ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គិតមើល កំដៅជ័រកៅស៊ូក្តៅប៉ុណ្ណាលើស្ត្រីរូបនេះ … តែ​ស្ងើច​​ចិត្ត​គាត់​ណាស់​

6 ឆ្នាំ មុន
  • ស្ទឹងត្រែង

ខេត្តស្ទឹងត្រែង ៖ សេចក្តីរាយការណ៍​ឱ្យ​ដឹង​ថា កាលពី​វេលា​ម៉ោង​០៧ និង​១៥​នាទី​ព្រឹក​ថ្ងៃ​ទី​១៤ កញ្ញា នេះ ស្ថិត​ក្នុងភូមិ​រា​ជានុ​កូ​ល សង្កាត់​ស្ទឹង​ត្រែង ក្រុង​ស្ទឹង​ត្រែង…

ខេត្តស្ទឹងត្រែង ៖ សេចក្តីរាយការណ៍​ឱ្យ​ដឹង​ថា កាលពី​វេលា​ម៉ោង​០៧ និង​១៥​នាទី​ព្រឹក​ថ្ងៃ​ទី​១៤ កញ្ញា នេះ ស្ថិត​ក្នុងភូមិ​រា​ជានុ​កូ​ល សង្កាត់​ស្ទឹង​ត្រែង ក្រុង​ស្ទឹង​ត្រែង មាន​ករណី​គ្រោះ​ថ្នាក់​ចរាចរណ៍ដ៏រន្ធត់ ដោយ​​រថយន្ត​ដឹក​ជ័រកៅស៊ូ​មួយ​​គ្រឿង​ ខណៈ​កំពុង​បើក​ចុះ​ទួល​បត់​កែងផ្លូវ ​ក៏​ស្រាប់​តែ​វាក់​​ជាមួយ​ម៉ូតូ​១​គ្រឿង​​មនុស្ស​ជិះ​​៣​​នាក់ បណ្តាល​ឱ្យ​រថយន្ត​ក្រឡាប់​សង្កត់​លើ​តែ​ម្តង ​ក្នុង​នោះ​បាន​កៀប​ជាប់​​ស្ត្រី​ជាប្រពន្ធ​ និង​ប៉ះ​ជ័រកៅ​ស៊ូ​​យ៉ាងក្តៅ​ពេញ​​​ខ្លួន ។

សេចក្តីរាយការណ៍​បន្ត​ថា គេ​នៅ​មិន​ទាន់​ស្គាល់ឈ្មោះ​ស្ត្រី​រង​គ្រោះ​ខាងលើ​នេះ​​ទេ ហើយ​អ្វី​ដែល​អាណោចអាធ័មបំផុត​​នោះ គឺ​ស្ត្រី​រង​គ្រោះ​ សុខចិត្ត​បោះ​កូន​តូច​ចេញ​មក​ក្រៅ ដើម្បី​រំដោះ​ជីវិត​កូនតូចរបស់ខ្លួន​ ។ រីឯ​បុរស​ប្តី ក៏សំណាងល្អ​ដែរ​​បាន​រួច​ពី​គ្រោះថ្នាក់​  ។

ប្រភព​បន្ត​ថា អ្នកបើកបរ​រថយន្ត​ដឹក​ជ័រកៅស៊ូ​មិន​បាន​រត់គេច​ខ្លួ​ន​នោះ​ទេ គឺ​ខំ​ស្រ​វេ​ស្រវា​រត់ហៅ​​អ្នក​ជួយ​​គាស់​ស្ត្រី​រង​គ្រោះ​ចេ​ញ​ពី​ស៊ីទែន​ផ្ទុក​ជ័រកៅស៊ូ​ដែលកៀបជាប់ស្ត្រី​រងគ្រោះ ​ ហើយជ័រកៅស៊ូ​​មានកំដៅផងដែរ ។

ករណីនេះ ពិតជា​គួរ​ឱ្យអាណិត​ដល់​គ្រួសារ​​រង​គ្រោះណាស់  ទាំង​៣​​នាក់​​នេះ គឺ​ទើប​ត្រឡប់​មក​ពី​ធ្វើបុណ្យ​នៅ​ឯ​វត្ត លុះ​ពេល​ជិះ​ត្រឡប់ទៅផ្ទះ​​វិញ  ក៏​​ជួប​រឿង​នេះ​តែ​ម្តង ។

អត្ថបទសរសេរ ដោយ