ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សមាសភាព​សហព័ន្ធ​យុវជន​ស្រុក​ព្រះនេត្រព្រះ

6 ឆ្នាំ មុន
  • បន្ទាយមានជ័យ

បន្ទាយ​មាន​ជ័យ ៖ លោក លី សារី អភិបាលរង​នៃ​គណៈ​អភិបាលខេត្ត ជា​ប្រធាន​ក្រុមការងារ​ខេត្ត ចុះ​ជួយ​ស្រុក​ព្រះនេត្រព្រះ​និង​ឯកឧត្តម ប៉ោ វ​ណ្ណាត…

បន្ទាយ​មាន​ជ័យ ៖ លោក លី សារី អភិបាលរង​នៃ​គណៈ​អភិបាលខេត្ត ជា​ប្រធាន​ក្រុមការងារ​ខេត្ត ចុះ​ជួយ​ស្រុក​ព្រះនេត្រព្រះ​និង​ឯកឧត្តម ប៉ោ វ​ណ្ណាត ប្រធាន​សហព័ន្ធ​យុវជន​ខេត្តបន្ទាយមានជ័យ បាន​ថ្លែង​ក្នុង​កម្មវិធី​ប្រកាស​សមាសភាព សហព័ន្ធ​យុវជន​ស្រុក​ព្រះនេត្រព្រះ​ចំនួន​៥២​នាក់ នៅ​ថ្ងៃ​ទី​១៩ ខែតុលា ឆ្នាំ​២០១៧ ដោយ​ការ​កោតសរសើរ​ដល់​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​គ្រប់​ថ្នាក់​ដែល​បាន​យកចិត្តទុកដាក់​សហការ​ល្អជា​មួយ​អាជ្ញាធរ​ដែនដី​គ្រប់​លំដាប់ថ្នាក់​ក្នុង​បុព្វហេតុ មនុស្សធម៌ និង​សកម្មភាព​ផ្សេង​ៗ​ទៀត​សម្រាប់​ប្រជាពលរដ្ឋ ។

ឯកឧត្តម ប៉ោ វ​ណ្ណាត​បាន​បញ្ជាក់​ថា យុវជន​គឺជា​កម្លាំង​ស្នូល​ដ៏​រឹង​មាំ ជា​ធនធានមនុស្ស​ដ៏​សំខាន់ ក្នុង​ការ​ចូលរួម​ចំណែក​កិច្ច អភិវឌ្ឍន៍​សង្គម ចូលរួម​ជាមួយ​អាជ្ញាធរ​ដែនដី និង​បម្រើ​ប្រជាពលរដ្ឋ ។ យុវជន​ជា​សរសៃឈាម ជា​កោសិការ​រឹង​មាំ ជាមួយ​គ្នា​នោះ​ដែរ ឯកឧត្តម​ក៏​បាន​ណែនាំ​ដល់​ប្រធាន​-​អនុប្រធាន និង​សមាជិក សមាជិកា ដែល​ត្រូវ​បាន​ប្រកាស​ទទួលស្គាល់​នា​ពេល​នេះ​ត្រូវ​ជួយ​បន្តសកម្មភាព​ការងារ​ជាមួយ​អាជ្ញាធរ​ឲ្យ​បាន​ខ្លាំងក្លា​ថែម​ទៀត អប់រំ​បំផុស​ចលនា​មហាជន​ឲ្យ​បាន​ខ្លាំងក្លា ខិតខំ​ធ្វើអំពើ​ល្អជា​មួយ​ប្រជាពលរដ្ឋ ។
សហភាព​សហព័ន្ធ​យុវជន​ស្រុក​ព្រះនេត្រព្រះ បាន​ធ្វើ​សេចក្តីរាយការណ៍​ថា កន្លង​មក​យុវជន​បាន​ចូលរួម​ចំណែក​យ៉ាង​សកម្ម​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន​គ្រប់​លំដាប់ថ្នាក់ ជួយ​ប្រជាពលរដ្ឋ​រង​គ្រោះ ជាង​នេះ​ក៏​បាន​ចូលរួម​ផ្សព្វផ្សាយ​ពី​ភូមិ​-​ឃុំ​មាន​សុវត្ថិភាព និង​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ជូន​ប្រជាពលរដ្ឋ​បាន​យល់​ជ្រាប ឲ្យ​គាត់​ចូលរួម​ទាំងអស់​គ្នា​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ