ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខ្លាំង​តើ​! លែង​ផ្ងារជើង​ភីង​ហ្មង

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បុរស​វ័យ​កណ្តាល​ម្នាក់ មិនដឹង​ថា​ចេញពី​ផឹកស៊ី​នៅ​កន្លែង​ណា​ទេ គឺ​បាន​បើករថយន្ត​មួយ​គ្រឿង​រេ​ចង្កូត​ជ្រុល​ទៅ​បុក នឹង​ក្បាល​នាគ​ពុះ​ចែកផ្លូវ បណ្តាល​ឲ្យ​រថយន្ត​ក្រឡាប់​ផ្ងារជើង​មួយ​ចំហៀង ហេតុការណ៍​កើតឡើង​នៅ​វេលា​ម៉ោង​១២​និង​២០​នាទី​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​២១ ខែតុលា ឆ្នាំ​២០១៧…

រាជធានី​ភ្នំពេញ ៖ បុរស​វ័យ​កណ្តាល​ម្នាក់ មិនដឹង​ថា​ចេញពី​ផឹកស៊ី​នៅ​កន្លែង​ណា​ទេ គឺ​បាន​បើករថយន្ត​មួយ​គ្រឿង​រេ​ចង្កូត​ជ្រុល​ទៅ​បុក នឹង​ក្បាល​នាគ​ពុះ​ចែកផ្លូវ បណ្តាល​ឲ្យ​រថយន្ត​ក្រឡាប់​ផ្ងារជើង​មួយ​ចំហៀង ហេតុការណ៍​កើតឡើង​នៅ​វេលា​ម៉ោង​១២​និង​២០​នាទី​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​២១ ខែតុលា ឆ្នាំ​២០១៧ ចំនុច​គល់​ស្ពាន​ស្ទឹង​មាន​ជ័យ​ចាស់ ផ្លូវ​២១៧ សង្កាត់​ស្ទឹង​មាន​ជ័យ ខណ្ឌមានជ័យ ។
ប្រភព​ព័ត៌មាន​ពី​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​គេ​ឃើញ បុរស​វ័យ​ជាង​៥០​ឆ្នាំ​ម្នាក់​មិនដឹង​ថា ចេញពី​ផឹក​វិញ​នៅ​កន្លែង​ណា​នោះ​ទេ បើករថយន្ត ពណ៌​ខ្មៅ ស្លាក​លេខ ភ្នំពេញ ២AG-៤៩៨១ បាន​ធ្វើ​ដំណើរ​តាម​ផ្លូវ​២១៧ ក្នុង​ទិស​ដៅ​ពី​លិចទៅ​កើត​យ៉ាង​លឿន ព្រមទាំង​ស្រវឹង​ទៀត​ផង ។ ខណៈ​ដល់​ចំនុច​កើតហេតុ ក៏​រេ​ចង្កូត​ទៅ​ខាងឆ្វេង​ដៃ​ជ្រុល​ទៅ​បុក នឹង​ក្បាល​នាគ​ពុះ​ចែកផ្លូវ ពេញទំហឹង​បណ្តាល​ឲ្យ​រថយន្ត​ក្រឡាប់​ផ្ងារជើង​មួយ​ចំហៀង ហើយ​រថយន្ត​ខូចខាត​ខ្ទេច​ផ្នែក​ខាង​មុខ​ចំហៀង​ខាងឆ្វេង និង​បែក​កញ្ចក់​ខាង​មុខ ព្រមទាំង​ហូរ​ប្រេងម៉ាស៊ីន​ពាសពេញ​ផ្លូវ តែ​សំណាងល្អ​មិន​មាន​គ្រោះថ្នាក់​ដល់​អ្នក​បើក ។ ចំណែក​ទ្រូងផ្លូវ​វិញ​រង​ការ​ខូចខាត និង​ខូច​ទ្រង់ទ្រាយ​ដើម​បន្តិច ។
អ្នកបើកបរ​រថយន្ត​បាន​ឲ្យ​ដឹង​ថា រូប​គាត់​បាន​បើករថយន្ត​ខាងលើ​ធ្វើ​ដំណើរ​តាម​ផ្លូវ​២៧១ ខណៈ​មក​ដល់​ចំនុច​ខាងលើ​ក៏​បាន​គេច​នឹង​រថយន្ត​មួយ​គ្រឿង​ទៀត ដែល​បើក​បញ្ច្រាស់ទិស​ដៅ​ចរាចរណ៍​ទើប​រថយន្ត​របស់​គាត់​ជ្រុល​ទៅ​បុក​នឹង​ទ្រូងផ្លូវ​តែ​ម្តង​ទៅ ។
ក្រោយ​ពេល​កើតហេតុ រថយន្ត​ត្រូវ​បាន​សមត្ថកិច្ច​ជំនាញ បាន​មក​ស្ទូច​យក​រថយន្ត​ទៅ​រក្សា​ទុក​នៅ​ការ​រិ​យា​ល័យ​ចរាចរណ៍​ជើង​គោក​រាជធានី​ភ្នំពេញ​ដើម្បី​រង់ចាំ​ធ្វើការ​ដោះស្រាយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ