ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដេក១ស្រឡេត​វេលា​ថ្ងៃត្រង់​ជួយកាត់បន្ថយភាពតានតឹង

13 ឆ្នាំ មុន

យល់​ដឹង​ ៖ យោង​តាម​អ្នក​ស្រាវ​ជ្រាវ​ថា​ ការ​ដេក​លក់​១​ស្រ​ឡេត​នៅ​​ពេល​ថ្ងៃ​ត្រង់​អាចជួយ​ឲ្យ​យើង​មាន​អារម្មណ៍​ស្រស់​ថ្លា​មួយ​កម្រិត​ កាត់​បន្ថយបាន​​នូវ​ភាព​តប់​ប្រ​មល់​នៅ​កន្លែង​ធ្វើ​ការ​ ។​​ ការ​សិក្សា​មួយ​បាននិយាយ​ថា​ អ្នក​ធ្វើ​ការ​ដែល​ដេក​បាន​៤៥នាទី​នៅ​ពេលថ្ងៃ​ សម្ពាធ​ឈាម​ចុះ​ទាប​ជាង​អ្នក​ដែល​មិន​បាន​ដេក​សោះ​។ ម៉ោង​ធ្វើ​ការយូរ​ ​ការ​ងារ​ផ្លាស់​វេនបង្កើន​នូវ​ភាព​តប់​ប្រមល់ ហើយ​​ការ​មើល​ទូរទស្សន៍​ដល់យប់

យល់​ដឹង​ ៖ យោង​តាម​អ្នក​ស្រាវ​ជ្រាវ​ថា​ ការ​ដេក​លក់​១​ស្រ​ឡេត​នៅ​​ពេល​ថ្ងៃ​ត្រង់​អាចជួយ​ឲ្យ​យើង​មាន​អារម្មណ៍​ស្រស់​ថ្លា​មួយ​កម្រិត​ កាត់​បន្ថយបាន​​នូវ​ភាព​តប់​ប្រ​មល់​នៅ​កន្លែង​ធ្វើ​ការ​ ។​​ ការ​សិក្សា​មួយ​បាននិយាយ​ថា​ អ្នក​ធ្វើ​ការ​ដែល​ដេក​បាន​៤៥នាទី​នៅ​ពេលថ្ងៃ​ សម្ពាធ​ឈាម​ចុះ​ទាប​ជាង​អ្នក​ដែល​មិន​បាន​ដេក​សោះ​។ ម៉ោង​ធ្វើ​ការយូរ​  ​ការ​ងារ​ផ្លាស់​វេនបង្កើន​នូវ​ភាព​តប់​ប្រមល់ ហើយ​​ការ​មើល​ទូរទស្សន៍​ដល់យប់​​ជ្រៅ​ក៏​មាន​ការ​ប៉ះ​ពាល់​ដែរ ​ជា​ពិសេស​ដល់​ដំណេក​ពេល​​យប់​។

វេជ្ជ​បណ្ឌិត​រី​យ៉ាន​ ប្រ៊ីន​ដល​និង​វេជ្ជ​បណ្ឌិត​សារ៉ា ខុន​ឃ្លីន​ មក​ពី​មហាវិទ្យា​ល័យ​Allegheny​រដ្ឋ​ផេនស៊ីល​វេនៀ​​ សហរដ្ឋ​អាមេរិក ​បាន​ធ្វើ​ការ​ពិ​សោធ​​ទៅ​លើ​ក្រុម​និស្សិត​៨៥នាក់​ដោយ​បែង​ចែក​ជា​២ក្រុម​។ ​១ក្រុម​តម្រូ​វ​ឲ្យ​ដេក​ពេល​ថ្ងៃ​និង​១ក្រុម​ទៀត​មិន​ដេក​សោះ​ ។ ជា​លទ្ធផល​គេ​រក​ឃើញ​ថា ក្រុម​​និស្សិត​ដេក​ពេល​ថ្ងៃ​ហាក់ទទួល​បាន​លទ្ធផល​នៃ​ការ​ផលិត​សា​​​ជា​ថ្មី​ប្រៀប​ធៀប​ជា​មួយ​ក្រុម​ដែល​មិន​ដេក​។ បើ​ទោះ​បី​ជា​សម្ពាធ​ឈាម​និង​ជីព​ចរ​របស់​និ​ស្សិត​ទាំង​ពី​រ​ក្រុម​បាន​កើន​ឡើង​ខុ​សពី​ពេល​មុន​នៅ​ក្នុង​អំឡុង​ការ​ធ្វើ​ពិ​សោធន៍ក៏​ដោយ​ ប៉ុន្តែ​អ្នក​ដែល​បាន​ដេក​ពេល​ថ្ងៃ​​មាន​សម្ពាធ​ឈាម​ជា​មធ្យម​ទាប​ជាង​អ្នក​ដែល​មិន​បាន​ដេក​។

ដូច​នេះ​តាម​លទ្ធផល​នៃការ​ធ្វើ​ពិ​សោធន៍​ខាង​ដើម​បាន​បង្ហាញ​ថា​ ការ​ដេក​ពេល​ថ្ងៃ​ចន្លោះ​ពី​៤៥នាទី​ទៅ​៦០នាទី​ពិត​ជា​អាច​ជួយ​សម្រួល​ដល់​សម្ពាធ​ឈាម​។ ទោះ​ជា​យ៉ាង​នេះ​ក្តី ​​បណ្តា​ក្រុម​ស្រាវ​ជ្រាវ​បាន​អះ​អាង​ថា ការ​ស្រាវ​ជ្រាវ​បន្ថែម​ទៀត​ចាំ​បាច់​ត្រូវ​​តែ​ធ្វើ​គឺ​ធ្វើ​ដើម្បី​រក​ឲ្យ​ឃើញ​យន្ត​ការ​នៃ​ទំនាក់​ទំនង​គ្នា​រវាង​ការ​ដេក​ពេល​ថ្ងៃ​និង​សុខ​ភាព​សរសៃ​ឈាម​បេះដូង​ ៕