ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថយន្ត​ដឹក​ទំនិញ​ខ្ពស់​ហួស​ចំណុះ​ក្រឡាប់​កណ្តាល​ក្រុង

13 ឆ្នាំ មុន

ក្រុង​ប៉ោយប៉ែត ៖ រថយន្ត​ដឹក​ទំនិញ​ហួស​ចំណុះ​និង​ខ្ពស់​ខុស​ប្រក្រតី​មួយ​គ្រឿង ​បាន​ក្រឡាប់​ចាក់​ទំនិញ​ចោល​កណ្តាល​ផ្លូវ​នៅ​ចំណុច​ផ្លូវ​បំបែក​ជា​បី​នៃ​ ព្រំ​ប្រទល់​ភូមិ​ពីរ គឺ​ភូមិ​បាលិ​លេយ្យ​និង​ភូមិ​ក្បាល​ស្ពាន សង្កាត់​ប៉ោយ​ប៉ែត ​​កាល​ពី​វេលា​ម៉ោង​២​រសៀល ថ្ងៃ​ទី​១៣ ធ្នូ ។ រថយន្ត​​ដែល​ក្រឡាប់​ចាក់​ទំនិញ​ចោល​​នេះ ​ជា​ប្រភេទ​រថយន្ត​​កូរ៉េ​ ពណ៌ខៀវ ចង្កូត​ស្តាំ​ ពាក់​ស្លាក​លេខ​បន្ទាយ​មាន​ជ័យ 3A-0329 ហើយ​​ការ​ក្រឡាប់​​នេះ​ដែរ ក៏​​ពុំ​​មាន​ពាក់​ព័ន្ធ​ទៅ​នឹង​ការ​បុក

ក្រុង​ប៉ោយប៉ែត ៖ រថយន្ត​ដឹក​ទំនិញ​ហួស​ចំណុះ​និង​ខ្ពស់​ខុស​ប្រក្រតី​មួយ​គ្រឿង ​បាន​ក្រឡាប់​ចាក់​ទំនិញ​ចោល​កណ្តាល​ផ្លូវ​នៅ​ចំណុច​ផ្លូវ​បំបែក​ជា​បី​នៃ​ព្រំ​ប្រទល់​ភូមិ​ពីរ គឺ​ភូមិ​បាលិ​លេយ្យ​និង​ភូមិ​ក្បាល​ស្ពាន សង្កាត់​ប៉ោយ​ប៉ែត ​​កាល​ពី​វេលា​ម៉ោង​២​រសៀល ថ្ងៃ​ទី​១៣ ធ្នូ ។ រថយន្ត​​ដែល​ក្រឡាប់​ចាក់​ទំនិញ​ចោល​​នេះ ​ជា​ប្រភេទ​រថយន្ត​​កូរ៉េ​ ពណ៌ខៀវ ចង្កូត​ស្តាំ​ ពាក់​ស្លាក​លេខ​បន្ទាយ​មាន​ជ័យ 3A-0329 ហើយ​​ការ​ក្រឡាប់​​នេះ​ដែរ ក៏​​ពុំ​​មាន​ពាក់​ព័ន្ធ​ទៅ​នឹង​ការ​បុក ឬ​ប៉ះ​ទង្គិច​ជា​មួយ​អ្វី​ឡើយ ​តែ​​អ្នក​ស្រុក​​និយាយ​ថា ដោយ​សារ​​​ដឹក​ខ្ពស់​ហួស​ហេតុ​ពេក ។

ទោះ​បី​​​ពុំ​បង្ក​​ឱ្យ​មាន​​គ្រោះ​ថ្នាក់​​ទៅ​លើ​អ្នក​ដទៃ​ណា​ម្នាក់​​​ក៏​ពិត​មែន ប៉ុន្តែ​កម្ម​ករ​ម្នាក់​បាន​សន្លប់​ ខណៈ​ពេល​​រថយន្ត​ផ្អៀង​​ប្រុង​ក្រឡាប់​ក៏​​លោត​មក​មុន ហើយ​ត្រូវ​បាន​ក្រុម​កម្ម​ករ​រួម​​ការ​ងារ​នាំ​ទៅ​កាន់​គ្លីនិក​ដែល​នៅ​ក្បែរ​នោះ ។ ក្រោយ​ហេតុ​ការណ៍​​​កើត​ឡើង ម្ចាស់​ទំនិញ​​បាន​យក​រថយន្ត​មួយ​គ្រឿង​ផ្សេង​ទៀត មក​អូស​ទាញ​ឱ្យ​រថយន្ត​​ក្រឡាប់​​នេះ​ងើប​ឈរ​វិញ ។ នេះ​ជា​សំណាង​ល្អ​មួយ​ដែរ ព្រោះ​​ប្រសិន​បើ​ក្រឡាប់​កណ្តាល​ផ្លូវ​ជាតិ​​វិញ ប្រាកដ​ជា​វីវរ​ធំ​ហើយ​ស្រួល​​មិន​ស្រួល​អាច​ប៉ះ​​​ពាល់​ដល់​អ្នក​ទេស​ចរ​បរទេស​​​ផង​ក៏​ថា​​បាន ។

បច្ចុ​ប្បន្ន​​ គេ​សង្កេត​រថយន្ត​ដែល​ដឹក​ទំនិញ​ចេញ​ពី​កន្លែង​​ស្តុក​យក​ទៅ​ដាក់​​បំបែក​ដឹក​តាម​រទេះ​ចូល​​ទៅ​ក្នុង​​ទឹក​ដី​ថៃ គឺ​ជា​ទំនិញ​ចំរុះ​សព្វ​សារ​រពើ​ ហើយ​ការ​ដឹក​ជញ្ជូន​ទំនិញ​នានា មើល​ទៅ​គួរ​ឱ្យ​ខ្លាច ព្រោះ​ដឹក​ខ្ពស់​ជាង​រថយន្ត​ទៅ​ទៀត ។ មាន​កា​រលើក​ឡើង​ថា ចំពោះ​ការ​ដឹក​បែប​នេះ បើ​សមត្ថ​កិច្ច​មិន​មាន​វិធាន​ការ​ទេ ប្រាកដ​ជា​ថ្ងៃ​ណា​មួយ​អាច​មាន​គ្រោះ​ថ្នាក់​ដល់​ភ្ញៀវ​ទេស​ចរ​ជា​​មិន​ខាន ​៕