ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រត់គេច​ខ្លួន​ជាង​១០​ថ្ងៃ ចុង​ក្រោយ​ត្រូវ​តែ​ម្តង

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ជនសង្ស័យ​ម្នាក់​ដែល​ជា​ឃាតក អា​.​ក សម្លាប់​សង្សារ​របស់​ខ្លួន ព្រោះតែ​ភ្លើង​ប្រច័ណ្ឌ ហើយ​ព្យាយាម​រត់គេច​ខ្លួន ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​ធ្វើការ​ឃាត់ខ្លួន​បាន​នៅ​វេលា​ល្ងាច​ថ្ងៃ​ទី​២០ ខែតុលា ឆ្នាំ​២០១៧…

រាជធានី​ភ្នំពេញ ៖ ជនសង្ស័យ​ម្នាក់​ដែល​ជា​ឃាតក អា​.​ក សម្លាប់​សង្សារ​របស់​ខ្លួន ព្រោះតែ​ភ្លើង​ប្រច័ណ្ឌ ហើយ​ព្យាយាម​រត់គេច​ខ្លួន ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​ធ្វើការ​ឃាត់ខ្លួន​បាន​នៅ​វេលា​ល្ងាច​ថ្ងៃ​ទី​២០ ខែតុលា ឆ្នាំ​២០១៧ នៅ​ចំណុច​បន្ទប់​ជួល​មួយ​កន្លែង ស្ថិត​ក្នុងភូមិ​ត្រពាំង​ឈូក សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ ។
ជនសង្ស័យ ឈ្មោះ សៀវ ហ្វុ​ង អាយុ​២៥​ឆ្នាំ មុខរបរ​បញ្ចូល​បទ​ភ្លេង​ទូរស័ព្ទ ស្នាក់​នៅផ្ទះ​ជួល ភូមិ​ត្រពាំង​ឈូក សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ ។ ចំណែក​ជន​រង​គ្រោះជា​សង្សារ ឈ្មោះ កែវ ស្រី​ល័​ក្ខ អាយុ​២០​ឆ្នាំ មុខរបរ​នៅផ្ទះ ។
នៅ​មុខ​សមត្ថកិច្ច ជនសង្ស័យ​បាន​ឆ្លើយ​សារភាព​ថា មូលហេតុ​ដែល​នាំ​ឲ្យ​ខ្លួន ឈាន​ដល់​សម្រេចចិត្ត​ប៉ុនប៉ង​សម្លាប់​នារី​ជា​សង្សារ គឺ​ដោយសារ​តែ​ភ្លើង​ប្រច័ណ្ឌ ព្រោះ​នៅ​វេលា​យប់​ថ្ងៃ​កើតហេតុ នារី​ជា​សង្សារ​បាន​អង្គុយ​ផឹកស៊ី​ក្នុង​ហ្វូង​មនុស្ស​ប្រុស​ជា​ច្រើន ពេល​នោះ​ខ្លួន​ក៏​ហៅ​សង្សារ​ត្រឡប់​មក​បន្ទប់ និង​កើត​មាន​ជា​ជម្លោះ​ពាក្យ​សម្តី​គ្នា​មួយ​ប្រាវ​ធំ រហូត​កើត​ចិត្ត​ខឹង​ឈាន​ដល់​ប៉ុនប៉ង​សម្លាប់​តែ​ម្តង ដោយ​ប្រើប្រាស់​កាំបិត​មួយ អា ផ្តាច់​បំពង់ក ។ កាលពី​វេលា​ម៉ោង​១២​និង​០០​នាទី​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​១០ ខែតុលា ឆ្នាំ​២០១៧ នារី​ជា​សង្សារ​ត្រូវ​បាន​ប្រជាពលរដ្ឋ​ប្រទះ​ឃើញ​ដេក​ដួល​សន្លប់​ក្នុង​ថ្លុកឈាម ដោយសារ​បុរស​ជា​សង្សារ​អា​.​ក ប៉ុនប៉ង​សម្លាប់​ក្នុង​បន្ទប់​ផ្ទះ​ជួល​របស់​ខ្លួន ស្ថិត​ក្នុងភូមិ​ទ្រា​៤ សង្កាត់​ស្ទឹង​មាន​ជ័យ ខណ្ឌមានជ័យ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង ពលរដ្ឋ​នាំ​គ្នា​ទំនាក់ទំនង​រថយន្ត​យក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​តែ​ម្តង ។ នារី​រង​គ្រោះ​ត្រូវ​រង​របួស​ផ្នែក​បំពង់​.​ក ធ្ងន់ធ្ងរ​ដោយសារ​ផ្លែកាំបិត នាង​នៅ​តែ​មិន​ទាន់​ជា​សះស្បើយ​ឡើយ គឺ​នៅ​មន្ទីរពេទ្យ ។
ក្រោយ​កើតហេតុ ជនសង្ស័យ​ត្រូវ​បាន​កម្លាំង​នគរបាល​ផ្នែក​ព្រហ្មទណ្ឌ​ខណ្ឌមានជ័យ តាម​ចាប់ខ្លួន ប៉ុន្តែ​បានដឹង​ខ្លួន​មុន ព្យាយាម​រត់គេច​ពី​កន្លែង​មួយ​ទៅ​កន្លែង​មួយ​រហូត លុះ​មក​ទល់​នឹង​វេលា​ល្ងាច​ថ្ងៃ​ទី​២០ ខែ​ឆ្នាំ​ខាងលើ ដោយ​កំណត់​បាន​ច្បាស់​ពី​ទីតាំង​លាក់ខ្លួន សមត្ថកិច្ច​បាន​ចុះ​ទៅ​ឡោម​ព័ទ្ធ​បន្ទប់​ផ្ទះ​ជួល​ជនសង្ស័យ នៅ​ក្នុងភូមិ​ត្រពាំង​ឈូក ហើយ​ធ្វើការ​ចាប់​ឃាត់ខ្លួន​បាន​នៅ​ទីនោះ​តែ​ម្តង ។
បច្ចុប្បន្ន​ជនសង្ស័យ និង​វត្ថុ​តាង​ត្រូវ​បាន​ឃុំខ្លួន​បណ្តោះអាសន្ន នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌមានជ័យ​រង​ចាំ​កសាង​សំណុំរឿង​ប​ញ្ចូ​ន​ទៅ​តុលាការ ចាត់ការ​ទៅ​តាម​នីតិវិធី​ច្បាប់  ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ