ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាប់​ខ្លួន​យុវ​ជន​​ស្ទាវ​​បង្អកស្រា​​ក្មេង​ស្រី​​​ស្រវឹង​​ និង​ចាប់​​រំលោ.ភ​​បាន​សម្រេច​

11 ឆ្នាំ មុន

ខេត្ត​បន្ទាយ​មាន​ជ័យ ៖ ​នៅ​ថ្ងៃ​ទី​​៤ តុលា កម្លាំង​​កង​រាជ​អាវុធ​ហត្ថ​​ខេត្ត​​ បាន​​ឃាត់​ខ្លួន​​យុវ​ជន​​​ម្នាក់​អាយុ​១៨​​​ឆ្នាំ ដែល​ត្រូវ​​បាន​​ក្មេង​ស្រី​​ម្នាក់​អាយុ​១៤​ឆ្នាំ ចោទ​​ប្រកាន់​​ពី​បទ​​បង្ខំ​​នាង​​ឱ្យ​ផឹក​ស្រា​ស្រវឹង​​ ហើយ​ចាប់​​រំ​លោភ​​​នៅ​​​ផ្ទះ​សំណាក់ ។លោក​វរ​សេនីយ៍​ត្រី ព្រហ្ម ថេង នាយកា​រិ​យា​ល័យ​ស្រាវ​ជ្រាវ​​​ប្រឆាំង​​​ការ​ជួញ​​ដូរ​​មនុស្ស និង​ការ​ពារ​​អនីតិ​ជន​​នៃ​ទី​បញ្ជា​ការ​​​កង​រាជ​​អាវុធ​ហត្ថ​​ខេត្ត ​​ឱ្យ​ដឹង​ថា យុវ​ជន​​

ខេត្ត​បន្ទាយ​មាន​ជ័យ ៖ ​នៅ​ថ្ងៃ​ទី​​៤ តុលា កម្លាំង​​កង​រាជ​អាវុធ​ហត្ថ​​ខេត្ត​​ បាន​​ឃាត់​ខ្លួន​​យុវ​ជន​​​ម្នាក់​អាយុ​១៨​​​ឆ្នាំ ដែល​ត្រូវ​​បាន​​ក្មេង​ស្រី​​ម្នាក់​អាយុ​១៤​ឆ្នាំ ចោទ​​ប្រកាន់​​ពី​បទ​​បង្ខំ​​នាង​​ឱ្យ​ផឹក​ស្រា​ស្រវឹង​​ ហើយ​ចាប់​​រំ​លោភ​​​នៅ​​​ផ្ទះ​សំណាក់ ។លោក​វរ​សេនីយ៍​ត្រី ព្រហ្ម ថេង នាយកា​រិ​យា​ល័យ​ស្រាវ​ជ្រាវ​​​ប្រឆាំង​​​ការ​ជួញ​​ដូរ​​មនុស្ស និង​ការ​ពារ​​អនីតិ​ជន​​នៃ​ទី​បញ្ជា​ការ​​​កង​រាជ​​អាវុធ​ហត្ថ​​ខេត្ត ​​ឱ្យ​ដឹង​ថា យុវ​ជន​​ដែល​ត្រូវ​បាន​​ឃាត់​ខ្លួន​​នេះ ឈ្មោះ​​សាមុន រក្សា ​អាយុ​​១៨​ឆ្នាំ រស់​នៅ​​ភូមិ​​ពីរ​​​ សង្កាត់​កំពង់​​ស្វាយ ក្រុង​សិរី​​សោភ័ណ​ ។

​​​​ជន​​ឈ្មោះ សាមុន រក្សា​​ ​ត្រូវ​បាន​​ឪពុក​ម្តាយ​​ក្មេង​ស្រី​​​​ប្តឹង​​ពី​​បទបង្ខំ​​កូន​​ស្រី​គាត់​​ឱ្យ​ផឹក​ស្រា​​ស្រវឹង​ ហើយ​ចាប់​រំ​លោភ​នៅ​​ក្នុង​ផ្ទះ​សំណាក់​​កាល​ពី​ថ្ងៃ​ទី​​២៩ កញ្ញា កន្លង​​មក​ ។ ក្រោយ​ពី​ចាប់​ខ្លួន​ ជន​នេះ​​ត្រូវ​បាន​​​បញ្ជូន​ទៅ​ទី​បញ្ជា​​ការ​​កង​រាជ​​អាវុធ​ហត្ថ​ខេត្ត ​ដើម្បី​​សាក​សួរ​​ចម្លើយ ។

នៅ​ចំពោះ​មុខ​សមត្ថ​កិច្ច​​​ ជន​​​ឈ្មោះសាមុន រក្សា​​ បាន​សារ​ភាពថា​ ​ខ្លួន​​ពិត​ជា​​បាន​ប្រព្រឹត្ត​មែន បន្ទាប់​ពី​​យល់​ព្រម​ទៅ​​ដើរ​លេង​ជា​មួយ​​​គ្នា​ហើយ​​បាន​​ផឹក​ស្រា​​រួច​​យល់​​​ព្រម​ឡើង​ផ្ទះ​សំណាក់​​​ដោយ​ខ្លួន​ឯងគឺ​​​​​មិន​​បាន​​បង្ខំ​​ទេ តែ​ក្រោយ​ពេល​​​នាង​ត្រឡប់​​ទៅ​ដល់​ផ្ទះ​បានក៏​​ប្រាប់​ម្តាយ​​ឱ្យ​ប្តឹង​​ តែ​ម្តង​ ។ ចំពោះ​​ជន​ជាប់​​ចោទ ​​ត្រូវ​បាន​​​​កសាង​​សំណុំ​រឿង​​បញ្ជូន​​ទៅ​សាលា​ដំបូង​​ខេត្ត​ដើម្បី​​ចាត់​ការ​​​តាម​ផ្លូវ​​ច្បាប់ ៕