ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម៉ូតូ​២​គ្រឿង​ពន្លះ​គ្នា​កណ្ដាលរាត្រី​នៅ​រង្វង់​មូល​វិមាន​ឯករាជ្យ

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ យុវជន​២​នាក់​ជិះ​ម៉ូតូ​ហុងដា​ឌ្រី​ម បើក​លឿន​សង្ស័យ​ស្រវឹងស្រា បាន​បើក​ទៅ​បុក​ចំ​ពីមុខ​ពេញទំហឹង ម៉ូតូ​ហុងដា​ឌ្រី​ម​មួយ​គ្រឿង​ទៀត បណ្តាល​ឲ្យ​រង​របួសធ្ងន់​ម្នាក់ និង​របួសស្រាល​២​នាក់ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១២​និង​៣០​នាទី​រំលង​អធ្រាត្រ ឈាន​ចូល​ថ្ងៃ​ទី​១៤…

រាជធានី​ភ្នំពេញ ៖ យុវជន​២​នាក់​ជិះ​ម៉ូតូ​ហុងដា​ឌ្រី​ម បើក​លឿន​សង្ស័យ​ស្រវឹងស្រា បាន​បើក​ទៅ​បុក​ចំ​ពីមុខ​ពេញទំហឹង ម៉ូតូ​ហុងដា​ឌ្រី​ម​មួយ​គ្រឿង​ទៀត បណ្តាល​ឲ្យ​រង​របួសធ្ងន់​ម្នាក់ និង​របួសស្រាល​២​នាក់ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១២​និង​៣០​នាទី​រំលង​អធ្រាត្រ ឈាន​ចូល​ថ្ងៃ​ទី​១៤ ខែកញ្ញា ឆ្នាំ​២០១៧ តាម​បណ្តោយ​ផ្លូវ​ព្រះ​សីហ​នុ​នៅ​ចំណុច​រង្វង់​មូល​វិមាន​ឯករាជ្យ ស្ថិត​នៅ​ក្នុង​សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន ។

សាក្សី​ដែល​ឃើញ​ហេតុការណ៍​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ គេ​បានឃើញ​យុវជន​២​នាក់​ជិះ​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម ពណ៌​ខ្មៅ ស៊េរី​២០១៦ ពាក់​ស្លាក​លេខ ភ្នំពេញ ១GA-៣៩៤២ ធ្វើ​ដំណើរ​មក​តាម​បណ្តោយ​ផ្លូវ​ព្រះ​សីហ​នុ​ក្នុង​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង គោលបំណង​បត់​ស្តាំ​ទៅ​មុខ​ណា​ហ្គា​វើ​រ ខណៈ​ពេល​កំពុង​តែ​បត់​ក៏​ស្រាប់តែ​មាន​បុរស​ម្នាក់​ជិះ​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម ពណ៌​ខ្មៅ ស៊េរី​២០១៦ ពាក់​ស្លាក​លេខ កំពត ១K-៩៤៧៦ ធ្វើ​ដំណើរ​មក​តាម​បណ្តោយ​ផ្លូវ​ព្រះ​សីហ​នុ ក្នុង​ទិស​ដៅ​ពី​លិចទៅ​កើត​ក្នុង​ល្បឿន​យ៉ាង​លឿន ទំ​ណ​ង​ជា​ស្រវឹងស្រា​ទើប​មិន​បាន​បន្ថយល្បឿន​មើល​គាត់​បត់​នោះ​ទេ ក៏​ជ្រុល​ទៅ​បុក​ចំ​ពីមុខ​ពេញទំហឹង បណ្តាល​ឲ្យ​រង​របួសធ្ងន់​ខ្លួនឯង​សន្លប់​ស្តូកស្តឹង​នៅ​នឹង​កន្លែង​កើតហេតុ ចំណែក​ឯខាង​ម៉ូតូ​ដែល​ជិះ​គ្នា​២​នាក់​នោះ​វិញ រង​របួសស្រាល ឬ​ឯ​ម៉ូតូ​ទាំង​សងខាង​ក៏​មិន​មាន​ធ្ងន់ធ្ងរ​អ្វី​នោះ​ឡើយ ភ្លាម​ៗ​នោះ​ដែល រថយន្ត​របស់​គ្លីនិក​ឯកជន បាន​មក​ដល់​ដឹក​យក​ជន​រងគ្រោះថ្នាក់​យក​ទៅ​ព្យាបាល ។

ក្រោយ​ពេល​កើតហេតុ ម៉ូតូ​ភាគី​ទាំង​សងខាង​វិញ ត្រូវ​សមត្ថកិច្ច​វាស់វែង​យក​ទៅ​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌចំការមន រង់ចាំ​ដោះស្រាយ​គ្នា​នៅ​ពេល​ក្រោយ​ទៀត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ