ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាជ្ញា​ធរ​ចុះត្រួតពិនិត្យ​​ឃាត់​រថយន្ត​ដឹក​សំពីងសំពោង​និង​គ្មានឯកសារ

15 ឆ្នាំ មុន

រាជ​ធានីភ្នំពេញ ៖ រថយន្ត​ធុនធ្ងន់​ដឹក​សំពីង​សំពោង​​​លើសចំណុះ​ និងពុំ​មាន​ឯកសារ​គ្រប់​គ្រាន់​ចំនួន​១២​គ្រឿង ​ត្រូវ​បានគណៈ​បញ្ជា​ការ​ឯកភាព​ខណ្ឌប្ញស្សី​កែវ ចុះ​ត្រួតពិនិត្យ​អនុវត្ត​ន៍​​ច្បាប់​ចរា​ចរណ៍​ និងត្រួតពិនិត្យ​អាវុធ​ជាតិ​
ផ្ទុះ​​ ឃាត់បញ្ជូន​ទៅ​​កាន់​សាលា​ខណ្ឌ កាលពី​​​យប់​ថ្ងៃទី១៦ មីនា ២០១១ ​។ ការ​ត្រួត​ពិនិត្យ​​នេះ​​​ធ្វើ​ឡើង​នៅលើ​​​កំណាត់​​ផ្លូវ​​ជាតិ​លេខ​៥ ​គល់​ស្ពាន​​ព្រែកព្នៅ ​ក្នុង​សង្កាត់ ស្វាយប៉ាក ​វេលាម៉ោង​៧ និង​៣០នាទី​ រហូត​ដល់​ម៉ោង​១០យប់ ថ្ងៃទី១៦​មីនា ក្រោម​ការ​ដឹកនាំ​ផ្ទាល់​​ពី​លោក​ឃ្លាំង ហួត​​ ជំនួយ​ការ​សម្តេច​អគ្គ​មហា​សេនា​បតី​តេជោ​ ហ៊ុន សែន​ និង​ជា​អភិ​បាល​ខណ្ឌ​​ប្ញស្សី​កែវ ព្រម​ទាំង​មានការ​ចូលរួម​ពី​លោក​កូប ស្លេះ ​និង​លោក​នុត ពុធដារ៉ា អភិ​បាល​រង​ខណ្ឌ​​ប្ញស្សីកែវ​ផងដែរ​ ។​

អ្វី​ដែលធ្វើ​ឱ្យ​មានការ​ចាប់​អារម្មណ៍​​នៅក្នុង​ចំណោម​​​រថ​យន្ត​ទាំង​១២​គ្រឿងដែលចាប់​ឃាត់​​​នោះ ​គឺ​​មានរថយន្ត​ម៉ាក FUSO ពណ៌ស្លឹ​ក​ឈើ មួយគ្រឿង ជា​រថយន្ត​កង​ដឹកជញ្ជូន H.C ពាក់​ស្លាកលេខ​​ តាកែវ ​3A-0630 ​តែ​ស្លាកលេខ​នោះ​ត្រូវ​គេ​ដោះទុក​ ដល់​ពេល​សមត្ថ​កិច្ច​ចំរុះ​ចាប់​ឃាត់​​ទើប​អ្នកបើក​បរ​​ម្នីម្នា​យក​ស្លាកលេខ​នោះ​មកពាក់វិញ ។ តាមលោកកូប ស្លេះ អភិបាល​រង​ខណ្ឌប្ញស្សី​កែវ បានឱ្យ​ដឹង​ថា រថយន្ត​ដឹកសំពីង​សំពោង​​ និង​គ្មាន​ឯក​សារ​គ្រប់គ្រាន់​ចំនួន​១២​គ្រឿងនេះ​​​ត្រូវ​បាន​គណៈ​បញ្ជា​ការ​ឯក​ភាព​ខណ្ឌ​ប្ញស្សី​កែវ​ចាប់​​ឃាត់​បញ្ជូន​ទៅ​​កាន់សាលាខណ្ឌ​​ដើម្បី​ធ្វើការ​ផាកពិន័យ​ និងចាត់ការ​​តាមច្បាប់​។​

តាម​ការពិនិត្យ​រថយន្ត​ទាំង​១២​គ្រឿង​​គឺ​សុទ្ធ​សឹង​តែ​​ដឹក​ធ្ងន់​សំពីង​សំពោង​ ហើយ​​ពុំ​​មាន​ឯក​សារ​​គ្រប់គ្រាន់​​ឡើយ ។ ទោះបីជាយ៉ាង​ណា លោក​កូប ស្លេះ​ អភិ​បាល​រង​ខណ្ឌ​ឱ្យ​ដឹង​ថា លោក​​នឹង​បង្កើត​​គណៈ​កម្មការ​​ពិសេស​មួយ​ចុះត្រួតពិនិត្យ​និងវាស់​វែង​ពីលក្ខណៈ​បច្ចេក​ទេស​ ​របស់​​រថយន្ត​​​នីមួយៗ​ឈានទៅ​​ចាត់​ការ​​តាម​ច្បាប់ ។ លោកឃ្លាំង ហួត បានឱ្យ​ដឹង​ថា ការចុះ​ត្រួត​ពិនិត្យ​ការអនុវត្តន៍​​ច្បាប់​ចរាចរណ៍​នេះធ្វើ​ឡើង​តាម​​ការ​ណែ​នាំ​ពី​សម្តេចអគ្គ​មហា​សេនាបតី​តេជោ ​ហ៊ុន សែន ​​ដើម្បី​លុបបំបាត់​រថយន្ត​ដឹក​ធ្ងន់​​លើសចំណុះ ​បំផ្លាញ​ផ្លូវ​សាធារណៈ និង​តែង​តែ​​បង្ក​គ្រោះថ្នាក់​ចរាចរណ៍ ខូចខាត​​ទ្រព្យ​សម្បត្តិ​​រដ្ឋ រងរបួស​ និងស្លាប់​​ដល់ប្រជា​ពលរដ្ឋ​៕