ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នគរបាល​ចរាចរណ៍​ខេត្តក្រចេះ បន្ត​លើ​កម្ពស់​ច្បាប់​ចរាចរណ៍

6 ឆ្នាំ មុន
  • ក្រចេះ

ខេត្តក្រចេះ ៖ ដើម្បី​លើកកម្ពស់​សណ្តាប់ធ្នាប់ និង​សុវត្ថិភាព​ចរាចរណ៍​លើ​គ្រប់​មធ្យោបាយ ទាំង​ផ្លូវគោក និង​ផ្លូវទឹក ក្នុង​ឱកាស​នៃ​ពិធី​កាន់បិណ្ឌ និង​ភ្ជុំបិណ្ឌ នគរបាល​ចរាចរណ៍ និង​សណ្តាប់ធ្នាប់…

ខេត្តក្រចេះ ៖ ដើម្បី​លើកកម្ពស់​សណ្តាប់ធ្នាប់ និង​សុវត្ថិភាព​ចរាចរណ៍​លើ​គ្រប់​មធ្យោបាយ ទាំង​ផ្លូវគោក និង​ផ្លូវទឹក ក្នុង​ឱកាស​នៃ​ពិធី​កាន់បិណ្ឌ និង​ភ្ជុំបិណ្ឌ នគរបាល​ចរាចរណ៍ និង​សណ្តាប់ធ្នាប់ បាន​អនុវត្ត​លើ​ទិស​ដៅ​ផែនការ​ជា​ច្រើន​ចំណុច ហើយ​ផែនការ​សកម្មភាព​ទាំងនោះ ក៏​កំពុង​តែ​ត្រូវ​អនុវត្ត​ជា​ប្រចាំ​ផង​ដែរ ។
ស្នងការ​រង​ទទួល​បន្ទុក​សណ្តាប់ធ្នាប់ លោក​ឧត្តមសេនីយ៍ត្រី ហន ប៉ូច បាន​ឲ្យ​ដឹង​ថា នគរបាល​ជំនាញ​ចរាចរណ៍​ផ្លូវគោក បាន​នឹង​កំពុង​តែ​រឹត​បន្តឹង​សុវត្ថិភាព​ចរាចរណ៍ ដោយ​ក្នុង​បាន​សហការ​ជាមួយ​មន្ទីរ​ជំនាញ​ពាក់​ព័​ន្ថ ចុះ​ពិនិត្យ​រថយន្តឈ្នួល​គ្រប់​ប្រភេទ ដែល​ជា​មធ្យ​បាយ​ចាំបាច់​សម្រាប់​ដឹក​ជញ្ជូន​អ្នកដំណើរ​នៅ​តាម​គោលដៅ​ដើម​ទី នៅ​គ្រប់​ចំណតរថយន្ត​តាម​ស្រុក និង​ខេត្ត លើ​លក្ខណៈ​បច្ចេកទេស​ឲ្យ​បាន​ត្រឹមត្រូវ មុន​នឹង​អនុញ្ញាត​ឲ្យ​ធ្វើ​ដំណើរ ។

ក្រៅពី​នោះ នគរបាល​ជំនាញ​ចរាចរណ៍ បាន​រឹត​បន្តឹង​លើ​ការ​ប្រើប្រាស់​ល្បឿន ក៏​ដូច​ជា​ការ​បើកបរ​ក្រោម​ឥទ្ធិពល​ជាតិ​ស្រវឹង​នៅ​ពេល​យប់ ។ ដែល​សកម្មភាព​នេះ បាន​អនុវត្ត​នៅ​តាម​គោលដៅ​យុទ្ធសាស្ត្រ​មួយ​ចំនួន ដែល​កំណត់​ដោយ​គណៈ​បញ្ជាការ​ឯកភាព​ខេត្ត ។ លើស​ពី​នោះ ក៏​មានការ​ចុះ​រៀបចំ​សណ្តាប់ធ្នាប់​នៅ​តាម​ទី​សាធារណៈ វត្ត​អារាម ក៏​ដូច​ជា​ការ​ចុះ​សម្រួល​ចរាចរណ៍ នៅ​តាម​ស្ពាន ថ្នល់ ដែល​មាន​លក្ខណ៍​តូច​ចង្អៀត​ផង​ដែរ ។

ដោយឡែក​ចំពោះ​ស្ថានភាព​ចរាចរណ៍​ផ្លូវទឹក ក៏​ត្រូវ​បាន​លោក​ឧត្តមសេនីយ៍ត្រី ហន ប៉ូច បញ្ជាក់​ថា ជា​ច្រើន​លើក​ច្រើន​សារ កម្លាំង​នគរបាល​ចរាចរណ៍​ផ្លូវទឹក សហការ​ជាមួយ និង​មន្ត្រី​នៃ​មន្ទី​សារ​ធា​រណៈការ បាន​ចុះ​ពិនិត្យ​មើល​ជល​ចក្រយានយន្ត នៅ​តាម​កំ​ពង​ដ​ចម្លង​ទាំង​១១​កន្លែង ទៅ​ទូ​ទាំង​ខេត្ត មិន​ថា​តែ​នៅ​ថ្ងៃ​ធម្មតា ឬ​ថ្ងៃ​មានបុណ្យ​ទាន​នោះ​ទេ ។

លោក​ឧត្តមសេនីយ៍ត្រី​បញ្ជាក់​ថា ក្នុង​សកម្មភាព​របស់​កម្លាំង​នគរបាល​ជំនាញ​ចរាចរណ៍​ផ្លូវទឹក បាន​ចុះ​ទៅ​អប់រំ​ណែនាំ​ឲ្យ​ម្ចាស់​ជល​ចក្រយានយន្ត ឬ​ក៏​ម្ចាស់​អាជីវកម្ម កំពង់ដ​ចម្លង ពី​វិធានការ​ការពារ​សុវត្ថិភាព​ដល់​អ្នក​ធ្វើ​ដំណើរ​ចៀសវាង​កុំ​ឲ្យ​មាន​បញ្ហា​គ្រោះថ្នាក់ លើ​លក្ខណ៍​បច្ចេកទេស​ជល​ចក្រយាន ដោយ​មាន​បំពាក់​នូវ​សម្ភារ​សុវត្ថិភាព​សង្គ្រោះ​ដូច​ជា ពោង អាវ​ពោង ព្រមទាំង​បំពង់​ពន្លត់​អគ្គិភ័យ ពិសេស​នោះ​គឺ​ការ​ផ្ទុក​មិន​ឲ្យ​លើស​ចំណុះ​កំណត់ ។

លោកស្នងការ​រង​បាន​លើក​ឡើង​ថា កន្លង​មក បើ​ទោះបីជា​ស្ថានភាព ការ​ជិះ​ឆ្លង​របស់​ពលរដ្ឋ​ធ្វើ​ដំណើរ​តាម​ទូក សាឡា​ង នៅ​តាម​កំពង់ដ​ចម្លង នៅ​មិន​ធ្លាប់​កើត​មាន​គ្រោះថ្នាក់​ណាមួយ​បែប​ណា​ក្តី តែ​អាជ្ញាធរ​នៅ​តែ​មាន​វិធានការ​ចុះ​រឹត​បន្តឹង​លើ​សុវត្ថិភាព​ធ្វើ​ដំណើរ​ទៅ​មក​ជា​បន្តបន្ទាប់ នៅ​គ្រប់​អាជីវកម្ម​កំពង់ចម្លង ដើម្បី​បង្ការ​នៅ​រាល់​គ្រោះថ្នាក់​ដែល​កើតឡើង​ជាយថាហេតុ​ណាមួយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ