ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រជាពលរដ្ឋ​ក្រីក្រ​ចំនួន​៥​គ្រួសារ ទទួល​អំណោយ​លោក​ឧត្ត​មសេ​នី​យ៍​ទោ អាត់ ខែ​ម

6 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ ប្រជាពលរដ្ឋ​ក្រីក្រ​ចំនួន​៥​គ្រួសារ នៅ​ភូមិ​ប៉ុស្តិ៍ ឃុំ​ព្រះនេត្រព្រះ ស្រុក​ព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ បាន​ទទួល​អំណោយ​របស់​លោក​ឧត្តមសេនីយ៍ទោ អាត់ ខែ​ម…

ខេត្តបន្ទាយមានជ័យ ៖ ប្រជាពលរដ្ឋ​ក្រីក្រ​ចំនួន​៥​គ្រួសារ នៅ​ភូមិ​ប៉ុស្តិ៍ ឃុំ​ព្រះនេត្រព្រះ ស្រុក​ព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ បាន​ទទួល​អំណោយ​របស់​លោក​ឧត្តមសេនីយ៍ទោ អាត់ ខែ​ម ស្នងការ​នគរបាល​ខេត្តបន្ទាយមានជ័យ នៅ​ថ្ងៃ​ទី​២១ ខែតុលា ឆ្នាំ​២០១៧ នេះ ។

លោក​អនុសេនីយ៍ឯក ទេព រ​ដ្ឋា អធិការរង​នគរបាល​នគរបាល​ស្រុក​ព្រះនេត្រព្រះ បាន​ឲ្យ​ដឹង​ថា ដោយ​ពិនិត្យ​ឃើញ ពី​ជីវភាព​លំបាក​របស់​ប្រជាពលរដ្ឋ​ទាំង​៥​គ្រួសារ​នេះ ។ លោក​ឧត្តមសេនីយ៍ទោ អាត់ ខែ​ម ស្នងការ​នគរបាល​ខេត្តបន្ទាយមានជ័យ បាន​ផ្តល់​អំណោយ​តាម​រយៈ​លោក យក​ទៅ​ចែក​ជូន​ដល់​ប្រជាពលរដ្ឋ​ទាំង​៥​គ្រួសារ ក្នុង​នោះ​១​គ្រួសារ ទទួល​បាន​អំណោយ អង្ករ​ចំនួន​២៥​គ​.​ក្រ​, មី​១​កេស​, ក្រមា​១, សារុង​១ កងកម្លាំង​នគរបាល និង​កម្លាំង​ប្រជា​ការពារ​ភូមិ​សរុប​ចំនួន​១៧​នាក់​ម្នាក់ ទទួល​បាន​សារុង​១​ផង​ដែរ ។

លោក​អធិការរង បាន​បញ្ជាក់​ទៀត​ថា នេះ​គឺជា​អំណោយ​តិចតួច ហើយ​ជា​ការ​ចែករំលែក​របស់​លោក​ឧត្តមសេនីយ៍​ស្នងការ ដែល​លោក​តែង​យកចិត្តទុកដាក់​ជួយ​ប្រជាពលរដ្ឋ ក្នុង​គ្រា​ជួប​ការ​លំបាក ម្យ៉ាងវិញទៀត វប្បធម៌​ចែករំលែក​នេះ ប្រពៃណី​ខ្មែរ​យើង​មាន​តាំងពី​បុរាណ​មក​ម្ល៉េះ គឺ​ជួយ​គ្នា​ទៅ​វិញ​ទៅ​មក ។ ហើយ​ចំពោះ​អំណោយ​ទាំងនេះ ថ្វី​ត្បិត​តែ​មិន​បាន​តាម​ត្រូវការ​របស់​បងប្អូន​ក៏​ពិតមែន តែ​អាច​ជួយ​សម្រាល​ទុក​លំបាក​របស់ អ៊ុំ ពូ មីន និង​បងប្អូន​មួយ​គ្រា​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ