ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ញ៉ែ​ចំ​ស្រី​កាច​ហៅ​បក្ខពួក​មក​វាយ ភ័យ​ពេក​លោត​ចូល​ទឹកទន្លេ

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ យុវជន​ពីរ​នាក់​ជិះ​ម៉ូតូ​មួយ​គ្រឿង ទៅ​ទិញ​ប្រហិត​ចៀន បាន​ជួបនឹង​នារី​ម្នាក់​កំពុង​តែ​ទិញ​ដែរ ក៏​បាន​និយាយ​ញ៉ែញ៉ង​ពីរ​បី​ម៉ាត់ បែរជា​នារី​រូប​នេះ​ជិះ​ម៉ូតូ​ទៅ​ហៅ​ក​ប្ខ​ពួក​ប្រុស​ៗ​ប្រាំ​នាក់​មក​ដេញ​វាយ បណ្តាល​ឲ្យ​យុវជន​ទាំង​ពីរ​រត់​ចូល​ទឹកទន្លេ​ម្នាក់ និង​ម្នាក់​ទៀត​រត់​ចោល​ម៉ូតូ​បាតជើង​ស​ព្រាត ហេតុការណ៍​នេះ​កើតហេតុ​ឡើង​កាលពី​វេលា​ម៉ោង​១១​យប់…

រាជធានី​ភ្នំពេញ ៖ យុវជន​ពីរ​នាក់​ជិះ​ម៉ូតូ​មួយ​គ្រឿង ទៅ​ទិញ​ប្រហិត​ចៀន បាន​ជួបនឹង​នារី​ម្នាក់​កំពុង​តែ​ទិញ​ដែរ ក៏​បាន​និយាយ​ញ៉ែញ៉ង​ពីរ​បី​ម៉ាត់ បែរជា​នារី​រូប​នេះ​ជិះ​ម៉ូតូ​ទៅ​ហៅ​ក​ប្ខ​ពួក​ប្រុស​ៗ​ប្រាំ​នាក់​មក​ដេញ​វាយ បណ្តាល​ឲ្យ​យុវជន​ទាំង​ពីរ​រត់​ចូល​ទឹកទន្លេ​ម្នាក់ និង​ម្នាក់​ទៀត​រត់​ចោល​ម៉ូតូ​បាតជើង​ស​ព្រាត ហេតុការណ៍​នេះ​កើតហេតុ​ឡើង​កាលពី​វេលា​ម៉ោង​១១​យប់ ថ្ងៃ​ទី​២០ ខែតុលា ឆ្នាំ​២០១៧ ត្រង់​ចំណុច​ខាងត្បូង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ជ្រោយចង្វារ ៥០០​ម៉ែត្រ តាម​បណ្តោយ​ផ្លូវ​ជាប់មាត់​ទន្លេ​ត្រើយ​ខាងកើត ស្ថិត​ក្នុង​សង្កាត់​ជ្រោយចង្វារ ខណ្ឌ​ជ្រោយចង្វារ ។

បើ​តាម​សម្តី​ពី​យុវជន​រង​គ្រោះ​ទាំង​ពីរ​នាក់ បាន​រៀបរាប់​ប្រាប់​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ រូបគេ​ទាំង​ពីរ​នាក់​បាន​ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក Today ពណ៌​ក្រហម ពាក់​ស្លាក​លេខ ភ្នំពេញ ១GA-៥៦៨៧ មក​ទិញ​ប្រហិត​ចៀន​នៅ​ត្រង់​ចំណុច​កើតហេតុ​ខាងលើ ហើយ​ក៏​បាន​ជួបនឹង​នារី​ម្នាក់​ដែល​កំពុង​តែ​ទិញ​ប្រហិត​ចៀន​នៅ​កន្លែង​កើតហេតុ​ដែរ ។ ខណៈ​ពេល​នោះ យុវជន​រង​គ្រោះ​ទាំង​ពីរ​នាក់​បាន​សួរ​ទៅ​នារី​រូប​នោះ​ថា អូន​ទិញ​អី​គេ ស្រាប់តែ​នារី​រូប​នោះ​បាន​ឆ្លើយ​មក​វិញ​ថា ពួក​ហ៊ែ​ង​ចាំ​មើលទៅ រួច​ហើយ​នាង​បាន​ជិះ​ម៉ូតូ​ចេញ​ទៅ​បាត់ ស្រាប់តែ​មួយសន្ទុះ​ក្រោយមក ក៏​មាន​យុវជន​បង្ក​មួយ​ក្រុម​មាន​គ្នា​ប្រាំ​នាក់​ជិះ​ម៉ូតូ​ពីរ​គ្រឿង មិន​ចាំ​ម៉ាក បាន​ជិះ​មក​ឈប់​ក្បែរ​យុវជន​រង​គ្រោះ ហើយ​ក៏​សួរ​ទៅ​យុវជន​រង​គ្រោះ​ថា មិ​ញ​ពួក​ហ៊ែ​ង​និយាយ​ស្អី ភ្លាម​ៗ​នោះ​ជន​បង្ក​ទាំង​ប្រាំ​នាក់ បាន​ធ្វើ​សកម្មភាព​វាយ​ទៅ​លើ​យុវជន​រង​គ្រោះ បណ្តាល​ឲ្យ​យុវជន​រង​គ្រោះ​ម្នាក់​ភ័យរ​ត់ទៅ​លោត​ចូល​ទឹកទន្លេ ឬ​ឯ​ម្នាក់​ទៀត​រត់​ចោល​ម៉ូតូ​បាតជើង​ស​ព្រាត ។ បន្ទាប់​មក​យុវជន​បង្ក​ទាំងនោះ​បាន​លើ​ជិះ​ម៉ូតូ​រត់គេច​ខ្លួន​បាត់​ស្រមោល​ដោយ​សុវត្ថិភាព ។

ក្រោយ​ពេល​កើតហេតុ សមត្ថ​កិ​ច​មូលដ្ឋាន​បាន​ចុះ​មក​ដល់​ចំណុច​កើតហេតុ ហើយ​បាន​នាំ​យុវជន​រង​គ្រោះ​ទាំង​ពីរ​នាក់ ទៅ​សួរនាំ និង​ដាក់​ពាក្យបណ្ដឹង​នៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ជ្រោយចង្វារ ៕

 

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ