក​ដឹកនាំ​កម្លាំង​ចុះ​បាញ់​ទឹក​លាង​សម្អាត​តាម​មាត់ច្រាំង​-​ទន្លេ​ឲ្យ​មាន​សោភ័ណ​ភាព​អនាម័យ និង​បរិស្ថាន​ល្អ ។ លោក…

រាជធានី​ភ្នំពេញ ៖ ទន្ទឹម​នឹង​ពិធីបុណ្យ​អុំទូក អកអំបុក និង​បណ្តែតប្រទីប ដែល​ឈាន​មក​ដល់​ឆាប់​ៗ​ខាង​មុខ​នេះ​អភិបាល​ខណ្ឌដូនពេញ បាន​សម្រុក​ដឹកនាំ​កម្លាំង​ចុះ​បាញ់​ទឹក​លាង​សម្អាត​តាម​មាត់ច្រាំង​-​ទន្លេ​ឲ្យ​មាន​សោភ័ណ​ភាព​អនាម័យ និង​បរិស្ថាន​ល្អ ។

លោក សុខ ពេញ​វុ​ធ អភិបាល​ខណ្ឌដូនពេញ​បាន​ឲ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃ​ទី​២១ ខែតុលា ឆ្នាំ​២០១៧ ថា លោក​បាន​បញ្ជារ​ឲ្យ​កម្លាំង​ប្រជា​ការពារ​ខណ្ឌ សម្រុក​បន្ត​យុទ្ធនាការ​ចុះ​បាញ់​ទឹក​លាង​សម្អាត​តាម​មាត់ច្រាំង​-​ទន្លេ ចាប់ពី​ខាង​មុខ​ផ្សារ​រាត្រី​រហូត​ដល់​ខាង​មុខ​ព្រះ​បរមរាជវាំង ព្រមទាំង​ការ​រៀប​ចាំ​សណ្តាប់ធ្នាប់ ឲ្យ​មាន​របៀបរៀបរយ​នៅ​ជុំវិញ​ព្រះ​បរមរាជវាំង ដើម្បី​ត្រៀម​ប្រារព្ធ​ព្រះរាជ​ពិធីបុណ្យ​អុំទូក អកអំបុក បណ្តែតប្រទីប និង​សំពះ​ព្រះ​ខែ ដែល​នឹង​ប្រព្រឹត្ត​ទៅ នៅ​ថ្ងៃ​ទី​២-៣-៤ ខែវិច្ឆិកា ឆ្នាំ​២០១៧ ខាង​មុខ​នេះ ។ លោក​បញ្ជាក់​ទៀត​ថា ក្រោយ​ពី​រដ្ឋបាល​ខណ្ឌ ធ្វើការ​បាញ់​លាង​សម្អាត​អនាម័យ ដែល​បន្សល់​ពី​ក្លិនឆ្អេះ​ឆ្អាប​រួច​មក ឃើញ​ថា​នៅ​ច្រាំង​ទន្លេ លាង​ហើយ​នោះ​ពុំ​មាន​សំរាម​នោះ​ទេ ។

ដូច្នេះ​លោក​អភិបាល​ក៏​សូម​សំណូមពរ​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ ដែល​មក​លេង​កម្សាន្ត​តាម​មាត់ទន្លេ​ពេល​ហូប​ចុក ត្រូវ​ចេះ​វេច​ខ្ចប់​ទុកដាក់​សំរាម​តាម​ធុង​ដែល​មាន​ស្រាប់​ឲ្យ​បាន​ត្រឹមត្រូវ ដើម្បី​ចូលរួម​ថែរក្សា​បរិស្ថាន​អនាម័យ​ទីក្រុង​យើង​ឲ្យ​មាន​សោ​ភ័​ណ្ឌ​ភាពល្អ​ទាំងអស់​គ្នា ៕

 

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ