ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សាលាក្តី​​ខ្មែរ​ក្រហមនឹង​​រៀបចំ​ធ្វើ​សន្និ​សីទ​​កាសែត​ទាក់ទង​នឹង​សំណុំរឿង​​០០១ នៅ​ថ្ងៃទី​​២៥ មីនា

15 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ យោង​តាម​​សេចក្តី​ប្រកាស​ព័ត៌​មាន​​របស់សាលាក្តី​​​ខ្មែរ​ក្រហម​​​ចេញ​ផ្សាយកាលពី​ថ្ងៃទី​​២២ មីនា ​២០១១ ដែល​​កោះ​សន្តិភាព​​បាន​​ទទួល​ឱ្យ​​​ដឹងថា មន្ត្រី​​ផ្នែក​កិច្ច​ការ​​សាធារណៈ​របស់សាលាក្តី​​​នឹង​រៀបចំ​​ធ្វើ​សន្និ​សីទ​​កាសែតមួយ​​​នៅថ្ងៃទី​​២៥ មីនា ​២០១១ ​​វេលា​ម៉ោង​​​១០​និង​​៣០នាទី​​​ព្រឹក​ពាក់ព័ន្ធ​នឹង​​​សវនាការ​ជាសាធារណៈ​​លើបណ្តឹង​​​សាទុក្ខ​​​​សំណុំរឿង​​០០១ ប្រឆាំង​នឹង​ឌុច អតីត​ប្រធានគុក​​ទួលស្លែង ​។

សាលាក្តី​​បន្ត​ថា ​សន្និសីទ​​នេះនឹង​ប្រព្រឹត្ត​ទៅ​​​នៅ​ឯ​សាលាក្តី​​​ខ្មែរ​ក្រហម​​​​បន្ទប់​លេខ​​១០៧ នៃ​អគារ​​រដ្ឋបាល​សាលាក្តី​ស្ថិត​នៅ​​តាមបណ្តោយ​​ផ្លូវ​ជាតិ​លេខ៤ ក្នុង​សង្កាត់​ចោមចៅ ខណ្ឌ​​ដង្កោ ​រាជ​ធានី​ភ្នំពេញ ។ ​តំណាង​​សារព័ត៌​មាន​​​គួរទៅ​ដល់​សាលាក្តី​​​មុន​ម៉ោង​​​១០​ព្រឹក​​ ​​ភ្ជាប់​មក​ជាមួយ​​​​​នូវប័ណ្ណ​​គាល់ខ្លួន ។​

សាលាក្តី​​បន្ត​ថា ការ​ផ្តល់​​​សិទ្ធិ​​​ដល់អ្នក​សា​រ​ព័ត៌​​មាន​​ក្នុង​ការ​ចូលរួម​សវនាការ​​បណ្តឹង​​ឧទ្ធរណ៍​​របស់ឌុច ជា​សាធារណៈ​​ដែលគ្រោង​​ធ្វើ​ពី​ថ្ងៃ​​ទី​​២៨ ដល់​ថ្ងៃទី​​៣០ មីនា ២០១១ ត្រូវតែ​ចុះ​ឈ្មោះ​​​នឹង​សុំ​ប័ណ្ណ​​​ព័ត៌មាន​​ជា​មុន ។​ មាន​កៅ​អី​ចំនួន​៣០ត្រៀម​​សម្រាប់​អ្នកសារ​ព័ត៌​មាន​​នៅ​ក្នុង​សាល​សវនាការ​​នៃសាលាក្តី​​ ហើយអាទិភាព​ត្រូវ​​បាន​ផ្តល់ជូនទៅសា​រព័ត៌​មាន​​ផ្នែក​បោះពុម្ព ៕​