ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វាយប្រហារ​អត្តឃាត​​នៅ​ភាគខា​ងកើត​អ៊ីរ៉ាក់​ស្លាប់​ទាហាន​11នាក់

15 ឆ្នាំ មុន

មានការ​វាយប្រហារ​​ដោយ​ការ​បំផ្ទុះ​​គ្រាប់​បែក​បង្កប់​ក្នុង​រថយន្តមួយនៅ​ខេត្ត​​ឌីយ៉ា​ឡា ភាគ​ខាងកើត​​ប្រទេស​​អុីរ៉ាក់ កាលពីព្រឹកថ្ងៃទី​​​១៤ មីនា កន្លងមក ។ ការ​វាយប្រហារ​​​ដោយការ​បំផ្ទុះ​​គ្រាប់បែក​​នេះកើតឡើង​នៅ​បរិវេណ​​អគារ​អាជ្ញា​ធ​រ​មូលដ្ឋាន​​ បណ្តាល​ឱ្យ​ស្លាប់ទាហាន​​​១១នាក់ និង​មនុស្ស​​​៣០នាក់​​ទៀត​រងរបួស ។​
ប្រភពព័ត៌​មាន​​​ឱ្យ​​ដឹង​ថា ​ការ​វាយប្រហារ​​នោះ​កើតឡើង​នៅ​ពេល​ជនអត្ត​ឃាត​​បើក​រថ​យន្ត​​មានបង្កប់​គ្រឿង​ផ្ទុះ​​ចូលទៅ​​ក្នុងបរិវេណ​​អគារ​នេះ ។ ​ប្រភពព័ត៌​មាន​​​ដដែល​​ឱ្យ​​ដឹង​​ទៀត​ថា ​​១៥​នាក់​នៃ​អ្នក​របួស​​ទាំង​នោះជា​មន្ត្រី​​រដ្ឋាភិ​បាល៕