ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អូម៉ង់​ផ្លាស់​ប្តូរ​រដ្ឋ​មន្ត្រី​2​រូប​ក្រោយ​ភាព​ចលា​ចល

15 ឆ្នាំ មុន

ប្រទេស​អូម៉ង់​កាល​ពី​ថ្ងៃ​ទី​៥ មីនា បាន​ផ្លាស់​ប្តូរ​រដ្ឋ​មន្ត្រី​២​រូប​ក្រោយ​ចលា​ចល​នា​ពេល​ថ្មីៗ​នេះ​ក្នុង​ប្រទេស​នោះមក​។ ប្រទេស​អូម៉ង់​ដែល​តាម​ធម្មតា​តែ​ងមាន​ភាព​ស្ងប់​ស្ងាត់​នោះ​ទើប​រង​ការ​បោក​បក់​នៃ​ខ្យល់​បដិ​វត្តន៍​អារ៉ាប់​។ ឧត្តម​សេនីយ៍​ស៊ុល​តង់​ អ៊ីបន៍​ម៉ូ​ហា​ម៉េដ អាល់​ណា​អា​ម៉ា​នី ត្រូវ​បាន​តែង​តាំង​ជា​រដ្ឋ​មន្ត្រី​ព្រះ​បរម​រាជ​វាំង​ជា​តំណែង​មួយ​ទទួល​បន្ទុក​ខាង​សន្តិ​សុខ​ដោយ​ជំនួស​ឧត្តម​សេនីយ៍​អា​លី​ អ៊ីប​ន៍​ម៉ាដ​ជីដ ហើយ​លោក​ហ៊ីឡាល់ អាល់​ប៊ុស​សៃ​អ៊ីឌី​ ក្លាយ​ជា​រដ្ឋ​មន្ត្រី​​ខុទ្ទ​កា​ល័យ​​ព្រះ​មហា​ក្សត្រ​ជំនួស​លោក​អាលី​អ៊ីបន៍​ហាមូដ​។
មនុស្ស​ប្រមាណ​ជា​២០០​នាក់​បាន​បន្ត​ធ្វើ​បាតុ​កម្ម​កាល​ពី​ថ្ងៃ​ទី​៥​ មីនា រយៈ​ពេល​៧​ថ្ងៃ​
ជាប់ៗ​គ្នា​ ហើយ​នៅ​មុខ​​ទី​ស្នាក់​ការ​របស់​ CHOURA ជា​ក្រុម​ប្រឹក្សា​ពិគ្រោះ​យោ​បល់​របស់​អូ​ម៉ង់​។ បាតុ​កម្ម​ទ្រង់​ទ្រាយ​តូច​នានា​ក៏​កើត​មាន​ដែរ​នៅ​ទី​ក្រុង​សាឡាហ៍​ជា​ទី​ក្រុង​សំខាន់​នៅ​ភាគ​ខាង​ត្បូង​ប្រទេស​នៅ​ទី​ក្រុង​ SOUR និង​នៅ​ទី​ក្រុង​ SOHRAR ជា​ទី​ក្រុង​កំពង់​ផែ​មួយ​នៅ​ភាគ​ខាង​​ជើង​ប្រទេស​ ដែល​នៅ​ទី​នោះ​មនុស្ស​៦​នាក់​បាន​ត្រូវ​ស្លាប់​កាល​ពី​ថ្ងៃ​ទី​២៧ កុម្ភៈ​កន្លង​មក​នេះ​ក្នុង​ឱកាស​នៃ​ការ​ប៉ះ​ទង្គិច​គ្នា​ជាមួយ​កង​កម្លាំង​សន្តិ​សុខ​។ ដើម្បី​ធ្វើ​ឱ្យ​មាន​ភាព​ស្ងប់​ស្ងាត់​វិញ​ក្នុង​ប្រទេស​ព្រះ​ចៅ​កា​ប៊ូស​សន្យា​បង្កើត​ការ​ងារ​ចំនួន​៥០.០០០​ ផ្តល់​​ប្រាក់​ប្រចាំ​ខែ​៣៩០​ដុល្លារ​ក្នុង​ម្នាក់​ដល់​ពួក​អ្នក​អត់​ការ​ងារ​ធ្វើ ហើយ​ពង្រីក​អំណាច​របស់​CHOURA ។​
ប្រទេស​អូ​ម៉ង់​ដែល​គណ​បក្ស​នយោ​បាយ​ទាំង​ឡាយ​ត្រូវ​ហាម​ឃាត់​គឺ​ជា​សម្ព័ន្ធ​មិត្ត​យោធា និង​នយោ​បាយ​គន្លឹះមួយ​​របស់​ក្រុង​វ៉ា​សីុន​តោន​ក្នុង​តំបន់ ៕