ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចុះ​ចែក​ខិតប័ណ្ណ​ដល់​ម្ចាស់​យានយន្ត និង​ណែនាំ​ច្បាប់​ចរាចរណ៍

6 ឆ្នាំ មុន
  • រតនគិរី

ខេត្តរតនគិរី ៖ លោក មឿង សា​រិ​ទ្ធ ប្រធាន​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក បាន​សហការ​ជាមួយ​មន្ទី​សាធារណៈការ និង​ដឹក​ជញ្ជូន​ខេត្តរតនគិរី ចុះ​ចែក​ខិតប័ណ្ណ​ដល់​ម្ចាស់​រថយន្ត​រត់​តាក់ស៊ី រថយន្តក្រុង…

ខេត្តរតនគិរី ៖ លោក មឿង សា​រិ​ទ្ធ ប្រធាន​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក បាន​សហការ​ជាមួយ​មន្ទី​សាធារណៈការ និង​ដឹក​ជញ្ជូន​ខេត្តរតនគិរី ចុះ​ចែក​ខិតប័ណ្ណ​ដល់​ម្ចាស់​រថយន្ត​រត់​តាក់ស៊ី រថយន្តក្រុង រថយន្ត​លក្ខណៈ​គ្រួសារ និង​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ ក្នុង​ឱកាស​កាន់បិណ្ឌ និង​ភ្ជុំបិណ្ឌ​ខាង​មុខ​នេះ អំពី​សុ​វត្ថ​ភាព​ក្នុង​ការ​ធ្វើ​ដំណើរ​ទៅ​ទី​ជិត​ទី​ឆ្ងាយ ។ ការ​ដឹកនាំ​ចុះ​ចែកចាយ​នេះ បាន​ធ្វើ​ឡើង​នៅ​ព្រឹក​ថ្ងៃ​ទី​១៣ ខែកញ្ញា ឆ្នាំ​២០១៧ ។ ១.​បើកបរ​កុំ​ពិសារ​គ្រឿង​ស្រវឹង ២.​កុំ​បើកបរ​លើស​ល្បឿន​កំណត់ ៣.​បើកបរ​ត្រូវ​ពាក់​ខ្សែក្រវាត់​សុ​វត្តិភាព ៤.​បើកបរ​ត្រូវ​ពាក់មួក​សុ​វត្តិភាព ៥.​បើកបរ​ត្រូវ​ចេះ​អធ្យាស្រ័យ​ឲ្យ​គ្នា​ទៅ​វិញ​ទៅ​មក ។ លោក​បន្ត​ថា អាយុជីវិត​របស់​លោក​អ្នក និង​អ្នក​ដទៃ គឺ​អាស្រ័យ​លើ​លោក​អ្នក ចេះ​គោរព​ច្បាប់​ចរាចរណ៍ ចេះ​អធ្យាស្រ័យ​គ្នា ដូច​ពាក្យស្លោក​មួយ​ឃ្លា​របស់ សម្តេច​អគ្គសេនាបតី​តេ​ជោ ហ៊ុន សែន ថា “​ថ្ងៃនេះ​ថ្ងៃស្អែក កុំ​ឲ្យ​មាន​គ្រោះថ្នាក់​ចរាចរណ៍ ” ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ