ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អគ្គីភ័យ​ឆាបឆេះ​ផ្អើល​ពេញ​ក្រុង​ស្ទឹង​សែន

6 ឆ្នាំ មុន
  • កំពង់ធំ

ខេត្តកំពង់ធំ ៖ ករណី​អគ្គី​ភ័យ​បង្ក​ការ​ភ្ញាក់ផ្អើល​ពេញ​ក្រុង​ស្ទឹង​សែន កាលពី​វេលា​ម៉ោង​៧​និង​​២០​នាទី​យប់ ថ្ងៃ​ទី​១៣ ខែកញ្ញា ឆ្នាំ​២០១៧ ស្ថិត​នៅ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​០៦ ក្នុងភូមិ​កំពង់​ក្របៅ សង្កាត់​កំពង់​ក្របៅ…

ខេត្តកំពង់ធំ ៖ ករណី​អគ្គី​ភ័យ​បង្ក​ការ​ភ្ញាក់ផ្អើល​ពេញ​ក្រុង​ស្ទឹង​សែន កាលពី​វេលា​ម៉ោង​៧​និង​​២០​នាទី​យប់ ថ្ងៃ​ទី​១៣ ខែកញ្ញា ឆ្នាំ​២០១៧ ស្ថិត​នៅ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​០៦ ក្នុងភូមិ​កំពង់​ក្របៅ សង្កាត់​កំពង់​ក្របៅ ក្រុង​ស្ទឹង​សែន ។

អគ្គី​ភ័យ​នេះ​បាន​ឆាបឆេះ​ហាង​លក់​ម៉ូតូ​មួយ​កន្លែង​ជា​ផ្ទះល្វែង​៣​ជាន់ ប៉ុន្តែ​ឆេះ​តែ​ជាន់​ខាងក្រោម​មិន​បាន​រាលដាល​ទៅ​ដល់​ជាន់​ខាងលើ ឬ​ក៏​ផ្ទះ​អ្នក​ជិតខាង​នោះ​ទេ ដោយ​សារបាន​កងកម្លាំង​នគរបាល​នាំ​យក​រថយន្ត​ពន្លត់​អគ្គិភ័យ​ទៅ​ជួយ និង​ប្រជាពលរដ្ឋ​រាប់រយ​នាក់​ជួយ​អន្តរាគមន៍​ពន្លត់​ផង​ដែរ​។ ហើយ​ពេល​នេះ​នៅ​មិន​ទាន់​អាច​សរុប​ជា​ទឹកប្រាក់​នៃ​ការ​ខូចខាត​អស់​ប៉ុន្មាន​នោះ​នៅឡើយ​ទេ ។

ពាក់ព័ន្ធ​ករណី​ខាងលើ​នេះ​បាន​ឲ្យ​ដឹង​ថា ម្ចាស់ផ្ទះ​ឈ្មោះ ប៉ា​ង យឹ​ម​ឈង ហៅ ឈី​ង អាយុ​​៥៥​ឆ្នាំ មាន​ប្រពន្ធ​ឈ្មោះ រុន មានមុខ​របរ​ទិញ​លក់​-​ម៉ូតូ និង​គ្រឿងបន្លាស់ ត្រូវ​ភ្លើង​ឆាបឆេះ​បណ្តាល​ឲ្យ​ខូចខាត​ម៉ូតូ​៤០​គ្រឿង និង​សម្ភារៈ​គ្រឿងបន្លាស់​ជា​ច្រើន​ទៀត ហើយ​ការ​ឆេះ​អាច​បណ្តាល​មក​ពី​ការ​ទុ​ស្សេ​ខ្សែភ្លើង ។

លោក ម៉ាក់ ប៊ុ​ន​ហុង អភិបាលក្រុង​ស្ទឹង​សែន​បាន​ថ្លែងអំណរគុណ​ដល់​កងកម្លាំង និង​ប្រជា​ពលរដ្ឋ​ដែល​បាន​ជួយ​គ្នា​នៅ​ក្នុង​គ្រា​មាន​អាសន្ន ទើប​អាច​ទប់ស្កាត់​មិន​ឱ្យ​ឆេះ​រាល​ដាល​ដល់​ផ្ទះ​អ្នក​ជិតខាង ។ ចំណែក​លោក​ឧត្តមសេនីយ៍ត្រី អ៊ុ​ក កុសល ស្នងការ​នគរ​បាល​​ខេត្ត​ប្រាប់​ថា មូលហេតុ​ដែល​បង្ក​ឲ្យ​មាន​អគ្គី​ភ័យ​នេះ​គឺ​តាម​ការ​ពិនិត្យ​ស្ថានភាព និង​យោង​តាម​ការ​ផ្តល់​ព័ត៌មាន​ពី​ជន​រង​គ្រោះ​ថា បណ្តាល​មក​ពី​ទុ​ស្សេ​ខ្សែភ្លើង ហើយ​លោក​បាន​​ប្រើ​ឡានទឹក​៥​គ្រឿង​ជួយ​អន្តរាគមន៍ ទើប​អាច​គ្រប់គ្រង​ស្ថានភាព​នេះ​បាន ។ សំណាង​ល្អ​ដែរ ដែល​មិន​បណ្តាល​ឲ្យ​មាន​គ្រោះថ្នាក់​ដល់​អាយុជីវិត​មនុស្ស​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ