នៅ​ទល់មុខ​បន្ទប់​គ្នា​រាល់ថ្ងៃ​ឃើញ​ទំនង


រាជធានី​ភ្នំពេញ ៖ បុរស​ជា​សន្តិសុខ​ក្រុមហ៊ុន​ឯកជន​ម្នាក់ ផឹកស៊ី​ស្រវឹង​មក​ដល់​បន្ទប់​ជួល​ឃើញ​នារី​ម្នាក់ នៅ​បន្ទប់​ទល់មុខ​គ្នា​បាន​ចូល​ទៅ​ចាប់​អោប​ថើប​ប៉ុនប៉ង​រំលោភ​នាង តែ​មិន​បាន​សម្រេច ហេតុការណ៍​នេះ​កាលពី​វេលា​ម៉ោង​៥​និង​៣០​នាទី​ល្ងាច ថ្ងៃ​ទី​២០ ខែតុលា ឆ្នាំ​២០១៧ នៅ​បន្ទប់​ជួល ខណ្ឌ​ពោធិ៍​សែន​ជ័យ​។
ជន​រង​គ្រោះ អាយុ​១៩​ឆ្នាំ មុខរបរ​កម្មក​រោងចក្រ ស្នាក់​នៅ​បន្ទប់​ជួល ។ ចំណែក​ជនសង្ស័យ​មានឈ្មោះ សេង សំ​អឿ អាយុ​៤២​ឆ្នាំ មុខរបរ​សន្តិសុខ ស្នាក់​នៅផ្ទះ​ជួល ភូមិ​ត្រពាំង​ពោធិ៍ សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។
ជន​រង​គ្រោះ​បាន​និយាយ​ថា នៅ​មុន​ពេល​កើតហេតុ រូប​នាង​ត្រលប់​មក​ពី​ធ្វើការ​វិញ​មក​ដល់​បន្ទប់​ជួល​បាន​រៀបចំ​បោះ​សំអាត​បន្ទប់​ដោយ​បើកទ្វារ​បន្ទប់​ចំហ មិន​បាន​បិទទ្វារ​ទេ ស្រាប់តែ​ជនសង្ស័យ​បាន​យក​អំពៅ និង​ផ្លែ​ខ្វិត​ទាំង​ស្ថានភាព​ស្រវឹង​យក​មក​ឲ្យ ប៉ុន្តែ​នាង​មិន​ព្រមយក ។ បន្ទាប់​មក​ជនសង្ស័យ​បាន​ប្រើ​ឲ្យ​ស្ត្រី​វ័យ​ចំណាស់​ម្នាក់ ស្នាក់​នៅ​បន្ទប់​ជួល​ក្បែរ​បន្ទប់ ជន​រង​គ្រោះ​ទៅ​ទិញ​ស្រា​បៀរ​ឲ្យ​៦ កំប៉ុង ពេល​ដែល​ស្ត្រី​រូប នោះ​ទៅ​ទិញ​ស្រា​បៀរ​បាត់ ជនសង្ស័យ​ឃើញ​ឪ​កាស​ល្អ​បាន​ដើរ​ចូល​ទៅ​ក្នុង​បន្ទប់​នាង ហើយ​ចាប់​នាង​ផ្ទប់​នឹង​ជញ្ជាំង​រួច​ចាប់​អោប​ថើប​៣​ខ្សឺត ហើយ​ពោល​ពាក្យ​ថា ខ្លាច​បងអត់ ភ្លាម​ៗ​នោះ​នាង​ខំប្រឹង​រើ​បម្រាស់​បាន​រត់​ចេញ​ទៅ​ក្រៅ​ឲ្យ​គេ​ជួយ រីឯ​ជនសង្ស័យ​ធ្វើ​ធម្មតា​រួច​ក៏​ដើរ​ចូល​បន្ទប់​របស់​ខ្លួន​បាត់​ទៅ ។
ចំណែក​ជនសង្ស័យ​វិញ​បាន​និយាយ​ថា រូបគេ​មាន​ប្រពន្ធ​២​នាក់ រួច​មក​ហើយ ដែល​ប្រពន្ធ​ទី​២ ទើបតែ​បាន​គ្នា​ជិត​មួយ​ឆ្នាំ​ប៉ុណ្ណោះ ហើយ​បច្ចុប្បន្ន​ស្នាក់​នៅ​ជាមួយ​ប្រពន្ធ​ទី​២ នៅ​ទល់មុខ​បន្ទប់​ជន​រង​គ្រោះ ហើយ​ប្រមាណ​ជាង​១០​ថ្ងៃ​កន្លង​មក គាត់​បាន​ស្គាល់​នារី​រង​គ្រោះ​ធ្លាប់​និយាយ​លេង និង​បាន​ហៅ​នាង​ថា​ប្រពន្ធចុង​ទៀត​ផង ។ នៅ​មុន​ពេល​កើតហេតុ​រូប​គាត់​បាន​ស្រវឹង ហើយ​ដើរមក​បន្ទប់​ជួល​បានឃើញ​នារី​កំពុង​តែ​បោសសំអាត​បន្ទប់ ហើយ​គាត់​តែង​និយាយ​លេង​ថា អឺ​ប្រពន្ធចុង​ៗ​តែ​រហូត នៅ​ពេល​កើតហេតុ​គាត់​បាន​ឲ្យ​អំពៅ និង​ខ្វិត​តែ​នាង​មិន​យក ហើយ​បានឃើញ​អ៊ំ​ស្រី​ម្នាក់​នៅ​ក្បែរ​បន្ទប់​នាង ក៏​បាន​ប្រើ​គាត់​ឲ្យ​ទៅ​ទិញ​ស្រា​បៀរ នៅ​ពេល​នោះ​វេលា​ស្ងាត់​គាត់ បាន​ចូល​ទៅ​ចាប់ដៃ ហើយ​ឲ្យ​នាង​ថើប​គាត់​ចំនួន​៣​ខ្សឺត មិនមែន​គាត់​ថើប​រូប​នាង​ទេ គឺ​ឲ្យ​នាង​ថើប​រូប​គាត់ បែរជា​នាងរ​ត់ទៅ​ប្តឹង​សមត្ថកិច្ច​តែ​ម្តង ។
ក្រោយ​ពេល​កើតហេតុ​ជន​រង​គ្រោះ​បាន​ប្តឹង​ទៅ​ជនសង្ស័យ​ថា ប៉ុនប៉ង​រំលោភ ហើយ​កម្លាំង​នគរបាល​ប៉ុ​សិ៍្ត​បាន​កសាង​សំណុំរឿង​បញ្ជូន​ទៅ​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ដើម្បី​ចាត់ការ​តាម​នីតិវិធី ៕

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

ព្រឹត្តិការណ៍សង្គម

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

To Top

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ