ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុម​ប្រមូល​សំរាម​​ដឹង​តែ​ពី​ប្រមូល​លុយ​ខែ​មិន​ខ្វល់​ពី​គំនរ​សំរាម​​ក្នុង​ក្រុង

11 ឆ្នាំ មុន

ខេត្ត​តា​កែវ ៖ ប្រជា​ពល​រដ្ឋ​ដែល​មាន​លំនៅ​ឋាន​ក្នុង​ក្រុង​ដូន​កែវ​ បាន​​និយាយ​រិះគន់​អ្នក​ទទួល​សិទ្ធិ​ផ្តាច​់​មុ​​ខ​ប្រមូល​សំរាម​​នៅ​តាម​ផ្សារ​ក៏​ដូច​ជា​តាម​ផ្ទះ​ថា ​មាន​ការ​យឺត​យ៉ាវ​ក្នុង​ការ​ប្រមូល​សំរាម​យក​ទៅ​ចោល ហើយ​កាល​ពី​ប៉ុន្មាន​ថ្ងៃ​មុន​នេះ​រថយន្ត​ប្រ​មូល​សំរាម​​មិន​បាន​ដឹក​យក​ទៅ​ចោល​ទេ ធ្វើ​ឱ្យ​សំរាម​​កក​ស្ទះ​គរ​ស្អុយ​រលួយ​នៅ​មុខ​ផ្ទះ​ក៏​ដូច​ជា​នៅ​តាម​ផ្សារ​​ជះ​ក្លិន​អសោចិ៍​​យ៉ាង​ខ្លាំង​ ។

​ខេត្ត​តា​កែវ ៖ ប្រជា​ពល​រដ្ឋ​ដែល​មាន​លំនៅ​ឋាន​ក្នុង​ក្រុង​ដូន​កែវ​ បាន​​និយាយ​រិះគន់​អ្នក​ទទួល​សិទ្ធិ​ផ្តាច​់​មុ​​ខ​ប្រមូល​សំរាម​​នៅ​តាម​ផ្សារ​ក៏​ដូច​ជា​តាម​ផ្ទះ​ថា ​មាន​ការ​យឺត​យ៉ាវ​ក្នុង​ការ​ប្រមូល​សំរាម​យក​ទៅ​ចោល ហើយ​កាល​ពី​ប៉ុន្មាន​ថ្ងៃ​មុន​នេះ​រថយន្ត​ប្រ​មូល​សំរាម​​មិន​បាន​ដឹក​យក​ទៅ​ចោល​ទេ ធ្វើ​ឱ្យ​សំរាម​​កក​ស្ទះ​គរ​ស្អុយ​រលួយ​នៅ​មុខ​ផ្ទះ​ក៏​ដូច​ជា​នៅ​តាម​ផ្សារ​​ជះ​ក្លិន​អសោចិ៍​​យ៉ាង​ខ្លាំង​ ។

ប្រ​ជា​ពល​រដ្ឋ​​និយាយ​ថា ទី​ប្រជុំ​ជន​ក្រុង​ដូន​កែវ ជា​បេះ​ដូង​ទី​រួម​ខេត្ត​ រាប់​ឆ្នាំ​មក​ហើយអត់​ដែល​មាន​ក្រុម​ហ៊ុន​ណា​មួយ​មក​វិនិ​យោគ​ខាង​ប្រ​មូល​សំរាម​ឡើយ​ ហើយ​ការ​ប្រ​មូល​សំរាម​រាល់​ថ្ងៃ​នេះ​គឺ​​អ្នក​ប្រ​មូល​ភា​ស៊ី​ផ្សារ​តា​កែវ​ជា​អ្នក​ដើរ​ប្រមូល​តែ​មិន​បាន​ទៀង​ទាត់​ប្រ​ចាំ​ថ្ងៃ​នោះ​ទេ បើ​ទោះ​ជា​យក​លុយ​តាម​ខ្នង​ផ្ទះ​ជា​ប្រ​ចាំ​ខែ​​ក៏​ដោយ​ ក៏​ការ​ប្រ​មូល​សំរាម​នេះ​នៅ​តែ​យឺត​យ៉ាវ​ ។

ប្រ​ភព​ដដែល​បាន​បន្ត​ទៀត​ថា ដោយសារ​ពុំ​មាន​ក្រុម​ហ៊ុន​ច្បាស់​លាស់​ក្នុង​ការ​ប្រ​មូល​សំរាម​នោះ​ ទើប​ធ្វើ​ឱ្យ​អ្នក​ដែល​ទទួល​ខុស​ត្រូវ​ប្រ​មូល​សំរាម​បច្ចុប្បន្ន​នេះ​គេ​ធ្វើ​អ្វីៗ​ស្រេច​តែ​អំពើ​ចិត្ត​ ពេល​ណា​គេ​ត្រូវ​ប្រមូល​យក​ទៅ​ចោល​២ទៅ​៣​ថ្ងៃ​ទើបមាន​រថយន្ត​មក​ដឹក​ម្តង​ ទុក​រហូត​មាន​ក្លិន​អសោចិ៍​ទើប​ឃើញ​រថយន្ត​មក​ដឹក​យក​ទៅ​ចោល​ ហើយ​មធ្យោ​បាយ​ដឹក​សំរាម​យក​ទៅ​ចោល​នេះ​គឺ​មាន​តែ​រថយន្ត​កញ្ចាស់​១​គ្រឿង​ប៉ុណ្ណោះ ។ ចំពោះ​​​ថវិកា​ប្រ​មូល​សំរាម​​តាម​ផ្ទះ​ត្រូវ​បង់​លុយ​ឱ្យ​មេ​ភា​ស៊ី​ផ្សារតា​កែវ ដែល​ថ្លៃ​ប្រ​មូល​សំរាម​១​ខែ​១​មឺុន​រៀល​ និង​តាម​ហាង៣​មឺុន​រៀល​​ ហើយ  កា​រ​​កក​ស្ទះ​សំរាម​នេះ​ធ្វើ​ឱ្យ​ប៉ះ​ពាល់​ដល់​សុខ​ភាព​របស់​ប្រ​ជា​ពល​រដ្ឋ​យ៉ាង​ខ្លាំង​ ។

ប្រជា​ពល​រដ្ឋ​​នៅ​ក្រុង​ដូន​កែវ សំណូម​ពរ​ដល់​លោក​ ស្រី​ បេន អភិបាល​ខេត្ត​ និង​ស្ថាប័ន​ពាក់​ព័ន្ធ​ មេត្តា​ជួយ​សម្រួល​ឱ្យ​មាន​ក្រុម​ហ៊ុន​មួយ​ដែល​មាន​កិច្ច​សន្យា​ច្បាស់​លាស់​ក្នុង​ការ​ប្រ​មូល​សំរាម​នៅ​តាម​ផ្ទះ​ និង​តាម​ហាង​ឱ្យ​បាន​រលូន​ផង ព្រោះ​បើ​ទុក​បែប​នេះ​​ធ្វើ​ឱ្យ​ប៉ះ​ពាល់​ដល់​សុខ​ភាព​​​​ប្រជា​ពល​រដ្ឋ​។ ម្យ៉ាង​ទៀត​ពេល​នេះ​ភ្លៀង​កំពុង​តែ​ធ្លាក់​មក​រាល់​ថ្ងៃ​ផង​នោះ​ គំនរ​សំរាម​ទាំង​នោះ​ រឹត​តែ​ស្អុយ​អសោចិ៍​ថែម​ទៀត តើ​សោភ័ណ​​ភាព​ក្រុង​ដូន​កែវ​ ទៅ​ជា​យ៉ាង​ណា បើ​នៅ​ទី​ណា​ក៏​មាន​គំនរ​​សំរាម​ស្អុយ​អសោចិ៍​​បែប​នេះ ៕