កំណាព្យ (ពូជស្រីត្រួតប្តី) បទកាកគតិ ដោយ ព្រុំ គឹមជឿន
– សំអុនមិត្ដខ្ញុំ ធ្វើការសមរម្យ ជិវភាពគ្រាន់បើ
តែការរស់នៅ មិនគាប់ប្រសើរ រស់ក្នុងដំណើរ
– សំអុនមិត្ដខ្ញុំ ធ្វើការសមរម្យ ជិវភាពគ្រាន់បើ
តែការរស់នៅ មិនគាប់ប្រសើរ រស់ក្នុងដំណើរ
– សំអុនមិត្ដខ្ញុំ ធ្វើការសមរម្យ ជិវភាពគ្រាន់បើ
តែការរស់នៅ មិនគាប់ប្រសើរ រស់ក្នុងដំណើរ ប្រពន្ធត្រួតប្ដី ។
– ប្រពន្ធឆ្នាស់ឆ្នើស នាងកាចសំបើម កាចលើសអ្វីៗ
ទោះក្នុងចំណោម បើទាស់ហរទ័យ បន្ទោសជេរស្ដី មិនដែលទុកមុខ។
– ទោះជាយ៉ាងណា ប្ដីមិនតវ៉ា ធ្វើការតត្រុក
មិត្ដភ័ក្ដ្រចំណាំ បើគាត់សំកុក ពិតជាមានទុក្ខ ប្រពន្ធសូឡូ ។
– ប្ដីស្លូតប៉ុណ្ណឹង នៅទាស់នៅខឹង គ្មានក្ដីអាសូរ
ឃើញប្ដីមិនត ឡើងចាងស៊ីជោរ ដើរប្រាជ្ញដើរប្រូ មិនដឹងខ្លួនស្រី ។
– នាងអួតអាងថា តាំងពីដូនតា ពូជនាងត្រួតប្ដី
ម្ដាយនាងប្រដៅ “កាចទើបប្រពៃ កុំទំយើរប្ដី នាំតែប្ដីខូច” ។
– ដល់ញៀនត្រួតជ្រុល វក់ដូចជ្រូកពុល យ៉ាប់និងប្រដូច
ក្នុងចិត្ដអ្នកផង មិនមែនប្ដីខូច ប្រពន្ធកំហូច រឿងជេរគឺស្ទាត់ ។
– មានម្ដងបុណ្យផ្កា ខ្ញុំញាំុអាហារ រួមតុនិងគាត់
ចុងក្រោយគេលើក ផ្លែឈើលាងមាត់ ពេលនោះប្ដីគាត់ យកចេកពីថាស។
– គ្រាន់តែក្រឡេក ឃើញប្ដីបកចេក គាត់ក៏ស្រែកវ៉ាស់
ថា“ឆ្កួតទេឬ បកចេកបញ្ច្រាស់?” ប្ដីគាត់សែនខ្មាស់ ព្រោះមនុស្សខ្ញៀវខ្ញា។
– ដូចជាហួសពេក គ្រាន់តែបកចេក ចាំបាច់ត្រួតត្រា?
បកម្ដេចក៏ដោយ ឱ្យបានភោក្ដា ចេញឬកផ្ដាច់ការ គ្មានសុជីវធម៍។
– មិនមែនអួតអាង ខ្ញុំមានសំណាង បានប្រពន្ធល្អ
ទុកមុខឱ្យប្ដី ប្រពៃបវរ ទោះមានឬក្រ យើងយល់ចិត្នគ្នា ។
ដោយ ព្រុំ គឹមជឿន prumkimchoeun@gmail.com
ចែករំលែកព័តមាននេះ