ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទូកង ទេពធីតា​សែន​ជ័យ បារមី​មាន​រិ​ទ្ធ របស់​កំពង់ឆ្នាំង ធ្វើ​ពិធី​ក្រុង​ពាលី​ចុះ​ទន្លេ

6 ឆ្នាំ មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ លោក​ឧត្តមសេនីយ៍ត្រី ធន ធឿ​ន មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់ឆ្នាំង បាន​ផ្តាំផ្ញើ​ដល់​បងប្អូន​ជា​ក្រុម​កីឡាករ​ប្រណាំងទូក ត្រូវ​ខិតខំ​សាមគ្គីភាព​គ្នា​ឲ្យ​បាន​ខ្លាំងក្លា ទើប​ទទួល​ជ័យជម្នះ ។…

ខេត្តកំពង់ឆ្នាំង ៖ លោក​ឧត្តមសេនីយ៍ត្រី ធន ធឿ​ន មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់ឆ្នាំង បាន​ផ្តាំផ្ញើ​ដល់​បងប្អូន​ជា​ក្រុម​កីឡាករ​ប្រណាំងទូក ត្រូវ​ខិតខំ​សាមគ្គីភាព​គ្នា​ឲ្យ​បាន​ខ្លាំងក្លា ទើប​ទទួល​ជ័យជម្នះ ។ លោក​ផ្តាំផ្ញើ​បែប​នេះ ក្នុង​ពិធីសូត្រមន្ត​ក្រុង​ពាលី ជូន​ដំណើរ​ទូកង ឈ្មោះ ទេពធីតា​សែន​ជ័យ​បារមី​មាន​រិ​ទ្ធ របស់​វត្ត​ទេពធីតា​រាម ហៅ​វត្ត​យាយ​ទេព ស្ថិត​ភូមិ​ផ្សារឆ្នាំង សង្កាត់​ផ្សារឆ្នាំង ក្រុង​កំពង់ឆ្នាំង នៅ​ព្រឹក​ថ្ងៃ​ទី​២១ ខែតុលា ឆ្នាំ​២០១៧ ដើម្បី​ឲ្យ​កីឡាករ​ហ្វឹកហាត់​ត្រៀម​ចូលរួម​ប្រកួត​ថ្នាក់​ជាតិ ដែល​នឹង​ប្រព្រឹត្ត​ទៅ​នៅ​មុខ​ព្រះ​បរមរាជវាំង ក្នុង​ពេល​ដ៍​ខ្លី​ខាង​មុខ​នេះ ។

លោក​ឧត្តមសេនីយ៍ត្រី បាន​បន្ត​ថា អង្គភាព​មួយ​បើសិនជា​មានការ​បែកបាក់​នឹង​ទទួល​ការ​បរាជ័យ ដូច​ច្នេះ​ក្រុម​កីឡាករ​ទូក​របស់​យើង​ដែល​មាន​ចំណុះ​ជាង​៥០​នាក់ ត្រូវ​តែ​រួម​សាមគ្គី​គា្ន​ឲ្យ​ក្លាយជា​កម្លាំង​ខ្លាំង​តែ​មួយ ដើម្បី​ទទួល​ជ័យជម្នះ ។ ដូច​ពាក្យចាស់​លោក​ថា ចង្កឹះ​មួយ​បាច់​គេ​មិន​អាច​កាច់​បាក់​បាន​ទេ តែបើ​ចង្កឹះ​តែ​១​ដើម គេ​កាច់​បាក់​យ៉ាង​ងាយស្រួល ។ កងទ័ព​ដែល​ខ្លាំង​មុត​ស្រួច គឺ​អាស្រ័យ​ក្នុង​ជួរ​កង​ទ​ព័រ​បស់​គេ​ចេះ​សាមគ្គី​ឯកភាព​ផ្ទៃក្នុង​ខ្លាំង​ណាស់ វាយ​ឈ្នះ​ខ្មាំងសត្រូវ​បាន ។ ដូចនេះ​ប្អូន​ៗ​ដែល​ជា​កីឡាករ​ទូកង របស់​យើង​ត្រូវ​យក​ការ​សាមគ្គី​គ្នា​ជា​កត្តា​សំខាន់ សូមកុំ​យក​រឿង​តូចតាច​មក​ជា​រឿង​ធំ ធ្វើ​ឲ្យ​បែកបាក់​សាមគ្គី​គា្ន ។ សំណូមពរ​មួយទៀត គឺ​សុំ​ឲ្យ​កីឡាករ​ទាំងអស់​ចេះ​យល់យោគ​អធ្យាស្រ័យ​គ្នា ចេះ​ជួយ​គ្នា​ទៅ​វិញ​ទៅ​មក ក្នុង​គ្រា​លំបាក ។ ចំណែក​បញ្ហា​សុខភាព ថ្វីបើ​គណៈកម្មការ​បាន​គិត​អំពី​បញ្ហា​សុខភាព ដោយ​បញ្ជូន​គ្រូពេទ្យ​ទៅ​តា​មក៍​ពិតមែន តែ​យើង​ក៍​ត្រូវ​ចេះ​ថែរក្សា​សុខភាព​ដោយ​ខ្លួនឯង​ដែរ ។ និង​ចុង​ក្រោយ លោក​ឧត្តមសេនីយ៍ត្រី បាន​ឲ្យ​កីឡាករ​ត្រូវ​ចេះ​ប្រើប្រាស់​កម្លាំង​ឲ្យ​សម​ស្រប​តាម​ពេលវេលា​ក្នុង​ការ​ប្រកួត ដែល​ជា​គន្លឹះ​សំខាន់​ក្នុង​ការ​ទទួល​ជ័យ​ជំនះ ។

សូម​រំ​ឮ​ក​ដែរ​ថា ទូកង ឈ្មោះ ទេពធីតា​សែន​ជ័យ បារមី​មាន​រិ​ទ្ធ នេះ​គឺជា​អតីត​ទូក​ឈ្មោះ សុខ​ចាន់​សែន​ជ័យ បារ​ម៉ី​បារមី​ពោធិ៍​អណ្តែត ជា​ទូក​របស់​វត្ត​ពោធិ៍​អណ្តែត ស្រុក​កំពង់លែង នៅ​ឆ្នាំ​២០១៦ ព្រះសង្ឃ​វត្ត​ពោធិ៍​អណ្តែត បាន​ប្រគេន​មក​វត្ត​ទេពធីតា​រាម ដើម្បី​ឲ្យ​សាលាក្រុង​កំពង់ឆ្នាំង​ជួសជុល​ថែទាំ​ឡើង​វិញ និង​បាន​ចូលរួម​ប្រកួត​ថ្នាក់​ជាតិ​ឆ្នាំ​២០១៦ ទទួល​បាន​ជ័យ​លា​ភី​ក្នុង​ផែន​លេខ​១ ។ ទូក​នេះ​ជា​ប្រភេទ​ទូកង មាន​ប្រវែង​ជាង​៣៥​ម៉ែត្រ មាន​ចំណុះ​ជើងចែវ​៥៦​នាក់ ប៉ុន្តែ​បើ​សរុប​ទាំង​កីឡាករ​បម្រុង ទាំង​គណៈកម្មការ អ្នក​ដាំ​ស្ល​ផង ក្រុម​កីឡាករ​ទូកង​មួយ​នេះ មាន​កម្លាំង​សរុប​ជិត​៨០​នាក់ ដែល​ត្រួ​វ​ទៅ​ចូលរួម​ប្រកួត​ថ្នាក់​ជាតិ ។ នៅ​ក្នុង​លោក​ឧត្តមសេនីយ៍ត្រី ធន ធឿ​ន មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់ឆ្នាំង​បាន​ឧ​ត្ថ​ម​សម្រាប់​កីឡាករ​ហ្វឹកហាត់​ចំនួន​១​លាន​រៀល លោក សុខ ឧត្តម នាយក​ស្ថានីយ៍​វិទ្យុ រិ​ទ្ធ​សែន បាន​ឧ​ប​ត្ថ​ម​អាវយឺត​៦០​អាវ​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ