ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច​តេ​ជោ ៖ ក្រុង​បាងកក​កុំ​ច្រ​​ឡំ​រវាង​យន្តការ​ទ្វេភាគី​និង​អ្នកចូលរួម​ភាគី​ទី​៣

15 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ សម្តេចអគ្គមហាសេនា​បតីតេជោ​ហ៊ុន សែន ​នាយករដ្ឋ​មន្ត្រីនៃ​ព្រះរាជា​ណាចក្រ​កម្ពុជា បាន​​រិះគន់​យ៉ាង​ខ្លាំង​ចំពោះ​​​រដ្ឋាភិ​បាល​​​ថៃ ​​ដែលហ៊ាន​​និយាយជាមួយ​នឹង​បេសក​ជន​​ពិសេសអង្គការ​​​​យូណេស្កូ និង​ជា​អតីត​​អគ្គ​នាយក​​អង្គការ​​យូណេស្កូ​ លោក​ ​​Koichiro Matsuura ដោយ​ស្នើ​ឱ្យ​​យូណេស្កូ​​ដក​ប្រា​សាទ​ព្រះវិហារ​​ចេញពី​​បញ្ជីបេតិ​កភណ្ឌ​ពិភពលោក ។​ សម្តេច​​​​តេជោនាយករដ្ឋមន្ត្រី​​បានរិះគន់​​យ៉ាង​ខ្លាំង​​​​​បែបនេះ​ចំពោះរដ្ឋាភិបាល​​​ថៃ​ នាព្រឹកថ្ងៃទី​៣ ​មីនា ​ឆ្នាំ​២០១១ ​ក្នុង​ឱកាស​​ដែលសម្តេច​តេជោ និងលោកជំទាវ​​បណ្ឌិត ​អញ្ជើញ​ជាអធិប​តី​​​​ដ៏ខ្ពង់ខ្ពស់​​ក្នុងទិវា​​វប្បធម៌​​​​ជាតិ ​៣ មីនា ​លើកទី​​១៣​ ឆ្នាំ​២០១១ និង​​ចែកពាន​រង្វាន់​ជ័យលាភី​ក្នុង​​​ពិធីបិទមហោស្រព​​សិល្បៈ ​មហាជន​​ទូទាំង​ប្រទេស​​​ឆ្នាំ​២០១១ នៅ​សាល​សន្និសីទ​​ចតុមុខ ។​

សម្តេច​​តេជោនាយករដ្ឋ​មន្ត្រី​​មានប្រសាសន៍​​​បន្ត​ថា​ដំបូងគេ​គ្រាន់តែ​​ជំទាស់​​ជាមួយ​នឹង​​ផែន​ការ​​​គ្រប់គ្រង​​ ប៉ុន្តែ​ដល់​​ពេលលោក​​អតីត​​អគ្គ​​នាយក​​យូណេ​ស្កូ ​មក​ជួប​ជា​មួយខ្ញុំ​ ខ្ញុំភ្ញាក់​​​​ព្រើត​​តែម្តង ។ ​មិនគួរ​​​ជឿ​ឡើយ ​​អ្នកជិត​ខាង​​របស់​យើង​​​ដែលជា​​​អ្នកឈ្លានពាន​​យើង​ ដូច្នេះហើយ​គេ​មិនខ្លាច​នឹង​​​ការ​វាយ​​បំផ្លាញ​​​​​​ប្រាសាទ​​នោះទេ ។ សម្តេច​​​តេជោ​បាន​​ចោទ​សួរ​ថា ​ចុះ​កាលពី​​​ឆ្នាំ​​១៩៥៤ ​ដល់ឆ្នាំ​​១៩៦២ ​តើមកពីការ​ចុះ​បញ្ជី​​​ដែរ​ឬ​? បាន​ជា​មក​ប្លន់​​​យក​ ។ ការ​ជាក់​ស្តែង​គឺវា​ដូច្នេះសូម​ទីក្រុង​​បាងកក​​កុំ​ភ្លេច​​​ថា ពី​ឆ្នាំ​​១៩៥៤ ដល់​១៩៦២ តើ​មកពី​​​​ចុះបញ្ជី​បេតិ​ក​ភណ្ឌ​​ ឬ​​បានជា​អ្នក​​​ឯង​ឈ្លានពាន? រឿង​ដែលធំ​ជាង​គេ​ គឺរឿង​​មកពី​​អ្នកឯង​​ឈ្លានពាន​​​តែប៉ុណ្ណោះ​ ក្នុង​ប្រវត្តិ​សាស្ត្រ​​​ នេះគឺជា​​មហិច្ឆតា​​របស់អ្នក​ឯង អ្នក​ឯង​លើក​​លេស​នេះ លើក​លេស​នោះ​​…​។​

សម្តេចតេជោ​នាយករដ្ឋមន្ត្រី​​​សង្កត់ធ្ងន់​ថា ​ដូច្នេះ​ហើយ​អ្នកដែល​​បាញ់ផ្លោង​​ដាក់​ប្រាសាទ​​ព្រះវិហារ​​​៤១៤​គ្រាប់ វា​ធ្ងន់ណាស់ ​នេះ​ហើយ​​​​ជាសង្គ្រាម​​ពិត មិនគ្រាន់តែ​​សង្គ្រាម​​ឈ្លានពាន​​ទឹក​ដីទេ​ តែជា​សង្គ្រាម​​ប្រឆាំង​​វប្បធម៌​ខ្មែរ ​ហើយ​​សង្គ្រាមនេះ​​បានធ្វើនៅ​ទល់​ដែន និង​ធ្វើ​​នៅលើ​វេទិកា​​​អន្តរជាតិ​យូណេស្កូ​ ។ នេះជា​​អំពើ​ថោក​ទាបបំផុត នៃ​​រដ្ឋាភិបាល​​ថៃ ​បច្ចុប្បន្ន​រដ្ឋា​ភិបាល​​មុន​ៗ គេ​មិន​​​ធ្វើ​​អ៊ីចឹងទេ ។ ​រដ្ឋាភិបាល​​​ថៃ​អាប់ភីស៊ីត ធ្វើសឿង​​ព្រមទទួល​យកអ្នក​សង្កេត​ការណ៍​​ឥណ្ឌូណេ​ស៊ី ហើយសុំ​កម្ពុជា​​​ធ្វើដូចគ្នា ។ ប៉ុន្តែ​​កម្ពុជា​បាន​​និយាយ​​តាំង​ពីថ្ងៃទី​​​១៧ ​កុម្ភៈ ​ម៉្លេះ ​អំពាវ​នាវ​ឱ្យ​​​អាស៊ាន​​បញ្ជូន​​អ្នក​សង្កេត​ការណ៍​​​មក បើថៃ​​មិន​ទទួល​ទេ កម្ពុជា​​ទទួល ។ ​ដល់ថ្ងៃទី​​២០ ​កុម្ភៈ ថៃ​គេប្រាប់​ថា គេ​ទទួល​យក​​​អ្នក​សង្កេ​តការណ៍​​​ឥណ្ឌូណេស៊ីឱ្យ​មក ​សុំ​ឱ្យ​កម្ពុជា​ទទួល​​​ ខ្ញុំ​បាន​ប្រាប់​​ទៅវិញថា មិន​ពិបាកទេ នំ​របស់​​​ហ៊ុន​ សែន ​ហ៊ុនសែន ស៊ី​ខ្លួន​​ឯង​វា​អត់​ទៅ​ពិបាក​ទេ​ ។​

ថ្ងៃទី​​២២ កុម្ភៈ និយាយពី​​​ការបញ្ជូន​អ្នក​សង្កេត​ការណ៍​​​មក​ត្រួតពិនិត្យ​​បទ​ឈប់បាញ់ ស្រាប់តែ​​ថ្ងៃសៅរ៍​កន្លងទៅ​នេះ ប្រធានអាស៊ាន​​បានបញ្ជូន​​​​នូវបែប​បទ​នៃការ​ត្រួតពិនិត្យ និង​កាតព្វ​​កិច្ច​​​របស់​ឥណ្ឌូណេស៊ីយ៉ាង​ម៉េច របស់​ម្ចាស់​ផ្ទះ​​យ៉ាង​ដូចម្តេច? តំបន់ត្រួតពិនិត្យ ​នៅ​ត្រង់​​ណាខ្លះ? ចំណែក​​កម្ពុជា​គឺបាន​ទាក់ទង​ធ្វើ​ការ​​​​ប្រញាប់​​ប្រញាល់​​ជាមួយ​​រដ្ឋមន្ត្រី​​​ការបរទេស រដ្ឋ​មន្ត្រី​​ការពារជាតិ​កម្ពុជា បូកសរុប​មានទាំង​ផែនទី និយាមការ​គ្រប់ទាំង​​អស់នៅ​ថ្ងៃ​អាទិត្យ ។ ខ្ញុំ​​បានផ្តល់នូវ​​ចំណុច​ត្រួតពិនិត្យ​​ចំនួន​១៤​ចំណុច ឱ្យទៅ​​​ឥណ្ឌូណេស៊ីត្រួតពិនិត្យ​ សង្កេតការណ៍ ​​កម្ពុជាបើក​ចំហ​​ទៀត ​បើសិនជា​មានការ​ចាំ​បាច់​​កម្ពុជាផ្តល់​​ជូន​លទ្ធ​ភាព​ឱ្យ រយៈ​ពេល​​​កម្ពុជា​សុំ​​​១២​ខែ ហើយនឹង​​អាច​ពន្យារ​…​។​
ផ្ទុយទៅវិញ ​​នៅឯទីក្រុង​​បាងកក មកដល់​ម៉ោង​​​នេះ គេបាន​និយាយ​ថា រដ្ឋមន្ត្រី​​ការ​បរទេស​​ និងរដ្ឋមន្ត្រី​​ការ​ពារជាតិ គេមិន​​ទាន់​បាន​ជួប​គ្នា​​នៅឡើយ ។  អគ្គ​​បញ្ជា​ការកងទ័ព​​ថៃ​ថា មិនអាច​ឱ្យ​ចូល​​​ត្រួតពិនិត្យ​​នៅខាង​ក្នុង​​បានទេ នៅ​មាន​​​អាថ៌​កំបាំង ។​

បញ្ហានេះ​​ក្រុមប្រឹក្សា​​សន្តិសុខ អ.ស.ប ​បញ្ជូន​មក​អាស៊ាន ​ហើយប្រធាន​​អាស៊ាន បញ្ជូន​​ព័ត៌មាន​​ឱ្យក្រុមប្រឹក្សា​​សន្តិសុខ​ ។ គេ​ថា ឥឡូវថៃ ​គេថា ចរចា​គ្នាសិនជាមួយកម្ពុជា ​សម្តេច​តេជោ​​​នាយករដ្ឋ​មន្ត្រី​​បញ្ជាក់​ថា ​ចង់​ចរចា​អី សូម​ឱ្យ​ឥណ្ឌូណេស៊ី​កោះ​​អញ្ជើញ​…។ កម្ពុជាគ្មាន​​​ចរចា​​ជា​មួយ​អ្នក​ឯង​ទេ ។​ ឱ្យឥណ្ឌូណេស៊ី​​មក​សង្កេត​ការណ៍​​ត្រួតពិនិត្យ​​ដល់​ចរចា​ ចរចា​កម្ពុជា ថៃ វា​មិន​ត្រូវ​ បើ​ដូច្នោះ ​ទាត់ចោល​​​តួនាទី​​​ឥណ្ឌូ​ណេស៊ី​ទៅណា​…?

ថៃ​​បើចង់​​​ចរចា​ជាមួយកម្ពុជា សុំ​ឱ្យ​​ឥណ្ឌូណេ​ស៊ី​​កោះអញ្ជើញ ព្រោះ​ឥណ្ឌូណេស៊ី​​ត្រូវ​​​មាន​កាតព្វ​កិច្ច​ ហើយក៏​បានបញ្ជាក់​​​នៅក្នុង​​លិខិត​​ បើ​សិន​ថៃ​មិន​យល់ព្រម​ សូមឥណ្ឌូណេស៊ី​​បញ្ជូន​​​អ្នក​សង្កេត​ការណ៍មកកាន់កម្ពុជា កម្ពុជា​អត់ត្រូវ​ការជជែក​​ជាមួយ​​ថៃ​តទៅទៀត​​ទេ កន្លែងណា​…? វា​អត់​ត្រូវរឿង ។​

បើ​ឥណ្ឌូ​ណេស៊ី កោះអញ្ជើញ​​កម្ពុជា​ទៅ កម្ពុជា​អត់ជំទាស់​​​ជាមួយប្រធាន​​អាស៊ាន​​​ទេ ប៉ុន្តែ​​​កម្ពុជា​សូម​​អំពាវ​នាវ​​ចំពោះ​ឥណ្ឌូណេស៊ី ​​បើ​ថៃ​​ស្ទាក់ស្ទើរ ​សូម​​ឥណ្ឌូណេស៊ី​បញ្ជូន​​អ្នក​​សង្កេត​​ការណ៍​បន្ទាន់​មក​កម្ពុជា ។​ ​ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ​ ហេតុអី​បានជា​ថៃ​ធ្វើ​អ៊ីចឹង? សម្តេច​តេជោ​​នាយករដ្ឋមន្ត្រី​គូសបញ្ជាក់​​ថា ថៃ​​គេ​​ចង់បង្វិល​​រុញ​សភាពការណ៍​​ឱ្យ​មក​វិញ ។ ​ទៅដល់ក្រុមប្រឹក្សា​​សន្តិសុខ​ ថៃ​នៅតែ​​​ទន្ទេញ​​នៅ​តែ​​ទ្វេភាគី​ ខ្លួនឯង​​ប្រឆាំង​​រហូត ។​ សម្តេច​មាន​ប្រសាសន៍​ថា មិននឹក​​ដល់​ថា មេ​ដឹក​នាំ​ថៃ​ភូត​​ប្រជាជន​ខ្លួន​ឯង​ក្នុង​កម្រិត​ណាទេ ​គេ​អូស.ក​ទៅ​​ក្រុមប្រឹក្សា​​សន្តិសុខបាត់ទៅហើយ ​ត្រឡប់មកវិញ​ និយាយប្រាប់​​​ប្រជាជន​ថា ​ជោគ​ជ័យ ។ ​​ទាញទៅ​ដល់ឥណ្ឌូណេស៊ី​​ទៅ​ហើយ ​នៅ​តែ​​​ជោគជ័យ ​យក​ចុះ​​​ជោគជ័យ​​ហ្នឹង ​ប៉ុន្តែ​​អ្នក​ឯង​​​ត្រូវ​ចេះ​កត់ត្រា នៅថ្ងៃ​ណា​​អ្នក​ឯង​​និយាយ​រឿង​​អី ​ឱ្យចេះ​កត់ត្រា​​មើល ជំហរ​នៅ​ត្រឹមណា វា​ថយ​ដល់​កម្រិត​ណាហើយ ។​

សូម​កុំ​ច្រឡំ​​​រវាង​យន្តការ​​ទ្វេភាគី​​ និងអ្នក​ចូល​រួម​​ដោយភាគីទី​៣​ កម្ពុជា​​បន្ត​ចរចា​​ទ្វេភាគី​​តែ​ក្នុង​​​កម្រិត​នៃ​​បញ្ហា​​ពាណិជ្ជ​កម្ម វិនិយោគ​​ ទេស​ចរណ៍…​។ ប៉ុន្តែ​​បើ​នៅ​តំបន់​ជម្លោះ​គឺត្រូវមាន​​អ្នកទី​​៣ ​ចូល​រួម ។ ថៃ​​កំពុង​​កិកកុក ​ដើម្បី​រៀប​ចំធ្វើ​​​​អីទៀត​ហើយ​..​.​​ការ​ស្នើ​ឱ្យ​​ដក​ពី​បេតិកភណ្ឌ​​ពិភព​លោក​​ក៏ត្រូវ​បាន​ស្នើ​ឱ្យ​​ដក ​ដែល​វាមិនមែន​ជា​ទម្លាប់អន្តរ​ជាតិ។​ ពេលនោះ​​​​លោក Mat-suura គាត់បាន​​​​​ប្រដៅ​​លោកអាប់ភីស៊ិត ​​​និង​​កាស៊ីត​ ភីរម្យ​ ​ថា កុំ​លើក​យ​កពាក្យ​នេះមក​និយាយ​​ទៀត ទៅមិន​រួច​ទេ ។ ​ពេលនោះ​គាត់​ក៏​បាន​​​លើក​នៅ​តំបន់​​ពីរ​របស់​​​អាល្លឺម៉ង់ ​ដោយសារ​វា​បាត់បង់តម្លៃ​ជា​សាកល​​ដែល​គេ​ដក​​​ចេញនោះ ។ ​ឯរឿង​​ប្រាសាទ​ព្រះវិហារ​​មានតម្លៃ​​ជា​សាកល​​គេ​មិន​​​អាច​ដ​ក​ចេញទេ ។​

អាប់ភីស៊ីត អត់បាន​​ប្រាប់ប្រជាជន​​​ថៃ​ទេ ​គេ​ថា នៅ​ជោគជ័យ​​ទៀត អត់​បាន​​និយាយ​ជាមួយ​​អ្នក​សារ​ព័ត៌​មាន​​មួយម៉ាត់​​អំពី​លោក Matsuura កុំ​ឱ្យ​​លើករឿងនោះ​មក​និយាយ​ទៀត ។ ដល់​ពេល​ថ្នាក់ដឹកនាំ​​ថៃ​និយាយ​ថា យូណេស្កូ ទៅ​​តាមគោលដៅ​​ថៃហើយ ​ព្រោះគោល​ដៅ​​ដូច្នេះ​ហើយ ។ នេះ​ទៅជា​ជោគជ័យរហូត ត្រង់​​គេ​ប្រដៅ​​កុំ​ឱ្យលើករឿងនេះ​​មកនិយាយទៀត ​អត់និយាយ​​សោះ​ កុំ​ថា ​បោកប្រាស់​​ពិភព​លោក​​សូម្បី​​តែពលរដ្ឋ​​ថៃ​ខ្លួនឯងក៏​​ថ្នាក់​ដឹកនាំ​ថៃ​​ចេះ​បោក ​ចេះភ​រ ដែរ ។​ សម្តេច​​តេជោ​​នាយក​រដ្ឋ​មន្ត្រី​​បញ្ជាក់​ថា​រឿង​ប្រាសាទព្រះវិហារ រឿង​​មិន​ធម្មតា​ទេ ​គឺរឿង​យូរ​អង្វែង ។

ទាក់ទិន​នឹង​​បញ្ហានេះ ​សម្តេចតេជោ​​​នាយក​រដ្ឋ​មន្ត្រី​​​បានលើកឡើង​​​នូវ​​ការសរសេរ​របស់​​​​សារព័ត៌​មាន​​មួយ (ប្រហែល​​ជា​អត្ថបទ​​ជា​ភាសា​ថៃ…) មានលទ្ធភាព​​៦យ៉ាង​​នៃ​ច្រក​ចេញ ក្នុង​នោះ​​​សម្តេច​ក៏​បាន​លើក​ចំណុច​​ខ្លះៗ​មក​អត្ថាធិ​ប្បាយ​​​ លទ្ធ​ភាព​ទី​១ គឺលទ្ធភាព​ប្រើ​កម្លាំង​​ដើម្បី​​ធ្វើ​​ការ​ដោះស្រាយ​ទឹកដី​​គេ តាមបែប​​ឆ្នាំ​១៩​៤១ ​ដោយ​ផ្អែក​​លើ​ជប៉ុន ។ ផ្អែកលើ​​សន្ធិសញ្ញា​​តូក្យូ ថា យកដីកម្ពុជា ។ ​ប៉ុន្តែ​​ធ្វើបែបនេះ ​មិនបាន​ទេ ព្រោះ​​សូម្បីតែ​​ឆ្នាំ​១៩៤៦ ក៏មានសន្ធិ​សញ្ញា​​​វ៉ាស៊ីន​តោន ដី​នោះ​ក៏​ឱ្យ​មក​កម្ពុជា​វិញ ។ ដូច្នេះ​ថៃ​ក៏​ថា ធ្វើ​មិន​បាន​ទេ ។ ​​លទ្ធ​ភាព​ទី​២ គឺ​ទៅ​តុលា​ការ​អន្តរ​ជាតិ​ ។ ត្រង់​ចំណុច​ហ្នឹង​ថៃ​​ចា​ញ់​កម្ពុជា​ទៀត​ហើយ​ រួច​ក៏​មាន​ជំរើស​បន្ត​ៗ​ទៀត ។ ​សម្តេច​មាន​ប្រសាសន៍​​តែ​ត្រឹម​ប៉ុណ្ណេះ​ថា នៅ​ក្នុង Email របស់​សម្តេច​​ហើយ​អ្នក​​ដែល​ស្រង់​នោះ គឺ​ជា​អ្នក​គិត​គូ​​រ​សេណារី​យ៉ូ…។

សម្តេច​តេជោ​នាយក​រដ្ឋ​មន្ត្រី​បាន​​លើក​ឡើង​​ថា កាស៊ីត ភីរម្យ បាន​​សួរ​សម្តេច​ថា​ តើ​គេ​ចុះ​បញ្ជី​​ស្រះត្រាវទៅ​ក្នុង​បញ្ជី​បេតិក​ភណ្ឌ​​​ទេ​ ។ ខ្ញុំ​ថា​អត់​ជំទាស់​ទេ របស់​ខ្ញុំ​ ខ្ញុំ​ចុះ​ខ្លួន​ឯង ​ប្រាសាទ​ព្រះ​វិហារ ខាង​ស្រះ​ត្រាវ​​របស់​ថៃ ថៃ​ចុះ​ទៅ ។ ថៃ​ចង់​ចុះ​បញ្ជី​ឆ្លង​ដែន​​ ប៉ុន្តែ​យូណេ​ស្កូ​ប្រាប់​ទៅវិញ ថា ចុះ​ឆ្លង​ដែន​​អត់​បាន​ទេ បើ​មិន​ទាន់​កំណត់​​ព្រំ​ដែន​​អត់​ច្បាស់​ផង ។ ​

ខ្ញុំ​​និយាយ​នេះ​មិន​មែន​បង្ក​ភាព​តាន​តឹង​ទេ ប៉ុន្តែ​ខ្ញុំ​​​ចង់​គូស​បញ្ជាក់​​ ព្រោះ​​ភាគី​ថៃ​ជេរ​កម្ពុជា​សឹង​តែ​រាល់​ថ្ងៃ រឿង​ទទួល​​យក​ឥណ្ឌូ​ណេ​ស៊ី ឬ​មិន​ទទួល​​​​គឺ​ជា​រឿង​របស់​ថៃ ឥឡូវ​ឱ្យ​កម្ពុជា​ធ្វើ​​ឱ្យ​ដូច​គេ ។ ​ផ្ទុយ​ទៅវិញ កម្ពុជា​មិន​ត្រឹម​តែ​ធ្វើ​ដូច​ទេ កម្ពុជា​ធ្វើ​ឱ្យ​លើស​អ្នក​ឯង ។ ត្រូវ​​ធ្វើ​ឱ្យ​មាន​តម្លា​ភាព​មើល​ បើ​ធ្វើ​ជា​ចោរ​កុំ​ខ្លាច​ប៉ូលិស​​ ចង់​ជជែក​គ្នា​ក្នុង​បន្ទប់​មិន​ឱ្យ​អ្នក​ដទៃ​ចូល​មើល ​អាច​មាឌ​ធំ​ អាង​វ៉ៃ ​ហ្អេ​…កុំ​​លេង​ក្បួន​ហ្នឹង ។

ឥឡូវ​ទំលាយ​ទ្វារ​ក្រុម​ប្រឹក្សា​សន្តិ​សុខ ​និង អាស៊ាន​​បាន​ហើយ…ហើយ​​អ្នក​ដែល​គេ​មក​​ពិនិត្យ​​មើល​គេ​មិន​មែន​ដោះ​ស្រាយ​រឿង​ព្រំ​ដែន​ទេ​ គេ​មក​មើល​ថា អ្នក​ណា​បាញ់​អ្នក​ណា​​តែ​ប៉ុណ្ណឹង​ទេ​តើ​ ម៉េច​ក៏​​ខ្លាច​ម៉្លេះ? រឿង​បញ្ហា​ព្រំ​​ដែន​​​វា​ជា​រឿង​មួយ​ទៀត ឥឡូវ​ច្បាស់​លាស់​ហើយ​គឺ​តុលា​ការ​យុត្តិ​ធម៌​​អន្តរ​ជាតិ​​ក្រុង​ឡា​អេ​​បក​ស្រាយ​​ សាល​ក្រម​ ខ្ញុំ​សង្ឃឹម​ថា មេដឹក​នាំ​ថៃ គួរ​កុំ​ឈ្លក់​​ទឹក​មាត់​ច្រើន​ពេក ​បើ​សិន​ជា​ជ្រុល​និយាយ និយាយ​ឱ្យ​វា​អស់​​រឿង​តែ​ម្តង​ទៅ ស្នើ​ យូណេស្កូ​ដក​ចេញ​គេ​មិន​ព្រម​ទេ ​ប្រាប់​ប្រជា​ពល​រដ្ឋ​របស់​ខ្លួន​ឱ្យ​ត្រង់ៗ​ទៅ ប៉ុន្តែ​មិន​ហ៊ាន​​និយាយ​​គិត​តែ​យូណេ​ស្កូ តាម​ឯ​ង​ទាំង​អស់ ជោគ​ជ័យ​រហូត…។ ​ពួក​អាវ​លឿងជេរ​​​​ត្រឹម​ត្រូវ…​រដ្ឋា​ភិ​បាល​បោក​ប្រាស់​​ ឥឡូវ​ពួក​អាវ​លឿង​ស្រាវជ្រាវ​ឃើញ​​ពិត​វា​និយាយ​ពិត៕