ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដឹង​មូលហេតុ​បុរស​ម្នាក់​សរសេរ​បដារ​ជូនពរ​សម្តេច ហ៊ុន សែន អាយុ​500​ឆ្នាំ​ហើយ​(​មាន​វី​ដេ​អូ​)

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​ដោយសារ​តែ​ចង់បាន​ល្បីឈ្មោះ​ខ្លាំង​ពេក​ពេក បាន​ស្ពាយ​បដារ​មួយ​ផ្ទាំង​ធំ​ដែល​មាន​សរសេរ​ពាក្យ​ថា «​ជូនពរ​សម្តេច ហ៊ុន សែន អាយុ​៥០០​ឆ្នាំ​» ដើរ​តាម​ផ្លូវ​សារ​ធារ​ណៈ​នៅ​គ្រប់​ទិស​ទី​នៅ​ក្នុង​រាជធានី​ភ្នំពេញ​នា​ពេល​កន្លង​មក​នោះ​នៅ​ពេល​នេះ​ដែរ​រុ​ប​គាត់​ត្រូវ​បាន​កម្លាំង​មាន​សម្ថ​កិច្ច​ចាប់​ឃាត់ខ្លួន​ហើយ ។…

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​ដោយសារ​តែ​ចង់បាន​ល្បីឈ្មោះ​ខ្លាំង​ពេក​ពេក បាន​ស្ពាយ​បដារ​មួយ​ផ្ទាំង​ធំ​ដែល​មាន​សរសេរ​ពាក្យ​ថា «​ជូនពរ​សម្តេច ហ៊ុន សែន អាយុ​៥០០​ឆ្នាំ​» ដើរ​តាម​ផ្លូវ​សារ​ធារ​ណៈ​នៅ​គ្រប់​ទិស​ទី​នៅ​ក្នុង​រាជធានី​ភ្នំពេញ​នា​ពេល​កន្លង​មក​នោះ​នៅ​ពេល​នេះ​ដែរ​រុ​ប​គាត់​ត្រូវ​បាន​កម្លាំង​មាន​សម្ថ​កិច្ច​ចាប់​ឃាត់ខ្លួន​ហើយ ។ ការ​ចាប់​ឃាត់ខ្លួន​នេះ​ដែរ​បាន​ធ្វើ​ឡើង​កាលពី​វេលា​ម៉ោង​​​១២​និង​៤៥​នាទី​ថ្ងៃត្រង់ ថ្ងៃ​ទី​១៤ ខែកញ្ញា ឆ្នាំ​២០១៧ នៅ​ចំណុច​ខាង​មុខ​អង្គភាព​ប្រឆាំង​អំពើ​រ​​​ពុក​រលួយ ផ្លូវ​ព្រះ​នរោត្តម ក្នុង​សង្កាត់​ជ័យ​ជំនះ ខណ្ឌដូនពេញ ។

តាម​ប្រភព​ព័ត៌មាន​ពី​នគរបាល​បាន​ប្រាប់​ឱ្យ​ដឹង​ថា បុរស​ម្នាក់​ដែល​ឃាត់ខ្លួន​មានឈ្មោះ ងួ​ន រ៉ា​ដា អាយុ​៣៤​ឆ្នាំ មុខរបរ​ម្ចាស់​យានដ្ឋាន​ជួសជុល​រថយន្ត​យីហោ «​ប្រាយ​ឌែ​ន កា​រ៉ា​ស់​» មាន​ទីលំនៅ​ផ្ទះ​លេខ​៨៨៦ ផ្លូវ​លេខ​៣៦៩ ភូមិ​ចំពុះក្អែក សង្កាត់​ព្រែក​ថ្មី ខណ្ឌ​ច្បារ​អំពៅ ។ មុន​ពេល​កើតហេតុ​​​​​កម្លាំង​សមត្ថកិច្ច​បានឃើញ​បុរស​ម្នាក់​ខាងលើ​ដើរ​ស្ពាយ​បដារ​ដ៏​ធំ​មួយ​ដែល​សរសេរ​ពា​ក្ស​ថា «​ជូន​ពរ​សម្តេច ហ៊ុន សែន អាយុ​៥០០​ឆ្នាំ​» ដើរ​តាម​ផ្លូវ​ដោយ​មានការ​ងឿងឆ្ងល់​ក៏​ឃាត់ខ្លួន​ធ្វើការ​សួរ​នាំ​តែ​ម្តង ។

តាម​ប្រភព​ដែល​បាន​ប្រាប់​បន្ត​ទៀត​ថា ការ​ស្ពាយ​បដារ​ដែល​មាន​សរសេរ​ពាក្យ​ថា «​ជូនពរ​សម្តេច ហ៊ុន សែន អាយុ​៥០០​ឆ្នាំ​» គឺ​ធ្វើ​ឡើង​ដោយសារ​តែ​រូប​គាត់​ចង់​ល្បីឈ្មោះ​ខ្លាំង​ប៉ុណ្ណោះ ដោយ​ក្នុង​រយៈពេល​ជិត​មួយ​ខែ​នេះ​រូប​គាត់​តែងតែ​ស្ពាយ​បដារ​ខាងលើ​តាម​មធ្យោបាយ​ដោយ​ជិះ​ម៉ូតូ ជិះ​កង់ និង​ដើរ​ដោយ​ថ្មើរជើង​ក៏​មាន​ទៅ​តាម​ផ្លូវ​សារ​ធារ​ណៈ​គ្រប់​ទិស​ទី​នៅ​ក្នុង​រាជធានី​ភ្នំពេញ មិនតែប៉ុណ្ណោះ​​​​​​ក៏​ធ្វើ​ឱ្យ​មានការ​ភ្ញាក់ផ្អើល​ទៅ​ដល់​ប្រជាពលរដ្ឋ​ជា​ច្រើន​នៅ​តាម​ដងផ្លូវ​មានការ​ចាប់​​អារ​ម្មណ៍ និង​នាំ​គ្នា​ថត​បង្ហោះ​លើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ផ្ទាល់ខ្លួន​ផង​ដែរ ។

ប្រភព​ដដែល​ក៏​បាន​ប្រាប់​បន្ត​ទៀត​ថា ហេតុតែ​ចង់​ល្បីឈ្មោះ​ខ្លាំង​នោះ​បុរស​ម្នាក់​នេះ​ក៏​ធ្លាប់​បាន​ធ្វើ​រឿង​ប្លែក​ៗ​មួយ​ចំនួន​ផង​ដែរ​នៅ​ឯ​ស្រុក​របស់​គាត់ ដោយ​ធ្លាប់​ធ្វើ​ទូក និង​ជីក​ស្រះ​ទឹក​ក្បាល​ប្រវែង​១២​ម៉ែត្រ និង​បណ្តោយ​ប្រវែង​២៥​ម៉ែត្រ​តែ​ម្នាក់ឯង​ក្នុង​រយៈពេល​២​ឆ្នាំ​ម្តង​រួច​មក​ហើយ ដោយ​​​ធ្វើ​ឱ្យ​អ្នកស្រុក​មានការ​កោត​ស​សើរ​យ៉ាង​ខ្លាំង​ផង​ដែរ និង​លើក​នេះ​ដែរ​ក៏​រូប​គាត់​នៅ​ចង់​ល្បី​បន្ថែម​​​ទៀត​ក៏​ធ្វើ​បដារ​ដោយ​មាន​សរសេរ​ពាក្យ​ថា «​ជូនពរ​សម្តេច ហ៊ុន សែន អាយុ​៥០០​ឆ្នាំ​» ដើរ​តាម​​​ផ្លូវ​ក៏​ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​ធ្វើការ​ឃាត់ខ្លួន​តែ​ម្តង ។ ក្រោយ​ពេល​ឃាត់ខ្លួន និង​សាកសួរ​ដឹង​​មូលហេតុ​រួច​ហើយ​សមត្ថកិច្ច​ក៏​បាន​ធ្វើការ​ដកហូត​បរដា​មួយ​ផ្ទាំង​នោះ​ទុក និង​ធ្វើការ​ណែនាំ​ធ្វើ​​​កិច្ចសន្យា រួច​ឱ្យ​ក្រុម​គ្រួសារ​មក​ធ្វើការ​ធានា​យក​ត្រឡប់​ទៅ​ផ្ទះ​វិញ​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ