ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រឿងអាស្រូវរូបថតលើគ្រែរបស់តារាភាព​យន្ត​ចិន

15 ឆ្នាំ មុន

នា​ពេល​ថ្មី​ៗ​នេះ តារា​ភាព​យន្ត​ចិន​លោក Raymond Lam បាន​សារភាព​ថា ​លោក​​ធ្លាប់​​បាន​​ណាត់​ជា​មួយ​តារា​ម៉ូដែល​ចិន​នាង Mavis Pan ម្តង​ដែល​ជា​ស្ត្រី​ក្នុង​រូប​ថត​ជា​មួយ​​​លោក​​នៅ​​លើ​គ្រែ ​ហើយ​​រូប​ថត​​ត្រូវ​លេច​ធ្លាយ​​ដល់​​ដៃ​​អ្នក​សារ​​ព័ត៌​មាន។ លោក​​បាន​សារភាព​បែប​នេះ ក្នុង​​ពេល​ផ្សព្វ​ផ្សាយ​ពាណិជ្ជកម្ម​​ខ្សែ​ភាព​យន្ត​​ថ្មី​របស់​លោក​​មាន​​ចំណង​ជើង​ថា Back To the Three Kingdoms ឬ​​ត្រឡប់​ទៅ​​សម័យ​​នគរបី​កាល​​ពី​ថ្ងៃ​អង្គារ។
តារា​ភាពយន្ត​វ័យ​៣២​ឆ្នាំ​រូប​​នេះ​ បាន​បង្ហាញ​​ឱ្យ​​​ដឹង​​ពី​ទំនាក់​ទំនង​របស់​ខ្លួន​ជា​មួយ​នាង​ផេន តា​រា​ម៉ូ​ដែល​វ័យ​២៤​ឆ្នាំ ដែល​បាន​លេច​មុខ​​ក្នុង​​ឈុត​​សិច​ស៊ី​នៅ​​ក្នុង​​ទស្សនាវដ្តី​បុរស​ជា​ច្រើន​​ថា បាន​​ចាប់​ផ្តើ​មស្គាល់​​ពេល​ពួក​គេថត​ឈុត​រឿង The Jade and The Pear ឆ្នាំ​២០១០។  តាម​​ពិត​​ពួក​​គេ​​បាន​ឈាន​ដល់​ដំណាក់​កាល​ជួប​គ្នារ​វាង​ឪពុក​​ម្តាយ​ទាំង​សង​ខាង​ទៅ​ហើយ តែ​ត្រូវ​អាក់​ខាន​​ទៅ​វិញ ហើយ​ក៏លែង​ទាក់​ទង​​គ្នារ​ហូត​មក។

លោក Raymond Lam និយាយ​ថា «បន្ទាប់​ពីរូបថតនេះលេចចេញផ្សាយមក ខ្ញុំមិន​ដែល​បានទូរស័ព្ទទៅរកនាងឡើយ បើទោះជា យើងធ្លាក់បានថតរួបជាមួយ​គ្នាក្នុងពេលយើង​នៅ​ជា​មួយគ្នាក្តី តែនេះជារឿងរវាងយើងទាំង​ពីរ​នាក់។ វាមិនគួរយកមក​ផ្សាយឡើយ។ ខ្ញុំមិន​ដឹង​ថានាងធ្វើបែបនេះដើម្បីអ្វី។ ​តាម​មើលទៅដូចជា ជឿថានាងផេន​ជាអ្នកដែល ធ្វើឱ្យ​លេចធ្លាយរូប​ថត​នេះ»។
លោក​បន្តថា «យើងមានបញ្ហាជាមួយគ្នា​ក្នុង ការ​ទាក់​ទង​គ្នា ហើយខ្ញុំក៏មានការមមាញឹក​ក្នុង​កិច្ចការងារខ្លាំងណាស់ដែរ។ ស្រ្តីត្រូវការ​បុរស​នៅ​ក្បែរ ប៉ុន្តែខ្ញុំពិតជាមានកិច្ចរវល់ណាស់ ហើយក៏មិនចង់​ឱ្យ​ទំនាក់ទំនងរបស់យើងប៉ះពាល់​ជាមួយនឹងការងារឡើយ។ គ្មាននរណាម្នាក់ចង់ ឱ្យ​មិត្តស្រី​បញ្ចេញភាពស៊ីចស៊ីបែបនេះឡើយ»។ 
លោក Raymond Lam បន្តទៀត​​ថា​ ខ្ញុំ​ធ្លាប់​បានប្រាប់នាងថា កុំឱ្យ​ថតរូបស៊ិចស៊ីបែប​នេះ ព្រោះខ្ញុំមិនអាចទទួលយកបានទេ»។ ក្នុង​ពេលដែ​លគាត់និយាយពីរឿងរូបថត ភ្នែក​របស់​លោក​ឡើង​ក្រហម ហើយបន្ត​ថា «វា​ពិត​ជារឿង​ល្អសំរាប់ខ្ញុំដើម្បីផ្តោតទៅលើ​រឿង​ការ​ងារ​វិញ។  ខ្ញុំ​នឹងចេញឱ្យ​ឆ្ងាយពីស្នេហានិងទុកឱ្យ​ធម្មជាតិ​ជាអ្នកសំរេច»។
ចំណែកនាង Mavis Pan ដែលមានឈ្មោះ​ហៅក្រៅថា Shu Qi តូច បានប្រកែកពីការ​បញ្ចេញរូបថតនោះ។ នាងសារភាពថា រូបនោះ​ពិតជាមានក្នុងទូរស័ព្ទដៃ​របស់នាងមែន តែនាង​គ្មាន​បំណង​ធ្វើឱ្យ​រូបថតនោះបែកធ្លាយឡើយ។ នាងនិ​យាយថា «មានមនុស្សម្នាក់​​មកពីហាងអ៊ុត​សក់ ​ដែលខ្ញុំ​ចូលកាលពីខែមុន ហើយ​ប្រហែល​​ជា​ត្រូវគេលួចរូបថតនោះចេញពី​ទូរស័ព្ទដៃ​របស់​ខ្ញុំ ពេលមិននៅក្បែរទូរស័ព្ទ រួចក៏​បង្ហាញដល់ អ្នក​សារ​ព័ត៌មាន។ខ្ញុំស្រឡាញ់ Lam ហើយ​ខ្ញុំ​ជឿថាគាត់ធ្លាប់​ស្រឡាញ់ខ្ញុំពីមុន»។

ដោយឡែកចំពោះអ្នកគ្រប់គ្រងនាង ផេន និយាយថា បើទោះជានាង​ធ្វើដំណើរទៅ​ទីក្រុង​ហុងកុង​​ ដើម្បីចូលរួមក្នុងកម្មវិធីផ្សេងៗ​និង​ស្នាក់នៅក្នុងផ្ទះលោកLamក្តី តែពួកគេមិន​បាន​រស់នៅជាមួយគ្នាឡើយ ៕