ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទោះបីជា Anthony សុំ​ចាប់ដៃ​មុន​ក៏​ដោយ​ក៏ Neymar…

6 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន Mirror បាន​ឲ្យ​ដឹង​ថា កីឡាករ​បាល់ទាត់​ថ្លៃ​ជាងគេ Neymar មិន​ខ្ចី​ចាប់ដៃ​ជាមួយនឹង​ក្មេង​ជំនាន់​នេះ​គឺ​ពិតជា​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង​។ ក្រោយ Anthony Ralston ទោះបីជា…

តាម​ប្រភព​ព័ត៌មាន Mirror បាន​ឲ្យ​ដឹង​ថា កីឡាករ​បាល់ទាត់​ថ្លៃ​ជាងគេ Neymar មិន​ខ្ចី​ចាប់ដៃ​ជាមួយនឹង​ក្មេង​ជំនាន់​នេះ​គឺ​ពិតជា​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង​។

ក្រោយ Anthony Ralston ទោះបីជា Anthony សុំ​ចាប់ដៃ​មុន​ក៏​ដោយ កីឡាករ​វ័យ​១៨​ឆ្នាំ Anthony Ralston ដែល​លេង​នៅ​ក្លឹ​ប​ប្រទេស​ស្កុ​ត Celtic បាន​ប្រឹងប្រែង​អស់ពី​សមត្ថភាព​លេង​តទល់​ជាមួយនឹង​ក្លឹ​ប​អ្នកមាន​បារាំង PSG នៅ​ក្នុង​ការ​ប្រកួត Champions League​។ នេះ​ប្រហែលជា​ការ​ខិតខំ​ប្រឹងប្រែង​របស់ Anthony ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​អារម្មណ៍ Neymar ហើយ​មើលទៅ​។

នៅ​ក្នុង​កំឡុង​ពេល​ប្រកួត​២០​នាទី​ដំបូង កីឡាករ​រលក​ក្រោយ​រូប​នេះ បាន​ទៅ​ប៉ះពារ​ជាមួយនឹង Neymar ចំនួន​២​លើក ហើយ​បាន​ទទួល​ការ​ព្រមាន​ពី​អាជ្ញាកណ្តាល​ថែម​ទៀត​ផង​។ ដោយសារ​តែ​ហេតុនេះ​ហើយ ទើប Neymar មាន​អាកា​រៈ​បង្ហាញ​ចេញ​មក​ថា ខ្លួន​ពិតជា​មិន​ពេញចិត្ត​នឹង Anthony មែន​។បន្ទាប់​ពី​បញ្ចប់​ការ​ប្រកួត​ជាមួយនឹង​លទ្ធផល PSG បាន​៥​គ្រាប់​ទល់​នឹង Celtic ០ គ្រាប់ Anthony បាន​ដើរមក​ចាប់ដៃ​ជាមួយនឹង Neymar តែ Neymar ធ្វើ​មិនឃើញ ហើយ​បាន​ប្រើ​ពាក្យ​ខ្លះ ទំនងជា​មិន​សមរម្យ​ដល់​ថ្នាក់​ធ្វើ​ឲ្យ​ក្រុម​ទាំង​សងខាង​ចេញ​មក​ឃាត់​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ