ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោកម៉ែន លី ស្នង​ការ​នគរ​បាល​ខេត្ត​​ដឹក​នាំ​​​ប្រតិភូ​ផ្តល់​អំណោយ​ដល់​យុវជន​ស្ម័គ្រ​ចិត្ត​

11 ឆ្នាំ មុន

ខេត្ត​ឧត្តរ​មាន​ជ័យ ៖ លោក​ឧត្តម​សេនីយ៍​ត្រី ម៉ែន លី ស្នង​ការ​​នគរ​បាល​ខេត្ត​​បាន​ដឹក​នាំ​ប្រតិ​ភូ​ ​មាន​លោក​អធិការ​នគរ​បាល​​ស្រុក​ទាំង​៥ ព្រម​ទាំង​​មន្ត្រី​ប៉ូលិស​​ខេត្ត​ស្រុក​ជា​ច្រើន​រូប​ទៀត​ អញ្ជើញ​ចុះ​​​​សួរ​​សុខ​ទុក្ខ​​ដល់​ក្រុម​យុវជន​ស្ម័គ្រ​ចិត្ត​​សម្តេច​តេជោ ដែល​កំពុង​បំពេញ​បេសកកម្ម​​វាស់​វែង​ដី​ធ្លី​ជូន​ប្រជា​ពលរដ្ឋ​ និង​បាន​​នាំ​យក​អំណោយជា​​គ្រឿង​ឧបភោគ​ បរិភោគ​មួយ​ចំនួនទៅប្រគល់​ជូន​​ផង​ដែរ។ ពិធី​នេះ​បាន​រៀប​ចំ​​នៅ​ក្នុង​បរិវេណ​​​ផ្ទះ​តា​ម៉ុក​ ស្ថិត​ក្នុង​ភូមិ​អូ​រ​ចិញ្ចៀន ឃុំ​អន្លង់​វែង ស្រុក​អន្លង់​

ខេត្ត​ឧត្តរ​មាន​ជ័យ ៖ លោក​ឧត្តម​សេនីយ៍​ត្រី ម៉ែន លី ស្នង​ការ​​នគរ​បាល​ខេត្ត​​បាន​ដឹក​នាំ​ប្រតិ​ភូ​ ​មាន​លោក​អធិការ​នគរ​បាល​​ស្រុក​ទាំង​៥ ព្រម​ទាំង​​មន្ត្រី​ប៉ូលិស​​ខេត្ត​ស្រុក​ជា​ច្រើន​រូប​ទៀត​ អញ្ជើញ​ចុះ​​​​សួរ​​សុខ​ទុក្ខ​​ដល់​ក្រុម​យុវជន​ស្ម័គ្រ​ចិត្ត​​សម្តេច​តេជោ ដែល​កំពុង​បំពេញ​បេសកកម្ម​​វាស់​វែង​ដី​ធ្លី​ជូន​ប្រជា​ពលរដ្ឋ​ និង​បាន​​នាំ​យក​អំណោយជា​​គ្រឿង​ឧបភោគ​ បរិភោគ​មួយ​ចំនួនទៅប្រគល់​ជូន​​ផង​ដែរ។ ពិធី​នេះ​បាន​រៀប​ចំ​​នៅ​ក្នុង​បរិវេណ​​​ផ្ទះ​តា​ម៉ុក​ ស្ថិត​ក្នុង​ភូមិ​អូ​រ​ចិញ្ចៀន ឃុំ​អន្លង់​វែង ស្រុក​អន្លង់​វែង កាល​ពីវេ​លា​ម៉ោង​៨​និង​៣០​នាទី​​ព្រឹក​ថ្ងៃ​ទី​៣០ កញ្ញា ២០១២ ។

កញ្ញា ទូច សុគន្ធី ប្រធាន​ក្រុម​ទី​១០៨​បានឡើង​​អាន​របាយ​ការណ៍​ថា សម្រាប់​​ក្រុម​១០៨​ និង​ក្រុម​១០៩ លទ្ធ​ផល​ក្នុង​ការ​ចុះ​វាស់​វែង​ដី​ធ្លី​ជូន​ប្រជា​ពលរដ្ឋ​​ក្នុង​ភូមិ​ជប់​តា​មោក ឃុំ​លំ​ទង ស្រុក​អន្លង់​​វែង បាន​ចំនួន​៥៦៣​ក្បាល​ដី និង​បំពេញ​សាលាក​បត្រ​បាន​ចំនួន​៤២៨​គ្រួ​សារ ​បើ​គិត​​ពី​ផ្ទៃ​ដី​មាន​ចំនួន​១.៨០០​ហិក​តា ។ ចំពោះ​ជំ​ហ៊ាន​ទី​២​​ក្រុម​យុវជន​ស្ម័គ្រ​ចិត្ត​បាន​ចុះ​វាស់​វែង​នៅ​ភូមិ​ស្រ​ឡៅ​ស្រោង ក្នុង​ឃុំ​​លំ​ទង​ដដែល​នោះ​​បាន​ចំនួន​​៣១៧​ក្បាល​ដី​ និង​បំពេញ​សាលាកបត្រ​​ជូន​ប្រជា​ពលរដ្ឋ​​បាន​ចំនួន​២២៩​គ្រួ​សារ គិត​ជា​ផ្ទៃ​ដី​បាន​ចំនួន​១.០១១​ហិកតា ។

​​ព័ត៌​មាន​លំអិត​នឹ​ង​​ផ្សាយជូន​នៅពេល​ក្រោយ ​នៅ​លើ​ទំព័រកាសែតកោះ​​​សន្តិ​​ភាព និង​​នៅ​​តាម​វិទ្យុ​សំឡេង​កោះ​សន្តិ​ភាព FM 87.75 រាជធានី​ភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕