ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផឹកស៊ីស្រវឹងនាំនាងចូលផ្ទះសំណាក់ ព្រឹកឡើងអាវុធហត្ថវ៉ៃខ្នោះ

6 ឆ្នាំ មុន
  • ព្រៃវែង

ខេត្តព្រៃវែង ៖ បុរសម្នាក់ត្រូវបានកម្លាំងកងរាជអាវុធហត្ថខេត្តព្រៃវែង ចាប់ឃាត់ខ្លួន ក្រោយពីមានពាក្យបណ្តឹងពីស្រ្តីម្នាក់ឈ្មោះ ប្រាក់ ស្រីម៉ុច ដោយបានចោទប្រកាន់ថា បុរសរូបនោះបានធ្វើសកម្មភាពចាប់រំលោភសេពសន្ថវៈ ទៅលើនារីម្នាក់នៅក្នុងផ្ទះសំណាក់មួយកន្លៃង…

ខេត្តព្រៃវែង ៖ បុរសម្នាក់ត្រូវបានកម្លាំងកងរាជអាវុធហត្ថខេត្តព្រៃវែង ចាប់ឃាត់ខ្លួន ក្រោយពីមានពាក្យបណ្តឹងពីស្រ្តីម្នាក់ឈ្មោះ ប្រាក់ ស្រីម៉ុច ដោយបានចោទប្រកាន់ថា បុរសរូបនោះបានធ្វើសកម្មភាពចាប់រំលោភសេពសន្ថវៈ ទៅលើនារីម្នាក់នៅក្នុងផ្ទះសំណាក់មួយកន្លៃង កាលពីយប់ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៧ ។

បុរសដែលត្រូវចាប់ឃាត់ខ្លួននេះមានឈ្មោះ សាក់ គង់វាសនា អាយុ២៨ឆ្នាំ មានទីលំនៅក្នុងក្រុងព្រៃវែង ត្រូវចាប់ឃាត់ខ្លួនកាលពីវេលាម៉ោង១០និង៣០នាទីយប់ ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៧ នៅក្នុងផ្ទះសំណាក់មង្គលសេរីលាភ ដែលស្ថិតក្នុងភូមិឯករាម សង្កាត់ជើងទឹក ក្រុងព្រៃវែង ។ ចំណែកនារីរងគ្រោះមានឈ្មោះ ផ អ ហៅលីន អាយុ១៩ឆ្នាំ មានមុខរបរជានារីបំរើស្រាបៀរ ។

ទាក់ទងទៅនឹងហេតុការណ៍ ឈានទៅដល់ការចាប់ខ្លួនជនសង្ស័យខាងលើ ត្រូវបានលោកវរសេនីយ៍ទោ ផាត់ សុជោត ប្រធានមន្ទីរយុត្តិធម៌ កងរាជអាវុធហត្ថខេត្តព្រៃវែង ប្រាប់ឲ្យដឹងថា នៅល្ងាចមុនពេលកើតហេតុ ជនសង្ស័យ និងមិត្តិភក្តិ២ទៅ៣នាក់ បាននាំគ្នាចូលទៅផឹកស៊ី ជាកន្លែងដែលនារីរងគ្រោះធ្វើការ ដោយបានហៅនារីរងគ្រោះផឹកស៊ីជាមួយ រហូតដល់នាងស្រវឹងខ្លាំង ជនសង្ស័យក៏និយាយលួងលោម និងនាំនាងចូលទៅក្នុងបន្ទប់ផ្ទះសំណាក់មង្គលសេរីលាភ ដែលនៅជាប់និងហាងនោះតែម្តង និងបានធ្វើសកម្មភាពរំលោភសេពសន្ថវៈបានសម្រេចចំនួន១ដង នារីរងគ្រោះក៏ស្វាយស្រាដឹងខ្លួន ហើយក៏រត់មកហាងវិញ និយាយប្រាប់បងស្រី និងម្ចាស់ហាង ទើបស្រ្តីជាម្ចាស់ហាងប្តឹងទៅកម្លាំងកងរាជអាវុធហត្ថខេត្ត ចុះទៅឃាត់ខ្លួនជនសង្ស័យបាននៅក្នុងផ្ទះសំណាក់នោះតែម្តង ។

បច្ចុប្បន្ន ជនសង្ស័យកំពុងត្រូវបានឃុំខ្លួននៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត ដើម្បីកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការ ចាត់ការទៅតាមនីតិវិធី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ