ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​ឧត្តម​​នាវី​ឯក អ៊ុក ​សីហា មេ​បញ្ជា​ការ​​កង​ទ័ព​​ជើងទឹក​មូល​ដ្ឋាន​សមុទ្រ​​រាម​នាំ​យក​​អំណោយ​​ចែកជូន​ដល់​ក្រុម​និស្សិត​​​ស្ម័៍គ្រ​ចិត្ត​

11 ឆ្នាំ មុន

ខេត្ត​​ព្រះ​សីហនុ​ ៖ ​អំណោយ​របស់​​សម្តេច​អគ្គ​មហា​សេនា​បតី​តេជោ ហ៊ុន សែន ​នាយក​រដ្ឋ​មន្ត្រី​នៃ​ព្រះ​រាជា​ណា​​ចក្រ​កម្ពុជា​​ និង​លោក​ជំទាវ​​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ​ប៊ុន រ៉ានី ហ៊ុន សែន ​​តាម​រយៈ​លោក​​ឧត្តម​នាវី​ឯក អ៊ុក សីហា ​មេ​បញ្ជា​ការ​កង​ទ័ព​ជើង​​​ទឹក​មូល​ដ្ឋាន​សមុទ្រ​រាម បាន​នាំ​យក​ទៅ​​​ចែក​ជូន​ដល់​ក្រុម​​និស្សិត​ស្ម័គ្រ​ចិត្ត​​ចំនួន​៤​​ក្រុម និង​​មន្ត្រី​ជំនាញ​ចំនួន​៤​ក្រុម​​ដែល​កំពុង​​បំពេញ​ភារ​កិច្ច​នៅ​ក្នុង​ស្រុក​ព្រៃ​នប់ ​និង​ស្រុក​កំពង់​សិលា កាល​ពី​ថ្ងៃទី​៣០ កញ្ញា ២០១២ ។

​លោក​ឧត្តម​​នាវី​ឯក អ៊ុក ​សីហា ​​បាន​ឱ្យ​ដឹង​ថា អំណោយ​ដែល​​យក​មក​​ចែក​ជូន​​នា​ពេល​នេះ គឺ​ជា​អំណោយ​​ដ៏ថ្លៃថ្លា​របស់​សម្តេច​អគ្គ​មហា​សេនា​បតីតេជោ​ ហ៊ុន សែន ​នាយក​រដ្ឋ​មន្ត្រី​នៃ​ព្រះ​រាជា​ណា​ចក្រក​ម្ពុជា និង​លោក​ជំទាវ​​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ​ប៊ុន រ៉ានី ហ៊ុន សែន ​ក្នុង​នោះ​​មាន​គ្រឿងឧបភោគ​​បរិភោគ​​សម្ភារ​ប្រើ​ប្រាស់ ​និងថវិកា​ចំនួន​២៤.០០០.០០០​រៀល ​ជូនដល់​​​ទាំងក្រុម​ការ​ងារ​ជំនាញ និង​ក្រុម​និស្សិត​​ស្មើ​នឹង​៨​ក្រុម​ ដែល​កំពុង​បំពេញ​ភារ​កិច្ច​នៅ​ក្នុង​ស្រុក​ព្រៃនប់ ​និង​ស្រុក​កំពង់​សិលា ​ដោយ​ក្នុង​មួយក្រុមទទួល​បាន​ថវិកា​ចំនួន​១.៥០០.០០០​រៀល ។ បន្ថែម​លើ​នេះ​ទៀត​​សម្តេចជូន​ដល់​ក្រុម​និស្សិត​​ចំនួន​៥០០.០០០រៀល ​​ក្នុង​មួយ​ក្រុម​ (សម្រាប់​តែ​ក្រុម​និស្សិត) ថវិកា​​ទាំង​នេះ​គឺ​ទុក​បម្រុង​​ឱ្យ​ក្រុម​ជួយដល់​ប្រជា​ពល​រដ្ឋ​​ណា​ដែល​មាន​ជីវភាព​ទីទ័ល​ក្រ ស្ថិតក្នុងភូមិ​ស្រាស្ត្រ​កំពុង​បំពេញ​ភារកិច្ច ។

​​ព័ត៌​មាន​លំអិត​នឹ​ង​​ផ្សាយជូន​នៅពេល​ក្រោយ ​នៅ​លើ​ទំព័រកាសែតកោះ​​​សន្តិ​​ភាព និង​​នៅ​​តាម​វិទ្យុ​សំឡេង​កោះ​សន្តិ​ភាព FM 87.75 រាជធានី​ភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕