ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​យាយ​​អាយុ​១១១​ឆ្នាំ ក្រីក្របំបែក​​ឯតទគ្គ​កម្ម​អាយុ​វែងប្រចាំ​ស្រុក​ចំការ​លើ​ទទួល​អំណោយ​

11 ឆ្នាំ មុន

ខេត្ត​កំពង់​ចាម​ ៖ ​ដោយ​មាន​ក្តី​​អាណិត​អាសូរ​ពី​លោក​ឧត្តម​សេនីយ៍​​ត្រី ឆាយ ​គឹម​សុន ​ស្នងការ​នគរបាល​​ខេត្ត​ចំពោះ​លោក​យាយ​​ឈ្មោះ​មាស ​ឃីន អាយុ​១១១​ឆ្នាំ ​ដែល​មាន​អាយុ​​វែង​ជាងគេ​បំផុត​នៅ​ក្នុង​​ភូមិ​ត្រពាំង​ឫស្សី ​ឃុំ​ជយោ ​ស្រុក​ចំការ​លើ ​កំពុង​តែ​​រស់​នៅ​ជា​មួយ​​នឹង​ចៅ​ស្រី ព្រម​ទាំង​មាន​​ជីវភាព​ក្រី​ក្រ​​ទៀត​ផងនោះ លោក​​​ក៏​​បាន​ចាត់​មន្ត្រី​ក្រោម​​ឱវាទ ​នាំ​យក​អំណោយ​​ និង​​គ្រឿង​ឧបភោគ​​បរិភោគមួយចំនួន​ទៅ​ប្រគល់​ជូន​ដល់​លោក​យាយ​កាល​ពីព្រឹកថ្ងៃទី​​៣០ កញ្ញា ២០១២ ​​។

​លោក​វរសេនីយ៍​ត្រី សុក សំបូរ នាយ​ការិយា​ល័យ​ព្រហ្ម​ទណ្ឌក​ម្រិត​ស្រាល នៃ​ស្នងការ​ដ្ឋាន​នគរ​បាល​​ខេត្ត​មាន​ប្រសាសន៍​ឱ្យ​កោះ​សន្តិ​ភាព​ដឹងថា ប្រជា​ពល​រដ្ឋ​រស់​នៅ​ស្រុក​ចំការ​លើ បាន​ទូរស័ព្ទ​​រាយ​ការណ៍​មក​លោក​ឧត្ត​ម​សេនីយ៍​​ត្រី ស្នងការ​​នគរបាល​ខេត្ត​ថា ​លោក​យាយ​ចាស់​ជរា​ឈ្មោះ​មាស ឃីន ដែលរស់​នៅ​ជា​មួយ​នឹង​ចៅស្រី ក្រោម​ដំបូល​ផ្ទះ​ឈើ​តូច​មួយ​​ប្រក់​​ស្លឹក​ធ្លុះ​ធ្លាយ​​រយេក​រយាក​គួរ​ឱ្យ​​អាណិត​អាសូរ​ដើរ​ទៅ​ណា​មក​ណាមិន​រួច​នោះ​ទេ ដោយ​​ដើរ​បា​ន​តែ​នៅ​លើ​ផ្ទះ​ប៉ុណ្ណោះ ។ ដោយ​ឮ​បែប​នេះ​លោក​ក៏​ចាត់​ឱ្យ​មន្ត្រី​ក្រោម​ឱវាត​ចុះ​មក​ពិនិត្យ​​មើល​ និង​នាំ​យក​អំណោយ​​មក​ប្រគល់​ជូន ។

​​ព័ត៌​មាន​លំអិត​នឹ​ង​​ផ្សាយជូន​នៅពេល​ក្រោយ ​នៅ​លើ​ទំព័រកាសែតកោះ​​​សន្តិ​​ភាព និង​​នៅ​​តាម​វិទ្យុ​សំឡេង​កោះ​សន្តិ​ភាព FM 87.75 រាជធានី​ភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕