ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តែមួយពព្រិចភ្នែក…មនុស្ស​ប្រុស​ស្រី​៣​នាក់​បាន​…..

6 ឆ្នាំ មុន
  • កំពត

ខេត្តកំពត ៖ មនុស្ស​ប្រុស​ស្រី​បី​នាក់​បាន​ជួប​គ្រោះថ្នាក់​ចរាចរ ស្ត្រី​ម្នាក់​បាន​ស្លាប់​នៅ​នឹង​កន្លែង​កើតហេតុ និង​មនុស្ស​ប្រុស​ពីរ​នាក់​ទៀត​រង​របួសធ្ងន់ កាលពី​វេលា​ម៉ោង​២១​និង​១៥​នាទី​យប់ ថ្ងៃ​ទី​១៣ ខែកញ្ញា ឆ្នាំ​២០១៧ នៅ​លើ​កំណាត់​ផ្លូវ​លេខ​៧៣៥…

ខេត្តកំពត ៖ មនុស្ស​ប្រុស​ស្រី​បី​នាក់​បាន​ជួប​គ្រោះថ្នាក់​ចរាចរ ស្ត្រី​ម្នាក់​បាន​ស្លាប់​នៅ​នឹង​កន្លែង​កើតហេតុ និង​មនុស្ស​ប្រុស​ពីរ​នាក់​ទៀត​រង​របួសធ្ងន់ កាលពី​វេលា​ម៉ោង​២១​និង​១៥​នាទី​យប់ ថ្ងៃ​ទី​១៣ ខែកញ្ញា ឆ្នាំ​២០១៧ នៅ​លើ​កំណាត់​ផ្លូវ​លេខ​៧៣៥ ត្រង់​ចំណុច​ផ្លូវបំបែក​ជា​បួន​មុខ​សាលារៀន​ចិន (​គួ​ង​យ៉ុ​ក​) ក្បែរ​គល់​ស្ពាន​ព្រែក​កំពង់បាយ​ប៉ែក​ខាងកើត ស្ថិត​ក្នុងភូមិ​កំពង់បាយ​ខាងជើង សង្កាត​កំពង់បាយ ក្រុង​កំពត ។
សមត្ថកិច្ច​ចរាចរណ៍​មូលដ្ឋាន បាន​ឲ្យ​ដឹង​ថា រថយន្ត​បង្ក​ពណ៌​ទឹកប៊ិច ពាក់​ស្លាក​លេខ កំពត ១A-១៨០៤ បើកបរ​ដោយ​ឈ្មោះ អៅ ឃាង ភេទ​ប្រុស អាយុ​៥២​ឆ្នាំ មាន​ទីលំនៅ​ភូមិ​កំពង់បាយ​ខាងជើង សង្កាត់​កំពង់បាយ ក្រុង​កំពត ។

រថយន្ត​បើកបរ​ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង លុះដល់​ចំណុច​កើតហេតុ រថយន្ត​បាន​បត់​ឆ្វេង​ក៏​បាន​បុក​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​សេ​១២៥ ពណ៌​ខ្មៅ​ពាក់ ស្លាក​លេខ កំពត ១H-៨២០៤ ដែល​បើកបរ​ដោយ​ឈ្មោះ អៀម សុភ​គ្រ័ ភេទ​ប្រុស អាយុ​១៨​ឆ្នាំ មាន​ទីលំនៅ​ភូមិ​អណ្តូង​ជី​ម៉ឺន ឃុំ​កំពង់​គ្រែង ស្រុក​ទឹកឈូ (​រង​របួសធ្ងន់​) និង​អ្នក​រួម​ដំណើរ​២​នាក់​ទៀត ទី​១.​ឈ្មោះ សៅ ភេទ​ប្រុស អាយុ​១៤​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ឃុំ​ជាមួយ​គ្នា​ខាងលើ និង​ទី​២.​ឈ្មោះ ហៃ ស ភេទ​ស្រី អាយុ​៣៣​ឆ្នាំ ត្រូវជា​សាច់ញាតិ​របស់​អ្នកបើកបរ​ម៉ូតូ មាន​ទីលំនៅ​ភូមិ​ស្ថានីយ សង្កាត់​ស្វាយ​អាត់ ក្រុង​ពោធិ៍សាត់ ខេត្តពោធិ៍សាត់ ស្ត្រី​អ្នក​រួម​ដំណើរ​ម្នាក់​នេះ បាន​ស្លាប់​ភ្លាម​ៗ​នៅ​នឹង​កន្លែង​កើតហេតុ ។

ចំណែក​ប្រុស​ៗ២​នាក់​បាន​រង​រង​បួស​ធ្ងន់ ត្រូវ​បាន​ដឹក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្តកំពត ម៉ូតូ​ជន​រង​គ្រោះ​បើកបរ​ក្នុង​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង ហើយ​ទាំង​បី​នាក់​ពុំ​មាន​ពាក់មួក​សុវត្ថិភាព​ទេ ។ សមត្ថកិច្ច​ចរាចរណ៍​បាន​ឲ្យ​ដឹង​ទៀត​ថា រថយន្ត និង​ម៉ូតូ​ខូចខាត​កំរិត​ស្រាល​ទាំង​ពីរ​គ្រឿង ហើយ​ក្រោយ​ពី​សមត្ថកិច្ច​ធ្វើការ​វាស់វែង​រួច ក៏​បាន​ប្រគល់​សាកសព​ជូន​ក្រុម​គ្រួសារ​ឲ្យ​យក​ទៅ​រៀបចំ​ធ្វើបុណ្យ​តាម​ប្រពៃណី ។ ចំណែក​យានយន្ត​ទាំង​ពីរ​គ្រឿង​សមត្ថកិច្ច​ចរាចរណ៍​បាន​នាំ​យក​ទៅ​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ក្រុង ទុក​ដោះស្រាយ​តាម​ផ្លូវច្បាប់​នៅ​ពេល​ក្រោយ​ជាមួយ​គ្រួសារ​ជន​រង​គ្រោះ ៕

 

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ