ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ​.​ជ​.​ប​ ៖ ​រយៈពេល​១៣​ថ្ងៃ​ គ​.​ជ​.​ប ​ធ្វើ​បច្ចុប្បន្នភាព​ និង​ចុះ​បោះ​ឆ្នោត​បាន​ជិត​៨​លាន​នាក់​

6 ឆ្នាំ មុន
  • ភ្នំពេញ

​រាជធានី​ភ្នំពេញ​ ៖ គិត​ត្រឹម​រយៈពេល​១៣​ថ្ងៃ ចាប់ពី​ថ្ងៃ​ទី​១-១៣ ខែកញ្ញា គណៈកម្មាធិការ​ជាតិ​​រៀបចំ​ការ​បោះ​ឆ្នោត ហៅ​កាត់​ថា (​គ​.​ជ​.​ប​) បាន​ធ្វើ​ប​ច្ចុ​ប្បន្ន​ភាព​បញ្ជី​ឈ្មោះ​បោះ​ឆ្នោត​និង​ចុះ​ឈ្មោះ​បាន​ចំនួន ៧,៩៥០,៧១៦​នាក់​…

​រាជធានី​ភ្នំពេញ​ ៖ គិត​ត្រឹម​រយៈពេល​១៣​ថ្ងៃ ចាប់ពី​ថ្ងៃ​ទី​១-១៣ ខែកញ្ញា គណៈកម្មាធិការ​ជាតិ​​រៀបចំ​ការ​បោះ​ឆ្នោត ហៅ​កាត់​ថា (​គ​.​ជ​.​ប​) បាន​ធ្វើ​ប​ច្ចុ​ប្បន្ន​ភាព​បញ្ជី​ឈ្មោះ​បោះ​ឆ្នោត​និង​ចុះ​ឈ្មោះ​បាន​ចំនួន ៧,៩៥០,៧១៦​នាក់​ នៅ​រា​ធានី​-​ខេត្ត​ទាំង​២៥​។

​លោក ទេព នី​ថា អគ្គលេខាធិការ គ​.​ជ​.​ប​ ​បាន​លើក​ឡើង​ក្នុង​កិច្ចប្រជុំ​ជាមួយ​ភាគី​ពាក់ព័ន្ធ​ស្តី​​ពី​ដំណើរការ​ប្រព្រឹត្តិ​ទៅ​នៃ​ការ​ធ្វើ​បច្ចុប្បន្នភាព​បញ្ជី​បោះ​ឆ្នោត និង​ការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត នៅ​តាម​ឃុំ​-​សង្កាត់ បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​១៤ ខែកញ្ញា នៅ​ទីស្តីការ​ គ​.​ជ​.​ប ថា​លទ្ធ​ផល​បណ្តោះអាសន្ន​នៃ​ការ​ចុះ​ធ្វើ​បច្ចុប្បន្នភាព​បញ្ជី​ឈ្មោះ​បោះ​ឆ្នោត និង​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ក្នុង​រយៈពេល ១៣​ថ្ងៃ ទទួល​ប្រមាណ ៥.២៩%​។​

​លោក ទេព នី​ថា បាន​បន្ត​ថា អ្នក​ដែល​បាន​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ថ្មី ចាប់ពី​ថ្ងៃទី១ ដល់​ថ្ងៃ​ទី​១២ ​ខែកញ្ញា គឺ​បាន​ចំនួន ៨៥,៩៦៩​នាក់ និង​បាន​លុបឈ្មោះ​ចេញពី​បញ្ជី​បោះ​ឆ្នោត​ចំនួន ២៩៦ នាក់ ។ លោក​បាន​បន្ថែម​ថា ការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​នៅ​មាន​ចំនួន​ទាប​ដែល​ដូច​អ្វី​នឹង​ការ​ប៉ាន់ស្មាន​។​

​លោក​ទេព នី​ថា​ បាន​លើក​ឡើង​ទៀត​ថា​ មន្ត្រី​ដែល​ចុះ​ឈ្មោះ​នៅ​ឃុំ-សង្កាត់​ទាំងអស់ មាន​​ចំនួន​១.៦៤៦​ក្រុម ​ដោយពេល​ខ្លះ​បន្ថែម​មន្ត្រី ។ តាម​ការ​ប៉ាន់ស្មាន​ការ​ចុះ​ឈ្មោះ​មាន​ចំនួនកើន​ ប៉ុន្តែ​ដោយសារ​តែ​មានការ​ធ្វើ​ចំណាកស្រុក​ក៏​មានការ​ថយ​ចុះ​វិញ ។​

​លោក​បាន​បញ្ជាក់​ថា​៖ «​ជា​ទូទៅ​យើង​បាន​ដំណើរ​បាន​ល្អ ប៉ុន្តែ​ការ​ដំណើរ​ដំបូង​មាន​បញ្ហា​ខ្លះ​​ដោយ​សម្ភារៈ​ប្រើប្រាស់ ។ តំបន់​ខ្លះ​មាន​ភ្លៀង​ធ្វើ​ឲ្យ​មានការ​ប្រែប្រួល​ទីកន្លែង​ចុះ​ឈ្មោះ ទោះ​យ៉ាងណា​អាជ្ញាធរ​បាន​ធ្វើការ​ផ្សព្វផ្សាយ​ជូន​ពលរដ្ឋ​ដែរ​។ តែ​យើង​មិន​នៅ​មាន​​ភាព​យឺតយ៉ាវ​ទាក់ទង​នឹង​ព័ត៌មាន​ដែល​ផ្តល់​ជូន​គាត់ ប៉ុន្តែ​រហូត​ដល់​ពេល​នេះ​បាន​ផ្សព្វផ្សាយ​បាន​ច្រើន​ហើយ​»​។​

​លោក​បន្ត​ថា តាម​ប៉ាន់ស្មាន​អ្នក​ដែល​ផ្លាស់​ទីលំនៅ​ប្រហែល​ជាង​២៤​ម៉ឺន​នាក់ ដែល​ចាំ​បាច់​ត្រូវ​សុំ​ឯកសារ​បញ្ជាក់​ទីលំនៅ​របស់​គាត់​ថ្មី ករណី​នេះ​ត្រូវ​បាន​អាជ្ញាធរ​ និង​ គ​.​ជ​.​ប បាន​​ធ្វើការ​ជូន​គាត់ ​ដើម្បី​ឲ្យ​មាន​លទ្ធភាព​ចុះ​ឈ្មោះ​បោ​ត​ឆ្នោត​បាន​៕

 

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ